Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 15:30 - Khmer Christian Bible

30 ប៉ុន្ដែ​នៅ​ពេល​កូន​របស់​លោក​ឪពុក​ម្នាក់​នេះ​ ដែល​ជា​អ្នក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​លោក​ឪពុក​ជាមួយ​ស្ដ្រី​ពេស្យា​មក​ដល់​ លោក​ឪពុក​ក៏​កាប់​កូន​គោ​ដែល​បំប៉ន​ទុក​សម្រាប់​វា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 រីឯ​នៅពេល​កូន​ម្នាក់នេះ​របស់លោកឪពុក ដែល​ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​របស់លោកឪពុក​ជាមួយ​ស្ត្រីពេស្យា​បាន​មកវិញ លោកឪពុក​បែរជា​សម្លាប់​កូនគោ​ដែល​បំប៉ន សម្រាប់​វា​ទៅវិញ!’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ឯ​កូន​លោក​ឪពុក ដែល​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​លោក​ឪពុក ជាមួយ​ស្រី​ញី ពេល​វា​ត្រឡប់​មក​វិញ លោក​ឪពុក​បែរ​ជា​សម្លាប់​កូន​គោ ដែល​បំប៉ន​ទទួល​វាទៅ​វិញ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ពេល​កូន​លោក​ត្រឡប់​មក​វិញ លោក​បាន​កាប់​កូន​គោ​បំប៉ន​ទទួល​វា មើល៍ វា​នេះ​បាន​បំផ្លាញ​ទ្រព្យ‌សម្បត្តិ​លោក​ទាំង​អស់​ជា​មួយ​ស្រី​ញី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ឯ​កូន​លោក​ឪពុក ដែល​វា​បង្ហិន​បំផ្លាញ​សម្បត្តិ​លោក​ឪពុក​អស់ ដោយ​នូវ​ស្រី​អ្នក​លេង​នេះ កាល​បាន​មក​ដល់ នោះ​លោក​ឪពុក​សំឡាប់​កូន​គោ​ដែល​បំប៉ន​ឲ្យ​វា​ភ្លាម

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ពេល​កូន​លោក​ឪពុក​ត្រឡប់​មក​វិញ លោក​ឪពុក​បាន​កាប់​កូន​គោ​បំប៉ន​ទទួល​វា មើល៍ វា​នេះ បាន​បំផ្លាញ​ទ្រព្យ‌សម្បត្តិ​លោក​ឪពុក​ទាំង​អស់​ជា​មួយ​ស្រី​ញី”។

សូមមើលជំពូក ចម្លង




លូកា 15:30
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​មនុស្ស​គ្រប់​គ្នា​ដាក់​តង្វាយ​ពី​សំណល់​របស់​ពួកគេ​ ប៉ុន្ដែ​ស្ដ្រី​ម្នាក់​នេះ​ ទោះ​បើ​នាង​ក្រី​ក្រ​យ៉ាង​ណា​ នាង​បាន​ថ្វាយ​អ្វីៗ​ទាំង​អស់​ដែល​នាង​មាន​ផង»។​


ប៉ុន្ដែ​គាត់​បាន​ឆ្លើយ​ទៅ​ឪពុក​ថា​ មើល៍​ កូន​បាន​បម្រើ​លោក​ឪពុក​ជា​ច្រើន​ឆ្នាំ​ ហើយ​មិន​ដែល​មិន​ស្ដាប់​បង្គាប់​លោក​ឪពុក​ទេ ប៉ុន្ដែ​លោក​ឪពុក​មិន​ដែល​ឲ្យ​កូន​ពពែ​មួយ​ដល់​ខ្ញុំ​ ដើម្បី​ឲ្យ​ខ្ញុំ​អរ​សប្បាយ​ជាមួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ទេ​


ឪពុក​ក៏​ប្រាប់​កូន​នោះ​វិញ​ថា​ កូន​អើយ!​ កូន​ឯង​នៅ​ជាមួយ​ឪពុក​ជានិច្ច​ ហើយ​អ្វីៗ​ដែល​ជា​របស់​ឪពុក​គឺ​ជា​របស់​កូន​ហើយ​


ដូច្នេះ​ត្រូវ​តែ​អរ​សប្បាយ​ និង​មាន​អំណរ​ឡើង​ ព្រោះ​ប្អូន​ប្រុស​របស់​កូន​នេះ​បាន​ស្លាប់​ហើយ​ តែ​រស់​ឡើង​វិញ​ និង​បាន​វង្វេង​បាត់​ទៅ​ ប៉ុន្ដែ​រក​ឃើញ​វិញ»។​


អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឈរ​អធិស្ឋាន​សម្រាប់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​ថា​ ឱ​ ព្រះជាម្ចាស់​អើយ!​ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ​ដែល​ខ្ញុំ​មិន​ដូចជា​មនុស្ស​ដទៃ​ទៀត​ដែល​ជា​មនុស្ស​បោក​ប្រាស់​ ទុច្ចរិត​ និង​ផិតក្បត់​ ហើយ​ក៏​មិន​ដូច​ជា​អ្នក​ទារ​ពន្ធដារ​នេះ​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម