Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 28:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 រំពេច​នោះ ព្រះ‌យេស៊ូវ​ជួប​ពួក​នាង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ជម្រាប​សួរ!» ពួក​នាង​ក៏​ចូល​មក​ជិត ឱប​ព្រះ‌បាទ ហើយ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ពេលនោះ មើល៍! ព្រះយេស៊ូវ​ជួប​ពួកនាង ហើយ​មានបន្ទូលថា​៖“សុខសប្បាយ!”។ ពួកនាង​ក៏​ចូលមកជិត​ឱប​ព្រះបាទា​របស់​ព្រះអង្គ រួច​ថ្វាយបង្គំ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ស្រាប់តែ​ព្រះយេស៊ូ​បាន​មក​ជួប​ពួក​នាង​ ទាំង​មាន​បន្ទូល​ថា៖​ «ជម្រាប​សួរ»។​ ពួក​នាង​បាន​ចូល​មក​ជិត​ចាប់​ឱប​បាទា​ព្រះអង្គ​ និង​បាន​ថ្វាយបង្គំ​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូ​យាង​មក​ជួប​ពួក​នាង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជម្រាប​សួរ​នាង!»។ នាង​ទាំង​នោះ​ក៏​ចូល​មក​ឱប​ព្រះ‌បាទា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​កាល​នាង​កំពុង​តែ​ទៅ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ជួប​នឹង​នាង មាន​បន្ទូល​ថា ជំរាប​សួរ រួច​អ្នក​ទាំង​២​ក៏​ចូល​ទៅ​ឱប​ព្រះ‌បាទ​ថ្វាយ‌បង្គំ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ពេល​នោះ ស្រាប់​តែ​អ៊ីសា​មក​ជួប​ពួក​នាង គាត់​មាន​ប្រសាសន៍​ថា៖ «សាឡាមមូអាឡៃគុម!»។ នាង​ទាំង​នោះ​ក៏​ចូល​មក​អោប​ជើង ហើយ​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាថាយ 28:9
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​តែង‌តែ​ប្រោស​ដល់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ដល់​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​ព្រះ‌អង្គ ក្នុង​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ដោយ​ព្រោះ​យើង​ខ្ញុំ​ធ្វើ​បាប ព្រោះ​យើង​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អំពើ​ទាំង​នោះ ជា​យូរ​មក​ហើយ។


ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទាំង​ពោល​ថា៖ «ព្រះ‌អង្គ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន!»។


គេ​ចូល​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​ខ្លួន​នៅ​តាម​ទី​ផ្សារ ហើយ​ឲ្យ​គេ​ហៅ​ខ្លួន​ថា "រ៉ាប៊ី"


ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​នាង​ថា៖ «កុំ​ខ្លាច​អី! ចូរ​ទៅ​ប្រាប់​បង‌ប្អូន​របស់​ខ្ញុំ ឲ្យ​ទៅ​ស្រុក​កាលីឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។


កាល​គេ​បាន​ឃើញ​ព្រះ‌អង្គ គេ​ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ តែ​មាន​អ្នក​ខ្លះ​សង្ស័យ។


ដូច្នេះ ពួក​នាង​ក៏​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់ ទាំង​ភ័យ​ទាំង​អរ​ជា​ខ្លាំង ហើយ​រត់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះ‌អង្គ។


ទេវតា​ក៏​ចូល​មក​ជួប​នាង ពោល​ថា៖ «ជម្រាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ‌គុណ​អើយ! ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​នាង»។


គេ​ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ រួច​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ដោយ​អំណរ​ជា​ខ្លាំង


រួច​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ​ទាំង​យំ ហើយ​ចាប់​ផ្ដើម​សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ‌បាទ​ព្រះ‌អង្គ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះ‌បាទ​ព្រះ‌អង្គ ហើយ​ចាក់​ប្រេង​ក្រអូប​លាប​ទៀត​ផង។


នាង​ម៉ារា​យក​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ គឺ​ប្រេង​ទេព្វិរូ​សុទ្ធ​មួយ​នាលិ មក​ចាក់​លាប​ព្រះ‌បាទ​ព្រះ‌អង្គ រួច​យក​សក់​នាង​ជូត ក្លិន​ក្រអូប​នោះ ក៏​សាយ​ឡើង​ពេញ​ក្នុង​ផ្ទះ។


នៅ​ល្ងាច​ថ្ងៃ​នោះ គឺ​ជា​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍ កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា​បាន​ខ្ទាស់​ទ្វារ​ជិត ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា ព្រះ‌យេស៊ូវ​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​គេ មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត»។


ថូម៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​របស់​ទូល​បង្គំ ទ្រង់​ពិត​ជា​ព្រះ​របស់​ទូល​បង្គំ​មែន!»


ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ចូរ​មាន​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​មាន​ចិត្ត​ក្សេមក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជាមួយ​គ្នា នោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុខ‌សាន្ត នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។


មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​អារក្ស​សាតាំង ជា​អ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ​នៅ​ទៀប​ជើង​របស់​អ្នក ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា យើង​បាន​ស្រឡាញ់​អ្នក​មែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម