Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:37 - Khmer Christian Bible

37 បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ចម្រូត​ធំ​ណាស់​ ប៉ុន្ដែ​ពួក​អ្នក​ច្រូត​មាន​តិច​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

37 ពេលនោះ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ការងារច្រូតកាត់ច្រើន​មែន ប៉ុន្តែ​មាន​កម្មករ​តិច​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ពេល​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចម្រូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 បាន​ជា​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចំរូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

37 អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:37
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ម្ចាស់​ចម្ការ​ម្នាក់​ ដែល​ចេញ​ទៅ​ពី​ព្រលឹម​ ដើម្បី​ជួល​កម្មករ​ឲ្យ​មក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​របស់​គាត់​


ដូច្នេះ​ ចូរ​ទៅ​បង្កើត​សិស្ស​ពី​គ្រប់​ជនជាតិ​ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​ពួកគេ​នៅ​ក្នុង​ព្រះនាម​ព្រះវរបិតា​ ព្រះរាជ​បុត្រា​ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​


ដូច្នេះ​ ចូរ​ទូល​សុំ​ព្រះអម្ចាស់​នៃ​ចម្រូត​ ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ពួក​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះអង្គ»។​


ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ចេញ​ទៅក្នុង​ពិភព​លោក​ទាំង​មូល​ ហើយ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​មនុស្ស​លោក​ទាំង​អស់​


ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចម្រូត​ធំ​ណាស់​ ប៉ុន្ដែ​ពួក​អ្នក​ច្រូត​មាន​តិច​ ដូច្នេះ​ចូរ​ទូល​សុំ​ព្រះអម្ចាស់​នៃ​ចម្រូត​ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ពួក​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះអង្គ​


ហើយ​គេ​នឹង​ប្រកាស​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​អំពី​ការ​ប្រែ​ចិត្ដ​សម្រាប់​ការ​លើក​លែង​ទោស​បាប​ដល់​ជនជាតិ​ទាំង​អស់​ចាប់​ផ្ដើម​ពី​ក្រុង​យេរូសាឡិម​ទៅ​


នៅ​ពេល​យប់​ លោក​ប៉ូល​បាន​ឃើញ​សុបិន​និមិត្ដ​មួយ​ គឺ​មាន​អ្នក​ស្រុក​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖​ «សូម​អញ្ជើញ​មក​ជួយ​យើង​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង!»​


ដ្បិត​យើង​នៅ​ជាមួយ​អ្នក​ ហើយ​គ្មាន​អ្នកណា​ម្នាក់​អាច​តតាំង​ ធ្វើបាប​អ្នក​បាន​ឡើយ​ ព្រោះ​មាន​ប្រជារាស្ដ្រ​របស់​យើង​ជាច្រើន​នៅ​ក្នុង​ក្រុង​នេះ»។​


ដ្បិត​យើង​ជា​អ្នក​ធ្វើ​ការ​រួមគ្នា​ រីឯ​អ្នក​រាល់គ្នា​ជា​ស្រែ​របស់​ព្រះជាម្ចាស់​ និង​ជា​ដំណាក់​របស់​ព្រះជាម្ចាស់‍។​


ដោយ​យើង​ធ្វើ​ការ​ជាមួយ​ព្រះជាម្ចាស់​ យើង​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ដែរ​ថា​ កុំ​ទទួល​ព្រះគុណ​របស់​ព្រះអង្គ​ដោយ​ឥត​ប្រយោជន៍​ឡើយ​


រីឯ​លោក​យេស៊ូ​ដែល​ហៅ​ថា​យូស្ទុស​ ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​ ក្នុង​ចំណោម​ពួកអ្នក​កាត់ស្បែក​ មាន​តែ​អ្នក​ទាំង​នេះ​ទេ​ដែល​ជា​អ្នក​រួម​ការងារ​សម្រាប់​នគរ​ព្រះជាម្ចាស់​ ហើយ​បាន​លើក​ទឹកចិត្ដ​ខ្ញុំ​ទៀត​ផង។​


ចាស់ទុំ​ទាំងឡាយ​ណា​ដែល​ដឹកនាំ​បាន​ល្អ​ នោះ​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួល​កិត្ដិយស​ទ្វេដង​ ជា​ពិសេស​ពួក​ចាស់ទុំ​ដែល​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល​ និង​ការ​បង្រៀន។​


មើល៍​ ប្រាក់​ឈ្នួល​ដែល​អ្នក​រាល់គ្នា​បាន​លួច​បន្លំ​កម្មករ​ដែល​បាន​ច្រូតកាត់​នៅ​ក្នុង​ស្រែ​របស់​អ្នក​រាល់គ្នា​ បាន​ស្រែក​ឡើង​ ហើយ​សម្រែក​របស់​ពួកអ្នក​ច្រូត​បាន‍ឮ​ដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​ពួក​ពល​បរិវា​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម