Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 5:16 - Khmer Christian Bible

16 ដូច្នេះ​ ខ្ញុំ​សូម​ប្រាប់​ថា​ ចូរ​ដើរ​តាម​ព្រះវិញ្ញាណ​ចុះ​ នោះ​អ្នក​មិន​ធ្វើ​តាម​ចំណង់​តណ្ហា​ខាង​សាច់ឈាម​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ដូច្នេះ ខ្ញុំ​សូម​និយាយថា ចូរ​ដើរ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នក​នឹង​មិន​បំពេញ​តណ្ហា​សាច់ឈាម​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ប៉ុន្ដែ ខ្ញុំសូមជម្រាប​ថា ចូរ​ដើរ​ដោយ​ព្រះ‌វិញ្ញាណ មិន​ត្រូវ​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ខ្ញុំ​សូម​ជម្រាប​ថា ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បងប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​សាច់​ឈាម​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ខ្ញុំ​សូម​ជម្រាប​ថា ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​រស‌អុលឡោះ នោះ​បង​ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ដ​លោភ‌លន់​របស់​និស្ស័យ​លោកីយ៍​ទៀត​ឡើយ

សូមមើលជំពូក ចម្លង




កាឡាទី 5:16
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុនេះ​ កុំ​ឲ្យ​បាប​សោយរាជ្យ​ក្នុង​រូបកាយ​របស់​អ្នក​រាល់គ្នា​ដែល​តែងតែ​ស្លាប់​ ដើម្បី​ឲ្យ​ស្ដាប់​តាម​ចំណង់​តណ្ហា​នៃ​បាប​ឡើយ​


ដូច្នេះ​ ឥឡូវ​នេះ​ អស់​អ្នក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​គ្មាន​ទោស​ទៀត​ឡើយ​


បងប្អូន​អើយ​!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ ពេល​វេលា​កៀក​ណាស់​ហើយ​ ដូច្នេះ​អ្នក​មាន​ប្រពន្ធ​គួរ​នៅ​ដូចជា​គ្មាន​ប្រពន្ធ​ ចាប់​ពី​ពេល​នេះ​តទៅ​


ហេតុនេះ​ហើយ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ដោយ​មាន​សេចក្ដី​សន្យា​ទាំង​នេះ​ ចូរ​យើង​សំអាត​ខ្លួន​ពី​ភាព​ស្មោក​គ្រោក​ទាំងឡាយ​ខាង​សាច់ឈាម​ និង​ខាង​វិញ្ញាណ​ ទាំង​បំពេញ​សេចក្ដី​បរិសុទ្ធ​ដោយ​ការ​កោតខ្លាច​ព្រះជាម្ចាស់។​


ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ គម្ពីរ​វិន័យ​ដែល​មាន​នៅ​បួន​រយ​សាមសិប​ឆ្នាំ​ក្រោយ​មិន​អាច​លុប​កិច្ច​ព្រមព្រៀង​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​កាល​ពី​មុន​បាន​ឡើយ​ ហើយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ត្រលប់​ជា​ឥត​ប្រយោជន៍​បាន​ដែរ​


ដ្បិត​អ្នក​ដែល​ព្រោះ​ខាង​សាច់ឈាម​របស់​ខ្លួន​ អ្នក​នោះ​នឹង​ច្រូត​បាន​សេចក្ដី​ពុក​រលួយ​ពី​សាច់ឈាម​ រីឯ​អ្នក​ដែល​ព្រោះ​ខាង​ព្រះវិញ្ញាណ​ អ្នក​នោះ​នឹង​ច្រូត​បាន​ជីវិត​អស់កល្ប​ជានិច្ច​ពី​ព្រះវិញ្ញាណ​


កាល​ពី​មុន​យើង​ទាំង​អស់​គ្នា​ក៏​ធ្លាប់​រស់នៅ​តាម​ចំណង់​តណ្ហា​សាច់ឈាម​របស់​យើង​ក្នុង​ចំណោម​ពួកគេ​ដែរ​ ទាំង​បាន​ប្រព្រឹត្ដ​តាម​បំណង​ និង​គំនិត​ខាង​សាច់ឈាម​ ហើយ​យើង​ជា​កូន​នៃ​សេចក្ដី​ក្រោធ​ពី​កំណើត​ដូច​ជា​អ្នក​ដទៃ​ទៀត​ដែរ​


ហើយ​នៅ​ក្នុង​ព្រះអង្គ​ អ្នក​រាល់គ្នា​ក៏​បាន​ទទួល​ការ​កាត់ស្បែក​ដែរ​ គឺ​មិន​មែន​ជា​ការ​កាត់ស្បែក​ដោយ​ដៃ​មនុស្ស​ទេ‍​ ប៉ុន្ដែ​ជា​ការ​កាត់ស្បែក​ខាង‍​ឯ​ព្រះគ្រិស្ដ​ ដែល​ជា​ការ​ដោះ​រូបកាយ​ខាង​សាច់ឈាម​ចេញ។​


ចូរ​ធ្វើ​ដូច​ជា​កូន​ដែលស្ដាប់បង្គាប់​ គឺ​មិន​ត្រូវ​ធ្វើ​តាម​សេចក្ដីប៉ង​ប្រាថ្នា​ដែល​អ្នក​រាល់គ្នា​ធ្លាប់​មាន​កាល​ដែល​នៅ​ល្ងង់​ខ្លៅ​នោះ​ឡើយ​


អ្នក​រាល់គ្នា​បាន​ជម្រះ​ចិត្ដ​របស់​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ដោយ​ស្ដាប់បង្គាប់​តាម​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ដែល​ឥត​ពុតត្បុត​ គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ខ្លាំង​ដោយ​ចិត្ដ​បរិសុទ្ធ​ចុះ​


បងប្អូន​ជាទី​ស្រឡាញ់​អើយ​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ដែល​ជា​ជន​បរទេស​ ហើយ​ជា​អ្នក​ស្នាក់នៅ​បណ្ដោះអាសន្ន​ថា​ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​ដែល​ទាស់​នឹង​ព្រលឹង​


ហេតុនេះ​ហើយ​បាន​ជា​ដំណឹង​ល្អ​ត្រូវ​បាន​ប្រកាស​ប្រាប់​មនុស្ស​ស្លាប់​ដែរ​ ដើម្បី​ឲ្យ​គេ​ជាប់​ជំនុំ​ជម្រះ​ដូច​មនុស្ស​ខាង​ឯ​សាច់ឈាម​ ប៉ុន្ដែ​ឲ្យគេ​មាន​ជីវិត​ខាង​ឯ​វិញ្ញាណ​ដូច​ព្រះជាម្ចាស់​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម