Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:21 - Khmer Christian Bible

21 រីឯ​ប្រជាជន​ដែល​កំពុង​ទន្ទឹង​មើល​លោក​សាការី​ ពួកគេ​ឆ្ងល់​ចំពោះ​ការ​ដែល​គាត់​យឺតយូរ​នៅ​ក្នុង​ព្រះវិហារ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ប្រជាជន​កំពុង​រង់ចាំ​សាការី ហើយ​ពួកគេ​នឹកឆ្ងល់​នឹង​ការ​ដែល​លោក​នៅ​ក្នុង​ទីវិសុទ្ធ​យូរ​ដូច្នេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​កំពុង​រង់​ចាំ​សាការី ហើយ​ងឿង​ឆ្ងល់​នឹង​ការ​ដែល​លោក​នៅ​ក្នុង​ព្រះ‌វិហារ​យូរ​ដល់​ម្ល៉េះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​ទន្ទឹង​រង់‌ចាំ​លោក​សាការី ហើយ​ងឿង‌ឆ្ងល់​ណាស់ ព្រោះ​លោក​ចូល​ទៅ​ក្នុង​ទីសក្ការៈ​យូរ​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឯ​បណ្តា​មនុស្ស​គេ​នៅ​ចាំ​សាការី ក៏​នឹក​ប្លែក​ពី​លោក ដែល​នៅ​ក្នុង​ព្រះ‌វិហារ​ជា​យូរ​ម៉្លេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​ទន្ទឹង​រង់‌ចាំ​សាកា‌រីយ៉ា ហើយ​ងឿង‌ឆ្ងល់​ណាស់ ព្រោះ​គាត់​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​យូរ​ដូច្នេះ។

សូមមើលជំពូក ចម្លង




លូកា 1:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គាត់​គ្រវែង​កាក់​ប្រាក់​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ គាត់​ក៏​ចេញ​ទៅ​ ហើយ​បាន​ចង​ក​សម្លាប់​ខ្លួន។​


កាល​ស្ដាប់​ឮ​ដូច្នេះ​ ព្រះយេស៊ូ​ស្ងើច​សរសើរ​ រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​កំពុង​ដើរ​តាម​ថា៖​ «ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ នៅ​អ៊ីស្រាអែល​ ខ្ញុំ​មិន​ដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំង​បែប​នេះ​ទេ​


មើល៍​ អ្នក​នឹង​គ​ ហើយ​មិន​អាច​និយាយ​បាន​ទេ​រហូត​ដល់​ថ្ងៃ​ដែល​សេចក្ដី​ទាំង​នេះ​កើត​ឡើង​ ព្រោះ​អ្នក​មិន​ជឿ​ពាក្យ​សំដី​របស់​ខ្ញុំ​ដែល​នឹង​សម្រេច​តាម​ពេល​កំណត់»។​


ហើយ​កាល​គាត់​ចេញ​មក​ គាត់​មិន​អាច​និយាយ​ទៅ​ពួកគេ​បាន​សោះ​ ដូច្នេះ​ពួកគេ​ដឹង​ច្បាស់​ថា​ គាត់​បាន​ឃើញ​ការ​ជាក់ស្ដែង​មួយ​នៅ​ក្នុង​ព្រះវិហារ​ ហើយ​គាត់​ធ្វើ​បាន​តែ​សញ្ញា​ទៅ​ពួកគេ​ប៉ុណ្ណោះ​ ប៉ុន្ដែ​គាត់​នៅ​តែ​គ​ដដែល។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម