Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 21:15 - Khmer Christian Bible

15 ពេល​នោះ​ ក្រោយ​ពេល​ពួកគេ​បរិភោគ​រួច​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖​ «ស៊ីម៉ូន​ កូន​លោក​យ៉ូហាន​អើយ!​ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​ពួកអ្នក​ទាំង​នេះ​ដែរ​ឬ​ទេ?»​ គាត់​ទូល​ឆ្លើយ​ថា៖​ «បាទ​ ព្រះអម្ចាស់!​ ព្រះអង្គ​បាន​ដឹង​ហើយ​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា៖​ «ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​របស់​ខ្ញុំ​ផង!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 នៅពេល​ពួកគេ​ហូប​ហើយ ព្រះយេស៊ូវ​ទ្រង់​សួរ​ស៊ីម៉ូន​ពេត្រុស​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហានអើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្នកទាំងនេះ​ស្រឡាញ់​ខ្ញុំ​ឬទេ​?”។ គាត់​ទូលថា​៖ “បាទ ព្រះអម្ចាស់ ព្រះអង្គ​ជ្រាប​ហើយ​ថា ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ចិញ្ចឹម​កូនចៀម​របស់ខ្ញុំ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ពេល​គេ​បរិ‌ភោគ​រួច​ហើយ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន‌-ពេត្រុស​ថា៖ «ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្នក​ទាំង​នេះ​ឬ​ទេ?» គាត់​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ចំណី​កូន​ចៀម​របស់​ខ្ញុំ​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ អ៊ីសា​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន​កូន​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ?»។ គាត់​ឆ្លើយ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! លោក​ម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​លោក​ម្ចាស់»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សុំ​ថែ​រក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»។

សូមមើលជំពូក ចម្លង




យ៉ូហាន 21:15
49 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​ស្រឡាញ់​ឪពុក​ ឬ​ម្ដាយ​លើស​ខ្ញុំ​ នោះ​មិន​ស័ក្តិសម​នឹង​ខ្ញុំ​ទេ​ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​ ឬ​កូន​ស្រី​លើស​ខ្ញុំ​ នោះ​ក៏​មិន​ស័ក្តិសម​នឹង​ខ្ញុំ​ដែរ។​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «អ្នក​មាន​ពរ​ហើយ​ ស៊ីម៉ូន​កូន​យ៉ូណាស​អើយ!​ ដ្បិត​សាច់​ឈាម​មិន​បាន​បើក​សំដែង​សេចក្ដី​នេះ​ដល់​អ្នក​ទេ​ គឺ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​


ចូរ​ប្រយ័ត្ន​ កុំ​មើល​ងាយ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ឲ្យ​សោះ​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ឯ​ស្ថានសួគ៌​ទេវតា​របស់​ពួកគេ​តែងតែ​ឃើញ​ព្រះភក្ដ្រ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ជានិច្ច‍។​


លោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ទោះ​ជា​មនុស្ស​គ្រប់​គ្នា​ជំពប់​ដួល​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ជំពប់​ដួល​ឡើយ»​


នោះ​លោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖​ «ទោះបី​ខ្ញុំ​ត្រូវ​ស្លាប់​ជាមួយ​លោក​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​បដិសេធ​លោក​ជា​ដាច់​ខាត»។​ ពួក​សិស្ស​ទាំង​អស់​គ្នា​ក៏​និយាយ​ដូច្នោះ​ដែរ។​


ពេល​នោះ​ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖​ «ទោះ​មនុស្ស​គ្រប់​គ្នា​ជំពប់​ដួល​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ជំពប់​ដួល​ឡើយ»​


ចូរ​កុំ​ខ្លាច​អី​ ក្រុម​ដ៏​តូច​អើយ!​ ដ្បិត​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ពេញ​ចិត្ដ​ប្រគល់​នគរ​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ។​


ប៉ុន្ដែ​ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក​ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ធ្លាក់​ចុះ​ឡើយ​ ហើយ​នៅ​ពេល​អ្នក​ប្រែ​ចិត្ដ​ ចូរ​ពង្រឹង​បងប្អូន​របស់​អ្នក​ផង»។​


គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​ឯ​ព្រះយេស៊ូ​ កាល​ព្រះយេស៊ូ​ឃើញ​លោកស៊ីម៉ូន​ ក៏​មាន​បន្ទូល​ថា៖​ «អ្នក​ឈ្មោះ​ស៊ីម៉ូន​ ជា​កូន​យ៉ូហាន​ អ្នក​នឹង​ត្រូវ​គេ​ហៅ​ថា​ កេផាស» ​(ដែល​ប្រែ​ថា​ ពេត្រុស)។​


លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ទៅ​តាម​ព្រះអង្គ​បាន​នៅ​ពេល​ឥឡូវ​នេះ?​ ខ្ញុំ​នឹង​លះបង់​ជីវិត​របស់​ខ្ញុំ​ដើម្បី​ព្រះអង្គ»​


ដ្បិត​ព្រះវរបិតា​ផ្ទាល់​ស្រឡាញ់​អ្នក​រាល់គ្នា​ ព្រោះ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ ហើយ​ជឿ​ថា​ខ្ញុំ​បាន​មកពី​ព្រះជាម្ចាស់។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​មក​បរិភោគ​ចុះ»​ ហើយ​គ្មាន​សិស្ស​ណា​ម្នាក់​ហ៊ាន​សួរ​ព្រះអង្គ​ថា​ តើ​លោក​ជា​អ្នកណា​ទេ?​ ព្រោះ​ពួកគេ​ដឹង​ហើយ​ថា​ នោះ​ជា​ព្រះអម្ចាស់។​


ពេល​នោះ​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់​ គាត់​និយាយ​ទៅ​លោក​ពេត្រុស​ថា៖​ «នោះ​ជា​ព្រះអម្ចាស់​ទេ​តើ!»​ ពេល​លោក​ស៊ីម៉ូន​ពេត្រុស​បាន​ឮ​ថា​ជា​ព្រះអម្ចាស់​ គាត់​ក៏​យក​អាវ​ក្រៅ​ដណ្ដប់​ខ្លួន​លោត​ចុះ​ទៅ​ក្នុង​បឹង​ ព្រោះ​គាត់​នៅ​ខ្លួន​ទទេ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បើ​ព្រះជាម្ចាស់​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​មែន​ អ្នក​រាល់គ្នា​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន​ ដ្បិត​ខ្ញុំ​នៅ​ទី​នោះ​ ខ្ញុំ​ចេញ​ពី​ព្រះជាម្ចាស់​មក​ ខ្ញុំ​មិន​បាន​មក​ដោយ​ខ្លួន​ខ្ញុំ​ទេ​ គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។​


ចូរ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ និង​ហ្វូង​ចៀម​ទាំង​អស់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់គ្នា​មើល​ខុសត្រូវ​ ដើម្បី​ថែទាំ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ទិញ​ដោយ​ឈាម​របស់​ព្រះ​អង្គ​ផ្ទាល់។​


ខ្ញុំ​ដឹង​ថា​ ក្រោយ​ពេល​ខ្ញុំ​ចេញ​ទៅ​ ឆ្កែព្រៃ​ដ៏​សាហាវ​នឹង​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដោយ​មិន​ប្រណី​ដល់​ហ្វូងចៀម​ឡើយ​


ចូរ​ទទួល​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ​ កុំ​ឈ្លោះ​ប្រកែក​ពី​គំនិត​ខុស​ប្លែក​គ្នា​ឡើយ​


យើង​ជា​អ្នក​ដែល​រឹងមាំ​ ត្រូវ​ទ្រាំ​ទ្រ​ចំពោះ​ភាព​ទន់ខ្សោយ​របស់​អ្នក​ដែល​មិន‍​រឹងមាំ​ ហើយ​មិន​ត្រូវ​ផ្គាប់​ចិត្ដ​ខ្លួន​ឯង​នោះ​ទេ​


ដូច្នេះ​អ្នក​ទន់ខ្សោយ​ គឺ​បងប្អូន​ដែល​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ជំនួស​នោះ​ ត្រូវ​វិនាស​ដោយសារ​ការ​ចេះ​ដឹង​របស់​អ្នក​ហើយ។​


ព្រោះ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​គ្មាន​អ្វី​សំខាន់​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​ជា​ជំនឿ​ដែល​ប្រពឹ្រត្ដ​ដោយ​សេចក្ដី​ស្រឡាញ់។​


ដូច្នេះ​ យើង​មិន​ត្រូវ​នៅ​ជា​ទារក​ទៀត​ឡើយ​ យើង​មិន​ត្រូវ​ឃ្លេងឃ្លោង​ ហើយ​រសាត់​ចុះ​ឡើង​តាម​ខ្យល់​នៃ​សេចក្ដី​បង្រៀន​គ្រប់​បែប​យ៉ាង​ និង​តាម​ឧបាយ​កល​របស់​មនុស្ស‍​ដែល​មាន​ល្បិច​ប៉ិនប្រសប់​ក្នុង​ការ​បោកប្រាស់​


សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអម្ចាស់​ព្រះយេស៊ូ​គ្រិស្ដ​នៃ​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មិន​សាបសូន្យ​ បាន​ប្រកប​ដោយ​ព្រះគុណ៕​


សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ជា​អ្នក​គង្វាល​ចៀម​ដ៏​ឧត្ដម​ ​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​នោះ​


អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ គ្មាន​អ្វី​អាច​លាក់បាំង​ពី​ព្រះភក្ដ្រ​ព្រះអង្គ​បាន​ឡើយ​ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធតែ​នៅ​ទទេ​ឥត​បិតបាំង​សោះ​ឡើយ​នៅ​ចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ​ ដែល​យើង​ត្រូវ​រាយរាប់​ប្រាប់។​


អ្នក​រាល់គ្នា​មិន​បាន​ឃើញ​ព្រះអង្គ​ទេ​ ប៉ុន្ដែ​ស្រឡាញ់​ព្រះអង្គ​ ហើយ​ទោះបី​ពេល​នេះ​ អ្នក​រាល់គ្នា​មិន​ទាន់​បាន​ឃើញ​ព្រះអង្គ​ក៏​ដោយ​ ក៏​អ្នក​រាល់គ្នា​ជឿ​ព្រះអង្គ​ ទាំង​មាន​អំណរ​ដ៏​រក​ថ្លែង​ពុំ​បាន​ និង​អំណរ​ដ៏​រុងរឿង​


ចូរ​សង្វាត​រក​ទឹកដោះ​សុទ្ធខាង‍​វិញ្ញាណ ​ដូចជា​ទារក​ដែល​ទើប​នឹង​កើត​ ធ្វើ​ដូច្នោះ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ដរាប​ដល់​ទទួល​បាន​សេចក្ដី​សង្គ្រោះ


ដ្បិត​កាល​ពីដើម​អ្នក​រាល់គ្នា​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វង​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​បាន​ត្រលប់​មក‍​ឯ​អ្នក​គង្វាល​ និង​អ្នក​មើល​ថែ​ព្រលឹង​របស់​អ្នក​រាល់គ្នា​វិញ​ហើយ។​


រីឯ​យើង​វិញ​ យើង​ស្រឡាញ់​ ដោយ​ព្រោះ​ព្រះអង្គ​ស្រឡាញ់​យើង​ជា​មុន។​


អស់​អ្នក​ដែល​ជឿ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ អ្នក​នោះ​កើត​មក​ពី​ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ដែល​បាន​បង្កើត​ខ្លួន​មក​ ក៏​ស្រឡាញ់​អ្នក​ដែល​កើត​ពី​ព្រះអង្គ​ដែរ។​


យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង​ រីឯ​ក្រុមជំនុំ​ទាំង​អស់​នឹង​ដឹង​ថា​ យើង​នេះ​ហើយ​ដែល​ឈ្វេង​យល់​ពី​ចិត្ដ​គំនិត​ ហើយ​យើង​នឹង​សង​អ្នក​រាល់គ្នា​តាម​ការ​ប្រព្រឹត្ដិ​រៀងៗ​ខ្លួន​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម