ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ
ម៉ាថាយ 25:10 - Khmer Christian Bible ពេលពួកស្ដ្រីល្ងង់ចេញទៅទិញប្រេង នោះកូនកំលោះក៏បានមកដល់ ហើយពួកស្ដ្រីឆ្លាតដែលបានរៀបចំរួចហើយ ក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេក៏បិទទ្វារ។ ព្រះគម្ពីរខ្មែរសាកល “ខណៈដែលពួកនាងកំពុងចេញទៅទិញ កូនកំលោះក៏មកដល់។ ស្ត្រីៗដែលត្រៀមជាស្រេចក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេក៏បិទទ្វារ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកនាងទាំងនោះកំពុងទៅទិញប្រេង កូនកំលោះក៏មកដល់ ហើយពួកនាងដែលបានត្រៀមខ្លួនជាស្រេច ក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេបិទទ្វារជិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលស្ត្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ត្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកំពុងដែលនាងទាំងនោះទៅទិញ ប្ដីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ អាល់គីតាប នៅពេលដែលស្ដ្រីឥតគំនិតទាំងប្រាំចេញទៅរកទិញប្រេងផុតទៅ ស្រាប់តែស្វាមីមកដល់ ឯស្ដ្រីប្រាំនាក់ដែលត្រៀមខ្លួនជាស្រេច នាំគ្នាចូលទៅក្នុងរោងការជាមួយលោក ហើយគេបិទទ្វារជិត។ |
ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ
ចូរអ្នករាល់គ្នាដឹងការនេះចុះថា បើម្ចាស់ផ្ទះដឹងថា ចោរនឹងមកនៅពេលណាមួយ នោះគាត់មុខជាមិនដេកទេ ហើយមិនបណ្តោយឲ្យវាគាស់ផ្ទះរបស់គាត់បានឡើយ
ហេតុនេះហើយ ចូរអ្នករាល់គ្នាប្រុងប្រៀបដូច្នេះដែរ ព្រោះអ្នករាល់គ្នាស្មានមិនត្រូវទេថា កូនមនុស្សមកនៅពេលណា។
លុះដល់ពាក់កណ្ដាលអធ្រាត្រ ក៏មានសម្រែកមួយថា មើល៍ កូនកំលោះមកហើយ ចូរចេញទៅទទួលគាត់ចុះ
មិនមែនអ្នកទាំងឡាយណា ដែលនិយាយមកកាន់ខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់! នឹងបានចូលទៅក្នុងនគរស្ថានសួគ៌នោះទេ ប៉ុន្ដែអ្នកដែលចូលបាន គឺអ្នកដែលធ្វើតាមបំណងរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌វិញ។
ព្រោះក្រោយពេលម្ចាស់ដំណាក់ក្រោកឡើងបិទទ្វារហើយ ទោះជាអ្នករាល់គ្នាឈរនៅខាងក្រៅ និងចាប់ផ្ដើមគោះទ្វារទាំងនិយាយថា លោកម្ចាស់អើយ! សូមបើកទ្វារឲ្យយើងផង នោះគាត់នឹងឆ្លើយតបវិញថា អ្នករាល់គ្នាមកពីណា ខ្ញុំមិនស្គាល់អ្នករាល់គ្នាទេ
រួចអរព្រះគុណដល់ព្រះវរបិតាដោយអំណរ ដ្បិតព្រះអង្គបានធ្វើឲ្យអ្នករាល់គ្នាស័ក្ដិសមនឹងមានចំណែកក្នុងមរតករបស់ពួកបរិសុទ្ធដែលនៅក្នុងពន្លឺ។
ពីពេលនេះតទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតនឹងប្រទានឲ្យខ្ញុំនៅថ្ងៃនោះ មិនមែនឲ្យតែខ្ញុំប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គដែរ។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាប្រុងប្រៀបចិត្ដគំនិតជាស្រេច កុំភ្លេចខ្លួនឲ្យសោះ ចូរមានសង្ឃឹមទាំងស្រុងលើព្រះគុណដែលនឹងប្រទានមកអ្នករាល់គ្នា នៅពេលព្រះយេស៊ូគ្រិស្ដលេចមក
មើល៍ ព្រះអង្គយាងមកនៅលើពពក នោះគ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែពួកអ្នកដែលបានចាក់ព្រះអង្គផង ហើយមនុស្សទាំងអស់នៅលើផែនដីនឹងទួញសោកដោយព្រោះព្រះអង្គ នោះប្រាកដជាមានដូច្នោះមែន។ អាម៉ែន។
ចូរយើងត្រេកអរ ហើយរីករាយជាខ្លាំងចុះ រួចថ្វាយសិរីរុងរឿងដល់ព្រះអង្គ ដ្បិតដល់ពេលរៀបមង្គលការកូនចៀមហើយ រីឯកូនក្រមុំរបស់ព្រះអង្គក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ
ព្រះអង្គដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ មានបន្ទូលថា៖ «មែនហើយ យើងនឹងមកយ៉ាងឆាប់»។ អាម៉ែន ព្រះអម្ចាស់យេស៊ូអើយ! សូមយាងមក។