បើអ្នកណាគិតថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតរបស់ខ្លួន អ្នកនោះបញ្ឆោតចិត្តខ្លួនឯងហើយ រីឯសាសនាដែលអ្នកនោះកាន់ក៏គ្មានប្រយោជន៍ដែរ។
យ៉ាកុប 3:3 - Khmer Christian Bible បើយើងដាក់បង្ហៀរនៅនឹងមាត់សេះ នោះធ្វើឲ្យវាស្ដាប់បង្គាប់យើង ហើយអាចញាក់រូបកាយទាំងមូលរបស់វាបានទៀតផង។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើដាក់បង្ខាំបង្ហៀរក្នុងមាត់សេះដើម្បីឲ្យវាស្ដាប់បង្គាប់យើង យើងក៏អាចបញ្ជាខ្លួនវាទាំងមូលបាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្តាប់បង្គាប់យើង នោះយើងក៏អាចញាក់រូបកាយរបស់វាទាំងមូលបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្ដាប់បង្គាប់យើង នោះយើងអាចញាក់ខ្លួនវាទាំងមូលឲ្យទៅណាក៏បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើលយើងដាក់ដែកបង្ខាំចុះក្នុងមាត់សេះ ឲ្យវាស្តាប់បង្គាប់តាម ហើយយើងញាក់រូបកាយវាទាំងមូលទៅបាន អាល់គីតាប ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្ដាប់បង្គាប់យើងនោះ យើងអាចញាក់ខ្លួនវាទាំងមូល ឲ្យទៅណាក៏បាន។ |
បើអ្នកណាគិតថា ខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតរបស់ខ្លួន អ្នកនោះបញ្ឆោតចិត្តខ្លួនឯងហើយ រីឯសាសនាដែលអ្នកនោះកាន់ក៏គ្មានប្រយោជន៍ដែរ។
ចូរមើលនាវាដែរចុះ ទោះបីសំពៅធំសម្បើម ហើយមានខ្យល់បក់ខ្លាំងយ៉ាងណាក្ដី ក៏អ្នកបើកបរអាចបត់បែនទៅមកបានតាមចិត្តដោយសារចង្កូតតូចមួយប៉ុណ្ណោះ។