កុំស្បថនឹងក្បាលរបស់អ្នក ដ្បិតអ្នកមិនអាចធ្វើឲ្យសក់មួយសសៃត្រលប់ជាពណ៌ស ឬខ្មៅបានឡើយ។
ម៉ាថាយ 5:35 - Khmer Christian Bible កុំស្បថនឹងផែនដី ដ្បិតផែនដីជាកំណល់បាទារបស់ព្រះអង្គ។ កុំស្បថនឹងក្រុងយេរូសាឡិម ដ្បិតជាក្រុងរបស់ស្ដេចដ៏ឧត្ដម។ ព្រះគម្ពីរខ្មែរសាកល កុំស្បថដោយអាងផែនដី ពីព្រោះផែនដីជាកំណល់ព្រះបាទារបស់ព្រះ; កុំស្បថដោយអាងយេរូសាឡិម ពីព្រោះយេរូសាឡិមជាក្រុងរបស់ស្ដេចដ៏ធំឧត្ដម; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬស្បថនឹងផែនដីក្តី ព្រោះផែនដីជាកំណល់កល់ព្រះបាទាព្រះអង្គ ទោះជាស្បថនឹងក្រុងយេរូសាឡិមក្តី ព្រោះយេរូសាឡិមជាក្រុងរបស់ស្តេចដ៏ធំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្ដម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះនឹងផែនដីក្តី ព្រោះជាកំណល់កល់ព្រះបាទទ្រង់ ទោះនឹងក្រុងយេរូសាឡិមក្តី ព្រោះជាក្រុងនៃស្តេចធំ អាល់គីតាប ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រជើងរបស់ទ្រង់។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ស្តេចដ៏ឧត្ដម។ |
កុំស្បថនឹងក្បាលរបស់អ្នក ដ្បិតអ្នកមិនអាចធ្វើឲ្យសក់មួយសសៃត្រលប់ជាពណ៌ស ឬខ្មៅបានឡើយ។
ស្ថានសួគ៌ជាបល្ល័ង្ករបស់យើង ឯផែនដីជាកំណល់ជើងរបស់យើង។ ព្រះអម្ចាស់បានមានបន្ទូលថា តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណាសម្រាប់យើង? តើកន្លែងសម្រាករបស់យើងជាកន្លែងយ៉ាងដូចម្ដេច?
ទេវតានោះក៏នាំខ្ញុំទៅលើភ្នំមួយយ៉ាងធំ ហើយខ្ពស់ពេលដែលខ្ញុំលង់ក្នុងវិញ្ញាណ រួចបង្ហាញឲ្យខ្ញុំឃើញក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមដែលចុះមកពីស្ថានសួគ៌ គឺមកពីព្រះជាម្ចាស់
ហើយខ្ញុំបានឃើញក្រុងបរិសុទ្ធ ជាក្រុងយេរូសាឡិមថ្មីចុះមកពីស្ថានសួគ៌ គឺមកពីព្រះជាម្ចាស់ ទាំងបានរៀបចំរួចជាស្រេចដូចកូនក្រមុំតុបតែងខ្លួនទទួលប្ដី។