អ្នកនៅលើទូកបានថ្វាយបង្គំព្រះអង្គទាំងទូលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន!»
ម៉ាថាយ 28:9 - Khmer Christian Bible ស្រាប់តែព្រះយេស៊ូបានមកជួបពួកនាង ទាំងមានបន្ទូលថា៖ «ជម្រាបសួរ»។ ពួកនាងបានចូលមកជិតចាប់ឱបបាទាព្រះអង្គ និងបានថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មើល៍! ព្រះយេស៊ូវជួបពួកនាង ហើយមានបន្ទូលថា៖“សុខសប្បាយ!”។ ពួកនាងក៏ចូលមកជិតឱបព្រះបាទារបស់ព្រះអង្គ រួចថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រំពេចនោះ ព្រះយេស៊ូវជួបពួកនាង ហើយមានព្រះបន្ទូលថា៖ «ជម្រាបសួរ!» ពួកនាងក៏ចូលមកជិត ឱបព្រះបាទ ហើយថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្រាប់តែព្រះយេស៊ូយាងមកជួបពួកនាង ព្រះអង្គមានព្រះបន្ទូលថា៖ «ជម្រាបសួរនាង!»។ នាងទាំងនោះក៏ចូលមកឱបព្រះបាទា ហើយក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលនាងកំពុងតែទៅ នោះព្រះយេស៊ូវទ្រង់យាងមកជួបនឹងនាង មានបន្ទូលថា ជំរាបសួរ រួចអ្នកទាំង២ក៏ចូលទៅឱបព្រះបាទថ្វាយបង្គំទ្រង់ អាល់គីតាប ពេលនោះ ស្រាប់តែអ៊ីសាមកជួបពួកនាង គាត់មានប្រសាសន៍ថា៖ «សាឡាមមូអាឡៃគុម!»។ នាងទាំងនោះក៏ចូលមកអោបជើង ហើយក្រាបថ្វាយបង្គំអ៊ីសា។ |
អ្នកនៅលើទូកបានថ្វាយបង្គំព្រះអង្គទាំងទូលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន!»
បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅពួកនាងថា៖ «កុំខ្លាចអី! ចូរទៅប្រាប់បងប្អូនខ្ញុំថា ឲ្យពួកគេទៅស្រុកកាលីឡេចុះ ហើយពួកគេនឹងជួបខ្ញុំនៅទីនោះ»។
កាលបានចាកចេញពីផ្នូរយ៉ាងរហ័ស ទាំងភ័យអរជាខ្លាំងផង នោះពួកនាងក៏រត់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ
កាលបានចូលមកជិតនាងហើយ ទេវតាក៏និយាយថា៖ «ចូរអរសប្បាយឡើង ឱនាងដ៏ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ព្រះអង្គគង់ជាមួយនាងហើយ»។
និងបានឈរពីខាងក្រោយទាំងយំនៅទៀបបាទាព្រះអង្គ នាងចាប់ផ្ដើមសម្រក់ទឹកភ្នែកលើបាទាព្រះអង្គ និងយកសក់របស់នាងជូត ហើយក៏ថើបបាទាព្រះអង្គ ទាំងលាបប្រេងក្រអូបឲ្យផង។
នៅពេលនោះ នាងម៉ារាយកប្រេងក្រអូបទេពិ្វរូសុទ្ធដ៏មានតម្លៃ ចំណុះប្រហែលកន្លះលីត្រ មកចាក់លាបបាទារបស់ព្រះយេស៊ូ រួចជូតបាទារបស់ព្រះអង្គដោយសក់របស់នាង ក្លិនប្រេងក្រអូបនោះបានសាយភាយពេញក្នុងផ្ទះ
នៅពេលល្ងាចក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ ពួកសិស្សបាននៅកន្លែងមួយដោយបានបិទទ្វារ ព្រោះតែខ្លាចពួកជនជាតិយូដា។ ពេលនោះព្រះយេស៊ូក៏យាងមកឈរនៅកណ្តាលពួកសិស្ស ហើយមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ដ!»
ពេលនោះលោកថូម៉ាសទូលឆ្លើយទៅព្រះអង្គថា៖ «ឱ ព្រះអម្ចាស់របស់ខ្ញុំ និងជាព្រះរបស់ខ្ញុំអើយ!»
ទីបញ្ចប់នេះ បងប្អូនអើយ! ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការលើកទឹកចិត្ដ ចូរមានគំនិតតែមួយ ចូររស់នៅដោយសុខសាន្តចុះ នោះព្រះជាម្ចាស់នៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្តនឹងគង់នៅជាមួយអ្នករាល់គ្នា
មើល៍ យើងនឹងធ្វើឲ្យក្រុមជំនុំរបស់អារក្សសាតាំង ជាពួកអ្នកដែលហៅខ្លួនឯងថាជាជនជាតិយូដា ប៉ុន្ដែមិនមែនឡើយ ពួកគេជាពួកកុហក គឺយើងនឹងធ្វើឲ្យពួកគេមកក្រាបនៅទៀបជើងរបស់អ្នក ហើយពួកគេនឹងដឹងថា យើងស្រឡាញ់អ្នកមែន។