ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យូដាស 1:16 - Khmer Christian Bible

មនុស្ស​ទាំង​នោះ​ជា​ពួក​រអ៊ូ​រទាំ​ ហើយ​ត្អូញត្អែរ​ ពួកគេ​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ ហើយ​មាត់​របស់​ពួកគេ​និយាយ​ពាក្យ​អួតអាង​ ពួកគេ​តែងតែ​បញ្ចើចបញ្ចើ​មនុស្ស​ ដើម្បី​ផល​ប្រយោជន៍។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នកទាំងនោះ​ជា​អ្នករអ៊ូរទាំ និង​ជា​អ្នកចាប់កំហុសគេ ដែល​ដើរ​តាម​តណ្ហា​របស់​ខ្លួន​។ មាត់​របស់​ពួកគេ​និយាយ​ពាក្យអួតអាង ទាំង​បញ្ចើចបញ្ចើ​គេ​ដើម្បីបាន​ផលប្រយោជន៍​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រអ៊ូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដោយ​ដើរ​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន មាត់របស់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អួត​យ៉ាង​សម្បើម ទាំង​បញ្ចើច​បញ្ចើ​មនុស្ស​ដើម្បី​ផល​ប្រយោជន៍។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ជា​មនុស្ស​រអ៊ូ‌រទាំ មិន​ដែល​សប្បាយ​ចិត្ត​សោះ គេ​ប្រព្រឹត្ត​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន។ ពាក្យ​សម្ដី​របស់​គេ​ចេញ​មក​សុទ្ធ​តែ​ជា​ពាក្យ​អួត​ដ៏​សម្បើម ហើយ​គេ​តែងតែ​បញ្ចើច‌បញ្ចើ​អ្នក​ដទៃ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រទូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដែល​ដើរ​តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្លួន ហើយ​មាត់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អំនួត​អួត​យ៉ាង​សំបើម គេ​រាប់​អាន​មនុស្ស ឲ្យ​តែ​បាន​កំរៃ​ទេ។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ជា​មនុស្ស​រអ៊ូ‌រទាំ មិន​ដែល​សប្បាយ​ចិត្ដ​សោះ គេ​ប្រព្រឹត្ដ​តាម​ចិត្ដ​លោភ‌លន់​របស់​ខ្លួន។ ពាក្យ​សំដី​របស់​គេ​ចេញ​មក​សុទ្ធ​តែ​ជា​ពាក្យ​អួត​ដ៏​សម្បើម ហើយ​គេ​តែងតែ​បញ្ចើច​បញ្ចើ​អ្នក​ដទៃ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។

សូមមើលជំពូក



យូដាស 1:16
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ទាំង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​បាន​រអ៊ូរទាំ​ថា៖​ «អ្នក​នេះ​ស្វាគមន៍​ពួក​មនុស្ស​បាប​ ហើយ​បរិភោគ​ជាមួយ​ពួកគេ​ទៀត​ផង»​


ពេល​មនុស្ស​ទាំង​អស់​ឃើញ​ ក៏​រអ៊ូរទាំ​ថា៖​ «គាត់​ចូល​ទៅ​ស្នាក់​នៅ​ជាមួយ​មនុស្ស​បាប!»​


ដូច្នេះ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​របស់​គេ​ ក៏​រអ៊ូ​ដាក់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​រាល់គ្នា​ស៊ី​ផឹក​ជាមួយ​ពួក​អ្នក​ទារ​ពន្ធ​ដារ​ និង​ពួក​មនុស្ស​បាប​ដូច្នេះ?»​


ពួក​ជនជាតិ​យូដា​ក៏​រអ៊ូ​រទាំ​ដាក់​គ្នា​អំពី​ព្រះយេស៊ូ​ ព្រោះ​ព្រះអង្គ​មាន​បន្ទូល​ថា​ ខ្ញុំ​ជា​នំប៉័ង​ដែល​ចុះ​ពី​ស្ថានសួគ៌។​


កាល​ព្រះយេស៊ូដឹង​ថា​ ពួក​សិស្ស​របស់ព្រះអង្គកំពុង​រអ៊ូ​រទាំ​អំពីពាក្យ​សំដី​ទាំងនេះ​ ព្រះអង្គក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «​តើ​ពាក្យសំដី​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ទាស់​ចិត្ត​ឬ​?​


កុំ​រអ៊ូ​រទាំ​ដូចជា​ពួកគេ​ខ្លះ​បាន​រអ៊ូ​រទាំ​ ហើយ​ត្រូវ​បាន​សម្លាប់​ដោយ​មច្ចុរាជ​នោះ​ឡើយ​


ដូច្នេះ​ ខ្ញុំ​សូម​ប្រាប់​ថា​ ចូរ​ដើរ​តាម​ព្រះវិញ្ញាណ​ចុះ​ នោះ​អ្នក​មិន​ធ្វើ​តាម​ចំណង់​តណ្ហា​ខាង​សាច់ឈាម​ឡើយ​


អស់​អ្នក​ដែល​ជា​របស់​ព្រះគ្រិស្ដ​យេស៊ូ​ ពួកគេ​បាន​ឆ្កាង​សាច់ឈាម​ជាមួយ​សេចក្តី​ប៉ង​ប្រាថ្នា​ ព្រមទាំង​ចំណង់​តណ្ហា​ទាំងឡាយ​រួច​ហើយ​


ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​ដោយ​មិន​រអ៊ូរទាំ​ និង​ប្រកែក​ឡើយ​


មិន​មែន​ដោយ​ចំណង់​តណ្ហា​ដូច​ជា​សាសន៍​ដទៃ​ ដែល​មិន​ស្គាល់​ព្រះជាម្ចាស់​នោះ​ឡើយ។​


និង​ការ​ឈ្លោះ​ប្រកែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​មនុស្ស​ដែល​មាន​គំនិត​ស្អុយ​រលួយ​ ហើយ​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ ព្រោះ​ពួកគេ​ស្មាន​ថា​ ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ជា​មធ្យោបាយ​នាំ​ឲ្យ​បាន​កម្រៃ​


ដ្បិត​នឹង​មាន​គ្រា​មួយ​ដែល​ពួកគេ​លែង​ស្ដាប់​សេចក្ដី​បង្រៀន​ត្រឹមត្រូវ​ទៀត​ហើយ​ ផ្ទុយ​ទៅ​វិញ​ ពួកគេ​នឹង‍​ប្រមូល​គ្រូ​ជា​ច្រើន​សម្រាប់​ខ្លួន​ឯង​ទៅ​តាម​សេចក្តី​ប៉ង​ប្រាថ្នា​ ដើម្បី​ឲ្យ​និយាយ​អ្វី​ដែល​ត្រចៀក​របស់​ពួកគេ​រមាស់​ចង់​ស្ដាប់​


ចូរ​ធ្វើ​ដូច​ជា​កូន​ដែលស្ដាប់បង្គាប់​ គឺ​មិន​ត្រូវ​ធ្វើ​តាម​សេចក្ដីប៉ង​ប្រាថ្នា​ដែល​អ្នក​រាល់គ្នា​ធ្លាប់​មាន​កាល​ដែល​នៅ​ល្ងង់​ខ្លៅ​នោះ​ឡើយ​


បងប្អូន​ជាទី​ស្រឡាញ់​អើយ​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ដែល​ជា​ជន​បរទេស​ ហើយ​ជា​អ្នក​ស្នាក់នៅ​បណ្ដោះអាសន្ន​ថា​ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​ដែល​ទាស់​នឹង​ព្រលឹង​


ដើម្បី​ឲ្យ​អំឡុង​ពេល​រស់នៅ​ខាង​សាច់ឈាម​ដែល​នៅ​សល់​នេះ​ លែង​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​មនុស្ស​ទៀត​ ប៉ុន្ដែ​រស់នៅ​តាម​បំណង​របស់​ព្រះជាម្ចាស់​វិញ។​


ជា​ពិសេស​ ពួកអ្នក​ដែល​ដេញ​តាម​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ស្មោកគ្រោក​ខា​ងសាច់ឈាម​ ហើយ​មើលងាយ​អំណាច​គ្រប់គ្រង។​ ពួកគេ​ព្រហើន​ ហើយ​ធ្វើ​តាម​ទំនើងចិត្ដ មិន​ញញើត​នឹង​ប្រមាថ​ពួកអ្នក​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​ឡើយ​


ដ្បិត​ពួកគេ​និយាយ​ពាក្យ​អួតអាង​ឥត​ប្រយោជន៍​ ហើយ​ទាក់ទាញ​អស់​អ្នក​ដែល​ទើប​តែ​រួចចេញ​ពី​ពួកអ្នក​រស់នៅ​ក្នុង​សេចក្ដី​វង្វេង​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម​ និង​ការ​ល្មោភកាម​


មុន​ដំបូង​ ចូរ​ដឹង​អំពី​សេចក្ដី​នេះ​ចុះ​ថា​ នៅ​គ្រា​ចុងក្រោយ​បំផុត​ នឹង​មាន​មនុស្ស​ចំអក​ដែល​ដើរ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ​មក​ ទាំង​ចំអក​


ដើម្បី​ជំនុំជម្រះ​មនុស្ស​ទាំង​អស់​ ហើយ​បង្ហាញ​ពួកគេ​គ្រប់គ្នា​ឲ្យ​ដឹង​កំហុស​អំពី​ការ​ប្រព្រឹត្ដិ​ទាំងឡាយ​របស់​ពួកគេ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ដែល​ពួកគេ​បាន​ប្រព្រឹត្ដ​ និង​អំពី​ពាក្យ​សំដី​អសុរោះ​ទាំងឡាយ​ដែល​មនុស្ស​បាប​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​បាន​និយាយ​ទាស់​នឹង​ព្រះអង្គ។​


ពួក​គាត់​បាន​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​គ្រា​ចុងក្រោយ​បំផុត​ នឹង​មាន​មនុស្ស​ចំអក​ ពួកគេ​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់។​