Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 3:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មើល​យើង​ដាក់​ដែក​បង្ខាំ​ចុះ​ក្នុង​មាត់​សេះ ឲ្យ​វា​ស្តាប់​បង្គាប់​តាម ហើយ​យើង​ញាក់​រូប‌កាយ​វា​ទាំង​មូល​ទៅ​បាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ប្រសិនបើ​ដាក់​បង្ខាំបង្ហៀរ​ក្នុង​មាត់​សេះ​ដើម្បីឲ្យ​វា​ស្ដាប់បង្គាប់​យើង យើង​ក៏​អាច​បញ្ជា​ខ្លួន​វា​ទាំងមូល​បាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 បើ​យើង​ដាក់​បង្ហៀរ​នៅ​នឹង​មាត់​សេះ​ នោះ​ធ្វើ​ឲ្យ​វា​ស្ដាប់បង្គាប់​យើង​ ហើយ​អាច​ញាក់​រូបកាយ​ទាំង​មូល​របស់​វា​បាន​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប្រសិន‌បើ​យើង​ដាក់​ដែក​បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​ឲ្យ​វា​ស្តាប់​បង្គាប់​យើង នោះ​យើង​ក៏​អាច​ញាក់​រូប‌កាយ​របស់​វា​ទាំង​មូល​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រសិន​បើ​យើង​ដាក់​ដែក​បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​ឲ្យ​វា​ស្ដាប់​បង្គាប់​យើង នោះ​យើង​អាច​ញាក់​ខ្លួន​វា​ទាំង​មូល​ឲ្យ​ទៅ​ណា​ក៏​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប្រសិន​បើ​យើង​ដាក់​ដែក​បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​ឲ្យ​វា​ស្ដាប់​បង្គាប់​យើង​នោះ យើង​អាច​ញាក់​ខ្លួន​វា​ទាំង​មូល ឲ្យ​ទៅ​ណា​ក៏​បាន។

សូមមើលជំពូក ចម្លង




យ៉ាកុប 3:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ​នៅ​ច្រមុះ​ឯង នឹង​ដែក​បង្ខាំ​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង ឲ្យ​វិល​ទៅ​តាម​ផ្លូវ ដែល​ឯង​បាន​មក​នោះ​វិញ។


តើ​មាន​អ្នក​ណា​អាច​នឹង​ពន្លាត់​ស្បែក​វា​បាន តើ​អ្នក​ណា​ហ៊ាន​ដាក់​បង្ហៀរ​ក្នុង​មាត់​វា


កុំ​ឲ្យ​ឯង​ធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់ ដែល​គ្មាន​ប្រាជ្ញា ដែល​គេ​ត្រូវ​ដាក់​បង្ខាំ ហើយ​នឹង​បង្ហៀរ ដើម្បី​ទប់​វា ក្រែង​វា​មិន​ព្រម​មក​ឯ​ឯង​នោះ​ឡើយ


ខ្ញុំ​បាន​នឹក​ថា ខ្ញុំ​នឹង​ប្រយ័ត​ផ្លូវ​ខ្លួន ដើម្បី​មិន​ឲ្យ​អណ្តាត​ខ្ញុំ​ធ្វើ​បាប​ឡើយ ខ្ញុំ​នឹង​ដាក់​បង្ខាំ​ទប់​មាត់​ខ្ញុំ ក្នុង​កាល​ដែល​ពួក​អាក្រក់ នៅ​ចំពោះ​មុខ


ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ នៅ​ច្រមុះ​ឯង នឹង​ដែក​បង្ខាំ​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង​ឲ្យ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល​ដែល​ឯង​បាន​មក​នោះ​វិញ។


បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្តាត​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន​ហើយ ឯ​សាសនា​របស់​អ្នក​នោះ​ជា​ឥត​ប្រយោជន៍​ទទេ


សូម​គិត​មើល​ពី​សំពៅ​ដែរ វា​ធំ​ដល់​ម៉្លេះ ហើយ​មាន​ខ្យល់​គំហុក​បក់​ផាត់​ទៅ​ផង តែ​តៃកុង​បើក​ទៅ​មក​បាន​តាម​ចិត្ត ក៏​ដោយ‌សារ​តែ​ចង្កូត​យ៉ាង​តូច​ប៉ុណ្ណោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម