Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 18:25 - Khmer Christian Bible

25 ពេល​នោះ​ពួកគេ​បាន​សួរ​លោក​ស៊ីម៉ូនពេត្រុស​ ដែល​កំពុង​ឈរ​អាំង​ភ្លើង​ថា៖​ «តើ​អ្នក​មិនមែន​ជា​សិស្ស​ម្នាក់​របស់​អ្នក​នោះ​ដែរ​ទេ​ឬ?»​ គាត់​ក៏​បដិសេធ​ថា៖​ «ខ្ញុំ​មិនមែន​ទេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 រីឯ​ស៊ីម៉ូន​ពេត្រុស​កំពុង​ឈរ​អាំងភ្លើង​។ ពេលនោះ គេ​សួរ​គាត់​ថា​៖ “អ្នកឯង​ក៏​មិនមែន​ជា​ម្នាក់​ក្នុង​ពួក​សិស្ស​របស់​អ្នកនោះ​ដែរ មែនទេ​?”។ គាត់​បដិសេធ​ថា​៖ “ខ្ញុំ​មិនមែនទេ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពេលនោះ ស៊ីម៉ូន-ពេត្រុស​កំពុង​ឈរ​អាំង​ភ្លើង ហើយ​មាន​គេ​សួរ​គាត់​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ?» គាត់​ប្រ‌កែក​ថា៖ «មិន​មែន​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 លោក​ស៊ីម៉ូន​ពេត្រុស​អាំង​ភ្លើង​នៅ​ទី​នោះ។ មាន​គេ​សួរ​លោក​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ! មិន​មែន​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឯ​ស៊ីម៉ូន-ពេត្រុស គាត់​កំពុង​ឈរ​អាំង​ភ្លើង ដូច្នេះ គេ​សួរ​គាត់​ថា អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​មែន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 លោក​ស៊ីម៉ូន​ពេត្រុស​អាំង​ភ្លើង​នៅ​ទី​នោះ។ មាន​គេ​សួរ​គាត់​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ ពេត្រុស​ប្រកែក​ថា៖ «ទេ! មិន​មែន​ទេ!»។

សូមមើលជំពូក ចម្លង




យ៉ូហាន 18:25
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​ពេត្រុស​កំពុង​អង្គុយ​នៅ​ខាង​ក្រៅ​ផ្ទះ​ មាន​ស្រី​បម្រើ​ម្នាក់​ចូល​មក​ជិត​គាត់​ និយាយ​ថា៖​ «អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ស្រុក​កាលីឡេ​ដែរ»​


ពេល​នោះ​លោក​ពេត្រុស​កំពុង​តែ​នៅ​ទីលាន​ខាង​ក្រោម​ ហើយ​មាន​ស្ដ្រី​ម្នាក់​ ជា​បាវ​បម្រើ​របស់​សម្ដេច​សង្ឃ​មក​ដល់។​


ពេល​ពួកគេ​បង្កាត់​ភ្លើង​នៅ​កណ្ដាល​ទីធ្លា​ហើយ​ ក៏​អង្គុយ​ចុះ​ជុំគ្នា​ ឯ​លោក​ពេត្រុស​ក៏​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ។​


កាល​ស្រី​បម្រើ​ម្នាក់​បាន​ឃើញ​គាត់​កំពុង​អង្គុយ​នៅ​ជិត​ភ្លើង​ ក៏​សម្លឹង​មើល​គាត់​ទាំង​និយាយ​ថា៖​ «អ្នក​នេះ​ក៏​នៅ​ជាមួយ​ម្នាក់​នោះ​ដែរ»​


ប៉ុន្ដែ​គាត់​បដិសេធ​ថា៖​ «នែ​នាង!​ ខ្ញុំ​មិន​ស្គាល់​ម្នាក់​នោះ​ទេ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម