ដូច្នេះ ចូរអ្នករាល់គ្នាអធិស្ឋានដូចនេះថា «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ! សូមឲ្យព្រះនាមរបស់ព្រះអង្គបានបរិសុទ្ធ
យ៉ូហាន 16:24 - Khmer Christian Bible រហូតមកដល់ពេលនេះអ្នករាល់គ្នាមិនដែលបានសូមអ្វីដោយនូវឈ្មោះខ្ញុំទេ! ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ហើយអំណររបស់អ្នករាល់គ្នានឹងបានពេញបរិបូរ។ ព្រះគម្ពីរខ្មែរសាកល រហូតមកដល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសុំអ្វីក្នុងនាមរបស់ខ្ញុំទេ។ ចូរសុំចុះ នោះអ្នករាល់គ្នានឹងទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាត្រូវបានបំពេញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មកទល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសូមអ្វីក្នុងនាមខ្ញុំទេ។ ចូរទូលសូមចុះ អ្នករាល់គ្នានឹងបានទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពោរពេញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត អាល់គីតាប មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានសូមអ្វីក្នុងនាមខ្ញុំទេ ចូរសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។ |
ដូច្នេះ ចូរអ្នករាល់គ្នាអធិស្ឋានដូចនេះថា «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ! សូមឲ្យព្រះនាមរបស់ព្រះអង្គបានបរិសុទ្ធ
កុំឲ្យចិត្តរបស់អ្នករាល់គ្នាជ្រួលច្របល់ឡើយ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ ចូរជឿខ្ញុំដែរ
ដូច្នេះបើអ្នករាល់គ្នាសុំអ្វីមួយដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ។
ខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះហើយ ដើម្បីឲ្យអំណររបស់ខ្ញុំមានដល់អ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាបានពេញបរិបូរ។
ហើយនៅថ្ងៃនោះអ្នករាល់គ្នាលែងសួរអ្វីខ្ញុំទៀតហើយ។ ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្វីៗដែលអ្នករាល់គ្នាសុំពីព្រះវរបិតាដោយនូវឈ្មោះរបស់ខ្ញុំ នោះព្រះអង្គនឹងប្រទានដល់អ្នករាល់គ្នា។
អ្នកណារៀបការនឹងកូនក្រមុំ អ្នកនោះហើយជាកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្តាប់កូនកំលោះ នោះក៏ត្រេកអរជាខ្លាំងចំពោះសំឡេងរបស់កូនកំលោះដែរ ដូច្នេះ អំណររបស់ខ្ញុំបរិបូរហើយ
សូមព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវសរសេរមកអ្នករាល់គ្នា ប៉ុន្ដែខ្ញុំមិនចង់សរសេរដោយក្រដាស និងទឹកខ្មៅនេះទេ ដ្បិតខ្ញុំសង្ឃឹមថា នឹងមកជួបអ្នករាល់គ្នា ហើយនិយាយដោយផ្ទាល់មាត់វិញ ដើម្បីឲ្យអំណររបស់យើងបានពេញបរិបូរ។