ឯលោកពេត្រុសវិញ បានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងសាលាសម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយពួកកងរក្សាព្រះវិហារ។
យ៉ូហាន 18:18 - Khmer Christian Bible ដោយព្រោះពេលនោះរងា ពួកបាវបម្រើ និង ពួកឆ្មាំព្រះវិហារក៏ឈរអាំងភ្លើងដែលបង្កាត់ហើយជាស្រេច រីឯលោកពេត្រុស ក៏ឈរអាំងភ្លើងជាមួយពួកគេដែរ។ ព្រះគម្ពីរខ្មែរសាកល នៅពេលបង្កាត់ភ្លើងធ្យូងហើយ ពួកបាវបម្រើ និងពួកតម្រួតបានឈរអាំងភ្លើងដោយសារតែរងា រីឯពេត្រុសក៏ឈរអាំងភ្លើងជាមួយពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកបាវបម្រើ និងពួកកងរក្សាព្រះវិហារក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងភ្លើងជាមួយពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកបម្រើរបស់លោកមហាបូជាចារ្យ និងកងរក្សាព្រះវិហារនាំគ្នាបង្កាត់ភ្លើងអាំង ព្រោះពេលនោះរងាណាស់។ លោកពេត្រុសក៏នៅអាំងភ្លើងជាមួយពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកបាវ នឹងពួកអាជ្ញា ក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងនៅជាមួយនឹងគេ អាល់គីតាប ពួកអ្នកបម្រើរបស់មូស្ទី និងកងរក្សាម៉ាស្ជិទនាំគ្នាបង្កាត់ភ្លើងអាំង ព្រោះពេលនោះរងាណាស់។ ពេត្រុសក៏នៅអាំងភ្លើងជាមួយពួកគេដែរ។ |
ឯលោកពេត្រុសវិញ បានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងសាលាសម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយពួកកងរក្សាព្រះវិហារ។
កាលឃើញលោកពេត្រុសកំពុងអាំងភ្លើង នាងបានសម្លឹងមើលគាត់ ហើយនិយាយថា៖ «អ្នកក៏នៅជាមួយយេស៊ូអ្នកក្រុងណាសារ៉ែតដែរ»
ហើយកាលព្រះអង្គខ្វល់ខ្វាយជាពន់ពេក ក៏ខំប្រឹងអធិស្ឋានខ្លាំងឡើងថែមទៀត ញើសរបស់ព្រះអង្គត្រលប់ដូចជាតំណក់ឈាមកំពុងស្រក់មកលើដី។
ពេលនោះពួកគេបានសួរលោកស៊ីម៉ូនពេត្រុស ដែលកំពុងឈរអាំងភ្លើងថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ក៏បដិសេធថា៖ «ខ្ញុំមិនមែនទេ»។
ដូច្នេះពេលយូដាសបានទទួលកងទាហានរ៉ូម និងពួកឆ្មាំព្រះវិហារពីពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីរួចហើយ ក៏ទៅទីនោះដោយមានកាន់គោម ចន្លុះ និងអាវុធផង។
ពេលពួកគេបានឡើងដល់ដីគោក ពួកគេក៏ឃើញនំប៉័ង ព្រមទាំងរងើកភ្លើងដែលមានត្រីអាំងលើនោះ។
ក្រោយពេលគេដោះលែងរួចហើយ គាត់ទាំងពីរនាក់ក៏ទៅឯគ្នីគ្នារបស់ខ្លួន ហើយរៀបរាប់សព្វគ្រប់អំពីអ្វីដែលពួកសម្ដេចសង្ឃ និងពួកចាស់ទុំបាននិយាយមកកាន់ពួកគាត់។