Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:9 - Khmer Christian Bible

9 ប៉ុន្ដែ​ ដោយ​លោក​ភេស្ទុស​ចង់​ផ្គាប់ចិត្ដ​ពួក​ជនជាតិ​យូដា​ ក៏​សួរ​ចម្លើយ​ទៅ​លោក​ប៉ូល​ថា៖​ «តើ​អ្នក​សុខចិត្ដ​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ ដើម្បី​ឲ្យ​ខ្ញុំ​ជំនុំជម្រះ​អំពី​រឿង​ក្ដី​ទាំង​នេះ​នៅ​ទី​នោះ​ដែរ​ឬ​ទេ?​»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ប៉ុន្តែ​ភេស្ទុស​ចង់​បំពេញចិត្ត​ពួកយូដា ក៏​តប​នឹង​ប៉ូល​ថា​៖ “តើ​អ្នក​ចង់​ឡើងទៅ​យេរូសាឡិម ហើយ​ឲ្យ​ខ្ញុំ​កាត់ក្ដី​អំពី​រឿងទាំងនេះ​នៅ​ទីនោះ​ឬទេ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្ដែ ដោយ​ចង់​យក​ចិត្ត​ពួក​សាសន៍​យូដា លោក​ភេ‌ស្ទុសក៏​សួរ​លោក​ប៉ុល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​កាត់​ក្ដីអំ​ពីរឿង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ដោយ​លោក​ភេស្ទុស​ចង់​យក​ចិត្ត​ជន‌ជាតិ​យូដា លោក​មាន​ប្រសាសន៍​មក​កាន់​លោក​ប៉ូល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​គេ​កាត់​ក្ដី​អ្នក​អំពី​រឿង​ទាំង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​លោក​ភេស្ទុស​ចង់​បាន​បំណាច់​ចំពោះ​ពួក​សាសន៍​យូដា ក៏​សួរ​ទៅ​ប៉ុល​ថា ឯង​សុខ​ចិត្ត​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ឲ្យ​អញ​ជំនុំ‌ជំរះ​ឯង​ពី​ដំណើរ​នេះ​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ដោយ​លោក​ភេស្ទុស​ចង់​យក​ចិត្ដ​ជន‌ជាតិ​យូដា លោក​មាន​ប្រសាសន៍​មក​កាន់​លោក​ប៉ូល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​គេ​កាត់​ក្ដី​អ្នក​អំពី​រឿង​ទាំង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?»។

សូមមើលជំពូក ចម្លង




កិច្ចការ 25:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​លោក​ពីឡាត់​ចង់​ផ្គាប់​ចិត្ត​បណ្ដា​ជន​ ក៏​ដោះ​លែង​បារ៉ាបាស​ឲ្យ​ពួកគេ​ ឯ​ព្រះយេស៊ូ​វិញ​ លោក​ឲ្យ​គេ​វាយ​នឹង​ខ្សែ​តី​ ហើយ​ប្រគល់​ព្រះអង្គ​ឲ្យ​គេ​ឆ្កាង។​


ពេល​ស្ដេច​យល់​ឃើញ​ថា​ ការ​នេះ​ពេញ​ចិត្ដ​ដល់​ជនជាតិ​យូដា​ ស្ដេច​ក៏​ចាប់​លោក​ពេត្រុស​ទៀត។​ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ពេល​បុណ្យ​នំបុ័ង​ឥតមេ។​


លុះ​ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ​ កាល​លោក​ព័រគាស​ភេស្ទុស​បាន​មក​ទទួល​មុខ​តំណែង​ជំនួស​លោក​ភេលីច​ ហើយ​លោក​ភេលីច​ចង់​យក​ចិត្ដ​ពួក​ជនជាតិ​យូដា​ ក៏​ទុក​លោក​ប៉ូល​ឲ្យ​ជាប់​គុក‍​ត​ទៅ​ទៀត‍។​


ហើយ​ដោយ​ខ្ញុំ​មិន​ច្បាស់​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​បញ្ហា​ទាំង​នេះ​ ខ្ញុំ​ក៏​សួរ​គាត់​ ក្រែងលោ​គាត់​សុខចិត្ត​ទៅ‍​ឯ​ក្រុង​យេរូសាឡិម​ ហើយ​ទទួល​យក​ការ​ជំនុំជម្រះ​ចំពោះ​បញ្ហា​ទាំង​នោះ​នៅ​ទី​នោះ​


សុំ​ការ​យល់ព្រម​ពី​គាត់​ឲ្យ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូសាឡិម​វិញ​ ព្រោះ​ពួកគេ​បាន​ឃុបឃិត​គ្នា​ ដើម្បី​សម្លាប់​លោក​ប៉ូល​តាម​ផ្លូវ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម