ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកមិនដឹងថា អ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំបម្រុងនឹងផឹកនេះបានដែរឬទេ?» ពួកគេទូលព្រះអង្គថា៖ «យើងអាចផឹកបាន»។
យ៉ាកុប 4:3 - Khmer Christian Bible អ្នករាល់គ្នាសុំដែរ ប៉ុន្ដែមិនបានទទួលអ្វីឡើយ ពីព្រោះអ្នករាល់គ្នាសុំដោយបំណងអាក្រក់ គឺអ្នករាល់គ្នាចង់បាន សម្រាប់តែចាយបំពេញចិត្ដស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាទូលសុំដែរ ប៉ុន្តែមិនទទួលបាន ពីព្រោះអ្នករាល់គ្នាទូលសុំដោយបំណងមិនត្រឹមត្រូវ គឺដើម្បីចំណាយសម្រាប់តណ្ហារបស់អ្នករាល់គ្នាវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាទូលសូមដែរ តែមិនបានទទួល ព្រោះអ្នករាល់គ្នាទូលសូមដោយបំណងអាក្រក់ សម្រាប់តែនឹងបំពេញចិត្តស្រើបស្រាលរបស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បាន សម្រាប់តែបំពេញចិត្តស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាក៏សូមដែរ តែមិនបានទេ ដ្បិតសេចក្ដីសំណូមនោះបែបអាក្រក់ សំរាប់នឹងចាយបំពេញសេចក្ដីសំរើបរបស់អ្នករាល់គ្នាវិញ អាល់គីតាប បងប្អូនសូមដែរ តែឥតបានទទួល ព្រោះបងប្អូនសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសម្រាប់តែបំពេញចិត្ដស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។ |
ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកមិនដឹងថា អ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំបម្រុងនឹងផឹកនេះបានដែរឬទេ?» ពួកគេទូលព្រះអង្គថា៖ «យើងអាចផឹកបាន»។
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នកមិនដឹងថាអ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំផឹក និងទទួលពិធីជ្រមុជដែលខ្ញុំទទួលបានដែរឬទេ?»
ប៉ុន្មានថ្ងៃក្រោយមក កូនប្រុសប្អូនបានប្រមូលទ្រព្យសម្បត្ដិទាំងអស់របស់ខ្លួន រួចធ្វើដំណើរទៅស្រុកឆ្ងាយ។ នៅទីនោះ គាត់បានចាយបង្ហិនទ្រព្យសម្បត្ដិរបស់ខ្លួនដោយរស់នៅយ៉ាងលេលា។
ប៉ុន្ដែនៅពេលកូនរបស់លោកឪពុកម្នាក់នេះ ដែលជាអ្នកបំផ្លាញទ្រព្យសម្បត្តិរបស់លោកឪពុកជាមួយស្ដ្រីពេស្យាមកដល់ លោកឪពុកក៏កាប់កូនគោដែលបំប៉នទុកសម្រាប់វា។
តើការទាស់ទែង និងជម្លោះក្នុងចំណោមអ្នករាល់គ្នាកើតមកពីណា? តើមិនមែនមកពីចិត្ដស្រើបស្រាល ដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេឬ?
ហើយយើងទូលសុំអ្វីក៏ដោយ នោះយើងនឹងទទួលបានពីព្រះអង្គ ព្រោះយើងកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ ហើយប្រព្រឹត្ដអ្វីដែលសព្វព្រះហឫទ័យព្រះអង្គ
នេះជាសេចក្ដីក្លាហានដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងសូមអ្វីតាមបំណងរបស់ព្រះអង្គ នោះព្រះអង្គនឹងស្ដាប់យើង។