ចូរទទួលនឹមខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្ដសុភាព នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកដល់ព្រលឹង
យ៉ូហាន 13:15 - Khmer Christian Bible ដ្បិតខ្ញុំបានទុកគំរូមួយសម្រាប់អ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាធ្វើតាមដូចដែលខ្ញុំបានធ្វើសម្រាប់អ្នករាល់គ្នាដែរ ព្រះគម្ពីរខ្មែរសាកល ពោលគឺ ខ្ញុំបានទុកគំរូឲ្យអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំបានធ្វើជាគំរូដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមគំរូដែលខ្ញុំបានធ្វើឲ្យនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ អាល់គីតាប ខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្ដ ដូចខ្ញុំបានប្រព្រឹត្ដដល់អ្នករាល់គ្នា។ |
ចូរទទួលនឹមខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្ដសុភាព នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកដល់ព្រលឹង
ឥឡូវនេះ សូមព្រះជាម្ចាស់នៃការស៊ូទ្រាំ និងការលើកទឹកចិត្ដប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែមួយតាមរយៈព្រះគ្រិស្ដយេស៊ូ
ហើយរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលព្រះគ្រិស្ដបានស្រឡាញ់យើង ហើយប្រគល់អង្គទ្រង់សម្រាប់យើងទុកជាតង្វាយ និងយញ្ញបូជាដែលមានក្លិនពិដោរដ៏ក្រអូបថ្វាយដល់ព្រះជាម្ចាស់។
ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រិស្ដក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ដើម្បីទុកគំរូឲ្យអ្នករាល់គ្នាដើរតាមលំអានរបស់ព្រះអង្គ
មិនមែនត្រួតត្រាលើពួកអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមើលថែនោះទេ ផ្ទុយទៅវិញ ត្រូវធ្វើជាគំរូដល់ហ្វូងចៀម
គឺអ្នកណាដែលនិយាយថា ខ្លួននៅក្នុងព្រះអង្គ អ្នកនោះត្រូវរស់នៅដូចព្រះអង្គរស់នៅដែរ។