ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នា ដើម្បីរកវិធីសម្លាប់ព្រះអង្គ។
យ៉ូហាន 12:10 - Khmer Christian Bible ពួកសម្ដចសង្ឃក៏ពិគ្រោះគ្នាដើម្បីសម្លាប់ឡាសារដែរ ព្រះគម្ពីរខ្មែរសាកល រីឯពួកនាយកបូជាចារ្យក៏ពិគ្រោះគ្នាដើម្បីសម្លាប់ឡាសារដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកសង្គ្រាជក៏ពិគ្រោះគ្នាសម្លាប់ទាំងឡាសារដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាយកបូជាចារ្យ*បានសម្រេចចិត្តសម្លាប់លោកឡាសារដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកសង្គ្រាជគេជំនុំគ្នានឹងសំឡាប់ទាំងឡាសារដែរ អាល់គីតាប ពួកអ៊ីមុាំបានសម្រេចចិត្ដសម្លាប់លោកឡាសារដែរ |
ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នា ដើម្បីរកវិធីសម្លាប់ព្រះអង្គ។
បន្ទាប់ពីស្ដេចហេរ៉ូឌដឹងថាចាញ់បោកពួកតារាវិទូ ក៏ខឹងយ៉ាងខ្លាំង រួចបានចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសទាំងអស់ ចាប់ពីអាយុពីរឆ្នាំចុះ ទាំងនៅក្នុងភូមិបេថ្លេហិម និងនៅក្បែរភូមិនោះ យោងតាមពេលវេលាដែលស្ដេចបានសួរបញ្ជាក់ពួកតារាវិទូ។
ប៉ុន្ដែលោកអ័ប្រាហាំប្រាប់វិញថា ប្រសិនបើពួកគេមិនស្ដាប់ម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលផង នោះទោះបីមានអ្នកណាម្នាក់រស់ពីស្លាប់ឡើងវិញក៏ដោយ ក៏ពួកគេមិនជឿដែរ»។
រីឯពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានបង្គាប់ថា បើអ្នកណាដឹងថាព្រះអង្គនៅឯណា ត្រូវតែប្រាប់ឲ្យពួកគេដឹង ដើម្បីពួកគេចាប់ព្រះអង្គ។
មានពួកជនជាតិយូដាច្រើនកុះករបានដឹងថា ព្រះអង្គគង់នៅទីនោះ ដូច្នេះពួកគេនាំគ្នាមក ប៉ុន្ដែមិនមែនដោយព្រោះព្រះយេស៊ូប៉ុណ្ណោះទេ គឺពួកគេចង់ឃើញឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញនោះដែរ។