អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹកនោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន
យ៉ូហាន 16:9 - Khmer Christian Bible អំពីបាប គឺដោយព្រោះពួកគេមិនជឿខ្ញុំ ព្រះគម្ពីរខ្មែរសាកល គឺទាក់ទងនឹងបាប ពីព្រោះពួកគេមិនជឿលើខ្ញុំ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អំពីបាបដោយព្រោះគេមិនជឿដល់ខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ អាល់គីតាប គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ |
អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹកនោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន
ហើយនៅពេលអ្នកជំនួយនោះមក ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកយល់អំពីបាប សេចក្ដីសុចរិត និងការជំនុំជម្រះ។
កាលគ្មានគម្ពីរវិន័យនៅឡើយ ខ្ញុំមានជីវិត ប៉ុន្ដែពេលមានបញ្ញត្ដិ នោះបាបបានរស់ឡើងវិញ រីឯខ្ញុំបានស្លាប់
ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្ដាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្ដដោយមិនយល់ និងដោយគ្មានជំនឿ។
បងប្អូនអើយ! ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្តអាក្រក់ និងចិត្តមិនជឿដែលនាំឲ្យបែកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់នោះឡើយ