លោកពេត្រុសទូលទៅព្រះអង្គថា៖ «ទោះជាមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ»
យ៉ូហាន 18:17 - Khmer Christian Bible ពេលនោះបាវបម្រើស្រីដែលជាអ្នកយាមទ្វារ ក៏និយាយទៅលោកពេត្រុសថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ឆ្លើយថា៖ «ខ្ញុំមិនមែនទេ!» ព្រះគម្ពីរខ្មែរសាកល ពេលនោះ បាវបម្រើស្រីដែលជាអ្នកយាមទ្វារ ក៏និយាយនឹងពេត្រុសថា៖ “អ្នកឯងក៏មិនមែនជាម្នាក់ក្នុងពួកសិស្សរបស់អ្នកនោះដែរ មែនទេ?”។ ពេត្រុសថា៖ “ខ្ញុំមិនមែនទេ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រីបម្រើដែលចាំយាមទ្វារ និយាយទៅកាន់ពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរឬ?» គាត់ឆ្លើយថា៖ «មិនមែនទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីបម្រើជាអ្នកយាមទ្វារនិយាយទៅកាន់លោកពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសតបថា៖ «ទេ! មិនមែនទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបាវស្រីដែលចាំទ្វារនិយាយទៅពេត្រុសថា អ្នកឯងជាសិស្សរបស់មនុស្សនោះដែរឬ គាត់ឆ្លើយថា ខ្ញុំមិនមែនទេ អាល់គីតាប ស្ដ្រីបម្រើជាអ្នកយាមទ្វារនិយាយទៅកាន់ពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ ពេត្រុសតបថា៖ «ទេ! មិនមែនទេ!»។ |
លោកពេត្រុសទូលទៅព្រះអង្គថា៖ «ទោះជាមនុស្សគ្រប់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ»
ពួកគេក៏ចាប់ព្រះអង្គបណ្ដើរទៅផ្ទះរបស់សម្ដេចសង្ឃម្នាក់ ហើយលោកពេត្រុសបានដើរតាមពីចម្ងាយ។
រីឯលោកពេត្រុសវិញ គាត់បានឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះសិស្សម្នាក់ដែលសម្តេចសង្ឃស្គាល់នោះបានចេញមកបា្រប់អ្នកយាមទ្វារ រួចក៏នាំលោកពេត្រុសចូលទៅខាងក្នុង។
ពេលនោះពួកគេបានសួរលោកស៊ីម៉ូនពេត្រុស ដែលកំពុងឈរអាំងភ្លើងថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់របស់អ្នកនោះដែរទេឬ?» គាត់ក៏បដិសេធថា៖ «ខ្ញុំមិនមែនទេ»។
ពួកគេទូលទៅព្រះអង្គថា៖ «រកយេស៊ូជាអ្នកក្រុងណាសារ៉ែត»។ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺខ្ញុំនេះហើយ!» ឯយូដាសដែលជាអ្នកក្បត់ព្រះអង្គក៏ឈរជាមួយពួកគេដែរ។
ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា គឺខ្ញុំនេះហើយ ដូច្នេះបើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ!»
ពេលនោះ ក្រោយពេលពួកគេបរិភោគរួច ព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំជាងពួកអ្នកទាំងនេះដែរឬទេ?» គាត់ទូលឆ្លើយថា៖ «បាទ ព្រះអម្ចាស់! ព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់វិញថា៖ «ចូរឲ្យចំណីដល់កូនចៀមរបស់ខ្ញុំផង!»
ពេលលោកពេត្រុសគោះទ្វារនៅច្រកចូល ក៏មានស្ដ្រីបម្រើម្នាក់ឈ្មោះរ៉ូដា បានចូលទៅជិតដើម្បីស្ដាប់