ដូច្នេះសូមប្រាប់យើងផងថា លោកគិតយ៉ាងដូចម្ដេច តើការបង់ពន្ធដារឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ?»
យ៉ូហាន 19:12 - Khmer Christian Bible បន្ទាប់ពីនោះមក លោកពីឡាត់ព្យាយាមដោះលែងព្រះអង្គ ប៉ុន្ដែពួកជនជាតិយូដាស្រែកឡើងថា៖ «បើលោកដោះលែងវា លោកមិនមែនជាមិត្តរបស់ព្រះចៅអធិរាជទេ ព្រោះអ្នកណាតាំងខ្លួនធ្វើជាស្ដេច អ្នកនោះប្រឆាំងព្រះចៅអធិរាជហើយ!» ព្រះគម្ពីរខ្មែរសាកល តាំងពីពេលនោះមក ពីឡាត់ក៏ព្យាយាមដោះលែងព្រះអង្គ ប៉ុន្តែពួកជនជាតិយូដាស្រែកឡើងថា៖ “ប្រសិនបើលោកដោះលែងអ្នកនេះ លោកមិនមែនជាមិត្តរបស់សេសារទេ។ អស់អ្នកដែលតាំងខ្លួនជាស្ដេចគឺប្រឆាំងនឹងសេសារ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាំងពីពេលនោះ មក លោកពីឡាត់រកវិធីនឹងដោះលែងព្រះអង្គ តែពួកសាសន៍យូដាស្រែកឡើងថា៖ «បើលោកដោះលែងអ្នកនេះ លោកមិនមែនជាសម្លាញ់របស់សេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច ក្បត់នឹងសេសារហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្តែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្តសម្លាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាំងពីនោះមកលោកពីឡាត់រកទំនងនឹងលែងទ្រង់ដែរ តែពួកសាសន៍យូដាស្រែកកងឡើងថា បើលោកលែងអ្នកនេះទៅ នោះលោកមិនមែនជាទីស្រឡាញ់នឹងសេសារទេ ព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្តេច នោះក្បត់នឹងសេសារហើយ អាល់គីតាប តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងអ៊ីសា ប៉ុន្ដែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្ដសម្លាញ់របស់ស្តេចអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងស្តេចអធិរាជ!»។ |
ដូច្នេះសូមប្រាប់យើងផងថា លោកគិតយ៉ាងដូចម្ដេច តើការបង់ពន្ធដារឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ?»