ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 27:5 - Khmer Christian Bible

ពេល​គាត់​គ្រវែង​កាក់​ប្រាក់​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ គាត់​ក៏​ចេញ​ទៅ​ ហើយ​បាន​ចង​ក​សម្លាប់​ខ្លួន។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យូដាស​បោះ​កាក់ប្រាក់​ទាំងនោះ​ទៅ​ក្នុង​ព្រះវិហារ ហើយ​ចាកចេញ​ទៅ រួច​គាត់​ក៏​ទៅ​ចងកសម្លាប់ខ្លួន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ក៏​បោះ​ប្រាក់​កាក់​នោះ​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចេញ​ទៅ​ក្រៅ រួច​ចង​ក​សម្លាប់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យូដាស​បាច​ប្រាក់​នោះ​នៅ​ក្នុង​ព្រះ‌វិហារ* ហើយ​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ‌វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ

សូមមើលជំពូក

អាល់គីតាប

យូដាស​បាច​ប្រាក់​នោះ​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួន។

សូមមើលជំពូក



ម៉ាថាយ 27:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

និយាយ​ថា៖​ «ម្នាក់​នេះ​បាន​និយាយ​ថា​ ខ្ញុំ​អាច​បំផ្លាញ​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​បាន​ ហើយ​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ»។​


ពួក​សម្ដេច​សង្ឃ​យក​កាក់​ប្រាក់​ទាំង​នោះ​មក​ ហើយ​និយាយ​ថា៖​ «វា​មិន​ត្រូវ​តាម​វិន័យ​ទេ​ ដែល​ដាក់​កាក់​ទាំង​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ ព្រោះ​វា​ជា​ថ្លៃ​ឈាម»។​


រីឯ​ប្រជាជន​ដែល​កំពុង​ទន្ទឹង​មើល​លោក​សាការី​ ពួកគេ​ឆ្ងល់​ចំពោះ​ការ​ដែល​គាត់​យឺតយូរ​នៅ​ក្នុង​ព្រះវិហារ​


ព្រោះ​គាត់​ត្រូវ​បាន​គេ​ចាប់​ឆ្នោត​ជ្រើស​រើស​ទៅ​តាម​ទំនៀម​ទម្លាប់​សង្ឃ​ដើម្បី​ចូល​ដុត​គ្រឿង​ក្រអូប​ក្នុង​ព្រះវិហារ​របស់​ព្រះអម្ចាស់។​