ប៉ុន្ដែពួកគេនិយាយថា៖ «កុំធ្វើនៅក្នុងពេលបុណ្យអី ក្រែងលោកើតមានចលាចលក្នុងចំណោមប្រជាជន»។
ម៉ាថាយ 27:15 - Khmer Christian Bible រៀងរាល់ថ្ងៃបុណ្យ លោកអភិបាលធ្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យបណ្ដាជនតាមដែលពួកគេចង់បាន។ ព្រះគម្ពីរខ្មែរសាកល រៀងរាល់ពិធីបុណ្យនោះ អភិបាលមានទម្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យប្រជាជន តាមដែលពួកគេចង់បាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឱកាសបុណ្យនោះ លោកទេសាភិបាលតែងមានទម្លាប់ដោះលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនៅបុណ្យនោះ លោកចៅហ្វាយតែងធ្លាប់លែងអ្នកទោសម្នាក់ ឲ្យដល់ហ្វូងមនុស្ស តាមគេសូម អាល់គីតាប ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យរំលង លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ |
ប៉ុន្ដែពួកគេនិយាយថា៖ «កុំធ្វើនៅក្នុងពេលបុណ្យអី ក្រែងលោកើតមានចលាចលក្នុងចំណោមប្រជាជន»។
ប៉ុន្ដែពួកគេស្រែកទាំងអស់គ្នាថា៖ «សូមយកម្នាក់នេះទៅ ហើយដោះលែងបារ៉ាបាសឲ្យយើងវិញ!»
រីឯលោកពេត្រុសវិញ គាត់បានឈរនៅមាត់ទ្វារខាងក្រៅ ដូច្នេះសិស្សម្នាក់ដែលសម្តេចសង្ឃស្គាល់នោះបានចេញមកបា្រប់អ្នកយាមទ្វារ រួចក៏នាំលោកពេត្រុសចូលទៅខាងក្នុង។
លុះពីរឆ្នាំកន្លងផុតទៅ កាលលោកព័រគាសភេស្ទុសបានមកទទួលមុខតំណែងជំនួសលោកភេលីច ហើយលោកភេលីចចង់យកចិត្ដពួកជនជាតិយូដា ក៏ទុកលោកប៉ូលឲ្យជាប់គុកតទៅទៀត។
ប៉ុន្ដែ ដោយលោកភេស្ទុសចង់ផ្គាប់ចិត្ដពួកជនជាតិយូដា ក៏សួរចម្លើយទៅលោកប៉ូលថា៖ «តើអ្នកសុខចិត្ដឡើងទៅឯក្រុងយេរូសាឡិម ដើម្បីឲ្យខ្ញុំជំនុំជម្រះអំពីរឿងក្ដីទាំងនេះនៅទីនោះដែរឬទេ?»