ម្យ៉ាងទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើពីរនាក់ក្នុងចំណោមអ្នករាល់គ្នាព្រមព្រៀងគ្នាអំពីអ្វីក៏ដោយ ដែលពួកគេនឹងទូលសុំនៅលើផែនដីនេះ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងឲ្យពួកគេបានសម្រេចជាមិនខាន
ម៉ាថាយ 7:7 - Khmer Christian Bible ចូរសុំ នោះអ្នករាល់គ្នានឹងបានទទួល ចូររក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា ព្រះគម្ពីរខ្មែរសាកល “ចូរបន្តសុំ នោះនឹងប្រទានឲ្យអ្នករាល់គ្នា; ចូរបន្តស្វែងរក នោះអ្នករាល់គ្នានឹងរកឃើញ; ចូរបន្តគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរសូម នោះនឹងឲ្យមកអ្នក ចូរស្វែងរក នោះអ្នកនឹងបានឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរសុំ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក អាល់គីតាប «ចូរសុំ នោះអុលឡោះនឹងប្រទានឲ្យអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងបានឃើញ ចូរគោះទ្វារ នោះទ្រង់នឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន |
ម្យ៉ាងទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើពីរនាក់ក្នុងចំណោមអ្នករាល់គ្នាព្រមព្រៀងគ្នាអំពីអ្វីក៏ដោយ ដែលពួកគេនឹងទូលសុំនៅលើផែនដីនេះ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងឲ្យពួកគេបានសម្រេចជាមិនខាន
ហើយគ្រប់សេចក្ដីទាំងអស់ដែលអ្នករាល់គ្នាសុំក្នុងសេចក្ដីអធិស្ឋានដោយជំនឿ នោះនឹងបានទទួល»។
ចូរស្វែងរកនគរព្រះជាម្ចាស់ និងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុន នោះព្រះជាម្ចាស់នឹងបំពេញគ្រប់សេចក្ដីត្រូវការរបស់អ្នករាល់គ្នា
ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យអំណោយល្អៗដល់កូន នោះតើព្រះវរបិតាដែលគង់នៅស្ថានសួគ៌នឹងប្រទានអំណោយល្អៗលើសនេះដល់អ្នកដែលសុំពីព្រះអង្គយ៉ាងណាទៅទៀត។
ដ្បិតអ្នកណាសុំ នោះបានទទួល អ្នកណារក នោះបានឃើញ ហើយអ្នកណាគោះ នោះនឹងបើកឲ្យ។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗដែលអ្នករាល់គ្នាអធិស្ឋានសុំ ទាំងជឿថា នឹងទទួលបាន នឹងបានសម្រេចដល់អ្នករាល់គ្នា
ព្រោះក្រោយពេលម្ចាស់ដំណាក់ក្រោកឡើងបិទទ្វារហើយ ទោះជាអ្នករាល់គ្នាឈរនៅខាងក្រៅ និងចាប់ផ្ដើមគោះទ្វារទាំងនិយាយថា លោកម្ចាស់អើយ! សូមបើកទ្វារឲ្យយើងផង នោះគាត់នឹងឆ្លើយតបវិញថា អ្នករាល់គ្នាមកពីណា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ
ព្រះអង្គក៏មានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចមួយអំពីភាពចាំបាច់ដែលត្រូវអធិស្ឋានជានិច្ច ទាំងមិនត្រូវរសាយចិត្ដ
ដ្បិតមិនមែនអ្នករាល់គ្នាជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នា ព្រមទាំងតាំងអ្នករាល់គ្នាឲ្យចេញទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅស្ថិតស្ថេរ ដូច្នេះហើយ អ្វីក៏ដោយដែលអ្នករាល់គ្នាសុំព្រះវរបិតាដោយនូវឈ្មោះរបស់ខ្ញុំ នោះព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន។
ប៉ុន្ដែបើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យរបស់ខ្ញុំនៅជាប់នឹងអ្នករាល់គ្នា នោះចូរសូមអ្វីៗតាមប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នា
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅនាងថា៖ «បើអ្នកបានស្គាល់អំណោយទានរបស់ព្រះជាម្ចាស់ ទាំងដឹងថា អ្នកដែលនិយាយទៅអ្នកថា ខ្ញុំសុំទឹកផឹកផង ជាអ្នកណា អ្នកមុខជាសុំទឹកពីគាត់វិញ ហើយគាត់នឹងឲ្យទឹកដែលផ្ដល់ជីវិតដល់អ្នក»
រីឯអ្នកដែលប្រព្រឹត្ដល្អដោយមានការស៊ូទ្រាំ ទាំងស្វែងរកសេចក្ដីរុងរឿង កិត្តិយស និងភាពមិនពុករលួយ នោះនឹងបានជីវិតអស់កល្បជានិច្ច
ប៉ុន្ដែបើគ្មានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បានឡើយ ព្រោះអ្នកណាដែលចូលមកជិតព្រះជាម្ចាស់ អ្នកនោះត្រូវតែជឿថាពិតជាមានព្រះជាម្ចាស់ ហើយព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
ការអធិស្ឋានដោយជំនឿនឹងសង្គ្រោះអ្នកឈឺ ហើយព្រះអម្ចាស់នឹងប្រោសគាត់ឲ្យបានជា បើគាត់បានប្រព្រឹត្ដបាប គាត់នឹងបានទទួលការលើកលែងទោស។
ហើយយើងទូលសុំអ្វីក៏ដោយ នោះយើងនឹងទទួលបានពីព្រះអង្គ ព្រោះយើងកាន់តាមបញ្ញត្ដិរបស់ព្រះអង្គ ហើយប្រព្រឹត្ដអ្វីដែលសព្វព្រះហឫទ័យព្រះអង្គ