Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:29 - Khmer Christian Bible

29 កាល​បណ្ដាជន​កំពុង​ជួប​ជុំ​គ្នា​ច្រើន​ឡើងៗ​ ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ថា៖​ «ជំនាន់​នេះ​ជា​ជំនាន់​អាក្រក់​ណាស់​ គេ​ស្វែងរក​តែ​ទីសំគាល់​ទេ​ ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទេ​ ក្រៅពី​ទីសំគាល់​លោក​យ៉ូណាស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ពេលនោះ ប្រជាជន​មក​ជុំគ្នាកាន់តែច្រើន​ឡើងៗ ហើយ​ព្រះយេស៊ូវ​ក៏​ចាប់ផ្ដើម​មានបន្ទូលថា​៖“ជំនាន់​នេះ​ជា​ជំនាន់​ដ៏អាក្រក់​គេ​ទាមទារ​ទីសម្គាល់ ប៉ុន្តែ​ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​គេ​ឡើយ លើកលែងតែ​ទីសម្គាល់​របស់​យ៉ូណាសប៉ុណ្ណោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ពេល​នោះ មហា‌ជន​ប្រជុំ​គ្នា​កាន់​តែ​ច្រើន​ឡើងៗ ហើយ​ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​រក​តែ​ទី​សម្គាល់​ទេ តែ​គ្មាន​ទី​សម្គាល់​ណា​នឹង​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សម្គាល់​របស់​ហោរា​យ៉ូណាស​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ខណៈ​នោះ មហា‌ជន​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​ចង់​ឃើញ​តែ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 កាល​ណោះ មាន​មនុស្ស​ប្រជុំ​គ្នា​តាន់‌តាប់​ជា​ខ្លាំង ហើយ​ទ្រង់​ចាប់​តាំង​មាន​បន្ទូល​ថា មនុស្ស​ដំណ​នេះ​អាក្រក់​ណាស់ គេ​រក​តែ​ទី​សំគាល់​ទេ តែ​គ្មាន​ទី​សំគាល់​ណា​នឹង​បាន​ប្រទាន​មក​គេ ក្រៅ​ពី​ទី​សំគាល់​នៃ​ហោរា​យ៉ូណាស​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ខណៈ​នោះ មហា‌ជន​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្តែ អុលឡោះ​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សំគាល់​របស់​ណាព​យូណើស​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 11:29
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពេល​ឃើញ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ គាត់​ក៏​និយាយ​ទៅ​គេ​ថា៖​ «នែ​ពូជ​ពស់​វែក​អើយ!​ តើ​នរណា​ព្រមាន​អ្នក​រាល់គ្នា​ឲ្យ​រត់​គេច​ពី​សេចក្ដី​ក្រោធ​ដែល​នឹង​មក​ដល់​ដូច្នេះ?​


ដ្បិត​អ្នក​ណា​ខ្មាស​គេ​ដោយ​សារ​ខ្ញុំ​ និង​ពាក្យ​ខ្ញុំ​ នៅ​ជំនាន់​មនុស្ស​ដែល​ផិត​ក្បត់​ និង​ពេញ​ដោយ​បាប​នេះ​ នោះ​កូន​មនុស្ស​នឹង​ខ្មាស​ដោយ​សារ​អ្នក​នោះ​វិញ​ នៅ​ពេល​ដែល​លោក​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះ​វរ​បិតា​ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ»​


អ្នក​ខ្លះ​ទៀត​ល្បង​ល​ព្រះអង្គ​ ដោយ​រក​ទីសំគាល់​នៃ​ស្ថានសួគ៌​ពី​ព្រះអង្គ​


ដើម្បី​ឲ្យ​ឈាម​ពួក​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​ដែល​ត្រូវ​បាន​កម្ចាយ​តាំងពី​ដើម​កំណើត​ពិភព​លោក​មក​ ត្រូវ​ទារ​ពី​ជំនាន់​នេះ​វិញ​


ពេល​បណ្ដាជន​រាប់​ពាន់​នាក់​បាន​ប្រជុំគ្នា​ស្ទើរតែ​ជាន់​គ្នា​ ព្រះអង្គ​ចាប់​ផ្ដើម​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ជាមុន​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេ​នំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ដែល​ជា​សេចក្ដី​ពុត​ត្បុត​របស់​ពួកគេ​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ឱ​ ជំនាន់​មនុស្ស​គ្មាន​ជំនឿ​ និង​មាន​ចិត្ដ​វៀច​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​កូន​ប្រុស​របស់​អ្នក​មក​ទីនេះ!»


ពេល​នោះ​ ពួក​ជនជាតិ​យូដា​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «លោក​ធ្វើ​បែប​នេះ​ តើ​លោក​បង្ហាញ​ទី​សំគាល់​អ្វី​ដល់​យើង?»​


ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖​ «បើ​ដូច្នេះ​ តើ​លោក​នឹង​ធ្វើ​ទី​សំគាល់​អស្ចារ្យ​អ្វី​ដើម្បី​ឲ្យ​យើង​ឃើញ​ ហើយ​ជឿ​លោក?​ តើ​លោក​នឹង​ធ្វើ​អ្វី?​


ហើយ​អ្នក​រាល់គ្នា​មាន​ឪពុក​ជា​អារក្ស​សាតាំង​ អ្នក​រាល់គ្នា​ចូលចិត្ត​ធ្វើ​តាម​បំណង​ឪពុក​របស់​ខ្លួន​ ដ្បិត​វា​ជា​អ្នក​សម្លាប់​មនុស្ស​តាំងពី​ដើម​មក​ ហើយ​មិន​ឈរ​នៅ​ក្នុង​សេចក្ដី​ពិត​ទេ​ ព្រោះ​វា​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ឡើយ‍។​ ពេល​វា​និយាយ​កុហក​ វា​និយាយ​ចេញ​ពី​ចិត្ដ​របស់​វា​ ដ្បិត​វា​ជា​មេ​កុហក​ ហើយ​ជា​ឪពុក​នៃ​សេចក្ដី​កុហក​


ពីព្រោះ​ជនជាតិ​យូដា​សុំ​ទីសំគាល់​ ហើយ​ជនជាតិ​ក្រេក​ស្វែង​រក​ប្រាជ្ញា​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម