យ៉ូហាន 18:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ពេលនោះ ពួកបាវបម្រើ និងពួកកងរក្សាព្រះវិហារក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងភ្លើងជាមួយពួកគេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 នៅពេលបង្កាត់ភ្លើងធ្យូងហើយ ពួកបាវបម្រើ និងពួកតម្រួតបានឈរអាំងភ្លើងដោយសារតែរងា រីឯពេត្រុសក៏ឈរអាំងភ្លើងជាមួយពួកគេដែរ។ សូមមើលជំពូកKhmer Christian Bible18 ដោយព្រោះពេលនោះរងា ពួកបាវបម្រើ និង ពួកឆ្មាំព្រះវិហារក៏ឈរអាំងភ្លើងដែលបង្កាត់ហើយជាស្រេច រីឯលោកពេត្រុស ក៏ឈរអាំងភ្លើងជាមួយពួកគេដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ពួកអ្នកបម្រើរបស់លោកមហាបូជាចារ្យ និងកងរក្សាព្រះវិហារនាំគ្នាបង្កាត់ភ្លើងអាំង ព្រោះពេលនោះរងាណាស់។ លោកពេត្រុសក៏នៅអាំងភ្លើងជាមួយពួកគេដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ពួកបាវ នឹងពួកអាជ្ញា ក៏ឈរនៅទីនោះដែរ គេបានដុតភ្លើងអាំង ព្រោះរងា ហើយពេត្រុសក៏ឈរអាំងនៅជាមួយនឹងគេ សូមមើលជំពូកអាល់គីតាប18 ពួកអ្នកបម្រើរបស់មូស្ទី និងកងរក្សាម៉ាស្ជិទនាំគ្នាបង្កាត់ភ្លើងអាំង ព្រោះពេលនោះរងាណាស់។ ពេត្រុសក៏នៅអាំងភ្លើងជាមួយពួកគេដែរ។ សូមមើលជំពូក |