បន្ទាប់មក ព្រះអង្គមានបន្ទូលទៅសិស្សរបស់ព្រះអង្គថា៖ «ចម្រូតធំណាស់ ប៉ុន្ដែពួកអ្នកច្រូតមានតិច
យ៉ាកុប 5:4 - Khmer Christian Bible មើល៍ ប្រាក់ឈ្នួលដែលអ្នករាល់គ្នាបានលួចបន្លំកម្មករដែលបានច្រូតកាត់នៅក្នុងស្រែរបស់អ្នករាល់គ្នា បានស្រែកឡើង ហើយសម្រែករបស់ពួកអ្នកច្រូតបានឮដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវាហើយ។ ព្រះគម្ពីរខ្មែរសាកល មើល៍! ប្រាក់ឈ្នួលរបស់កម្មករដែលច្រូតកាត់ក្នុងវាលស្រែរបស់អ្នក ដែលអ្នកបានកេងបំបាត់កំពុងស្រែកឡើង ហើយសម្រែករបស់អ្នកច្រូតក៏ឮដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពលបរិវារដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ប្រាក់ឈ្នួលដែលអ្នកបានលួចបន្លំកម្មករ ដែលច្រូតកាត់ក្នុងស្រែរបស់អ្នក កំពុងតែស្រែកឡើងទាស់នឹងអ្នក ហើយសម្រែកពួកអ្នកដែលច្រូតទាំងនោះ ក៏បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥតបើកប្រាក់ឈ្នួលឲ្យពួកកម្មករដែលច្រូតកាត់ ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ មើល៍! សម្រែកអ្នកច្រូតទាំងនោះបានលាន់ទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូល* ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ប្រាក់ឈ្នួល ដែលអ្នករាល់គ្នាបានបង្ខានចំពោះពួកជើងឈ្នួល ជាអ្នកច្រូតនៅស្រែរបស់អ្នករាល់គ្នា នោះក៏ស្រែកឡើង ហើយសំរែកនៃពួកអ្នកដែលច្រូតនោះ បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ អាល់គីតាប ឥតបើកប្រាក់ឈ្នួលឲ្យពួកកម្មករដែលច្រូតកាត់ ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ មើល៍! សំរែកអ្នកច្រូតទាំងនោះបានលាន់ទៅដល់អុលឡោះជាអម្ចាស់នៃពិភពទាំងមូល។ |
បន្ទាប់មក ព្រះអង្គមានបន្ទូលទៅសិស្សរបស់ព្រះអង្គថា៖ «ចម្រូតធំណាស់ ប៉ុន្ដែពួកអ្នកច្រូតមានតិច
ដូច្នេះតើព្រះជាម្ចាស់មិនរកយុត្ដិធម៌ទាល់តែសោះឲ្យពួកអ្នកព្រះអង្គជ្រើសតាំង ដែលអំពាវនាវទៅព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គពន្យាពេលជាមួយពួកគេឬ?
ដូចដែលលោកអេសាយបានថ្លែងទុកពីមុនថា៖ «បើព្រះអម្ចាស់នៃពួកពលបរិវារមិនទុកពូជឲ្យយើងទេ នោះយើងបានត្រឡប់ដូចជាក្រុងសូដុម និងក្រុងកូម៉ូរ៉ាជាមិនខានហើយ»។
ចៅហ្វាយរាល់គ្នាអើយ! ចូរផ្ដល់យុត្ដិធម៌ និងភាពត្រឹមត្រូវដល់បាវបម្រើរបស់អ្នកចុះ ដោយដឹងថា អ្នករាល់គ្នាក៏មានចៅហ្វាយនៅស្ថានសួគ៌ដែរ។