ហើយមានលោកភីលីព លោកបារថូឡូមេ លោកថូម៉ាស លោកម៉ាថាយជាអ្នកទារពន្ធដារ លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកថាដេ
យ៉ូហាន 1:46 - Khmer Christian Bible ពេលនោះ លោកណាថាណែលក៏សួរគាត់ថា៖ «តើមានអ្វីដែលល្អអាចចេញពីក្រុងណាសារ៉ែតបានដែរឬ?» លោកភីលីពឆ្លើយថា៖ «ចូរមកមើលចុះ»។ ព្រះគម្ពីរខ្មែរសាកល ណាថាណែលនិយាយនឹងគាត់ថា៖ “តើអាចមានអ្វីល្អ ពីណាសារ៉ែតឬ?”។ ភីលីពប្រាប់គាត់ថា៖ “ចូរមកមើលចុះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ណាថាណែលតបទៅគាត់ថា៖ «តើមានអ្វីល្អ អាចចេញពីណាសារ៉ែតមកបានឬ?» ភីលីពពោលទៅគាត់ថា៖ «ចូរមកមើលចុះ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាថាណែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អអាចចេញពីភូមិណាសារ៉ែតឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែណាថាណែលនិយាយថា តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ ភីលីពឆ្លើយឡើងថា ចូរតាមខ្ញុំទៅមើលចុះ អាល់គីតាប លោកណាថាណែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អ អាចចេញពីភូមិណាសារ៉ែតបានឡើយ»។ |
ហើយមានលោកភីលីព លោកបារថូឡូមេ លោកថូម៉ាស លោកម៉ាថាយជាអ្នកទារពន្ធដារ លោកយ៉ាកុបជាកូនរបស់លោកអាល់ផាយ លោកថាដេ
ពេលមកដល់ គាត់បានតាំងលំនៅក្នុងក្រុងមួយឈ្មោះណាសារ៉ែត ការនោះបានសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «គេនឹងហៅព្រះអង្គថាអ្នកក្រុងណាសារ៉ែត»។
លោកភីលីពបានទៅជួបលោកណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានជួបព្រះអង្គ ដែលលោកម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលបានចែងទុកនៅក្នុងគម្ពីរវិន័យហើយ គឺព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែត ត្រូវជាកូនរបស់លោកយ៉ូសែប»
អ្នកទាំងនោះបានចូលមកជិតលោកភីលីព ជាអ្នកក្រុងបេតសៃដា ក្នុងស្រុកកាលីឡេ ហើយពួកគេសុំគាត់ថា៖ «លោក! យើងចង់ឃើញព្រះយេស៊ូ»
លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញឲ្យយើងឃើញព្រះវរបិតាផង នោះយើងស្កប់ចិត្តហើយ»។
«ចូរមកមើលបុរសម្នាក់ដែលប្រាប់ខ្ញុំ ពីការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត តើគាត់ជាព្រះគ្រិស្ដទេដឹង?»
នៅពេលព្រះយេស៊ូទតទៅ នោះក៏ឃើញបណ្តាជនច្រើនកុះករកំពុងមកឯព្រះអង្គ ព្រះអង្គក៏មានបន្ទូលទៅលោកភីលីពថា៖ «តើឲ្យយើងទិញនំប៉័ងពីណាមក ដើម្បីឲ្យអ្នកទាំងនេះបរិភោគបាន?»
លោកភីលីពទូលទៅព្រះអង្គថា៖ «ទោះបីទិញនំប៉័ងអស់កាក់ពីររយឌេណារី ហើយចែកម្នាក់បន្ដិចៗក៏ដោយ ក៏នៅតែមិនគ្រាន់សម្រាប់គ្រប់គ្នាដែរ»
ពួកគេក៏ឆ្លើយទៅគាត់ថា៖ «តើអ្នកក៏មកពីស្រុកកាលីឡេដែរឬ? ចូរស្រាវជ្រាវមើល៍ នោះអ្នកនឹងដឹងថា មិនដែលមានអ្នកនាំព្រះបន្ទូលណាម្នាក់ចេញពីមកស្រុកកាលីឡេទេ»។