Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 19:7 - Khmer Christian Bible

7 ចូរ​យើង​ត្រេកអរ​ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ​ រួច​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះអង្គ​ ដ្បិត​ដល់​ពេល​រៀប​មង្គលការ​កូនចៀម​ហើយ​ រីឯ​កូន​ក្រមុំ​របស់​ព្រះអង្គ​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ចូរឲ្យ​យើង​អរសប្បាយ ត្រេកអរយ៉ាងខ្លាំង ហើយ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអង្គ​! ដ្បិត​ដល់​មង្គលការ​របស់​កូនចៀម​ហើយ រីឯ​កូនក្រមុំ​របស់​ព្រះអង្គ​ក៏​ត្រៀម​ខ្លួន​ហើយ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ចូរ​យើង​អរ​សប្បាយ ហើយ​រីក​រាយ​ឡើង ទាំង​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌អង្គ​ចុះ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គលរបស់​កូន​ចៀម​ហើយ ឯ​កូន​ក្រមុំ​របស់​ព្រះ‌អង្គ​ក៏​បាន​រៀប​ចំ​ខ្លួន​ជា​ស្រេច​ហើយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឲ្យ​ខ្លាំង ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះអង្គ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ ភរិយា​ ថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ចូរ​ឲ្យ​យើង​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង ទាំង​ថ្វាយ​សិរី‌ល្អ​ដល់​ទ្រង់​ចុះ ដ្បិត​បាន​ដល់​ពេល​រៀប​វិវាហ‌មង្គល​នៃ​កូន​ចៀម​ហើយ ភរិយា​ទ្រង់​បាន​រៀប​ខ្លួន​ជា​ស្រេច

សូមមើលជំពូក ចម្លង

អាល់គីតាប

7 យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឲ្យ​ខ្លាំង ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​ទ្រង់ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ ភរិយាថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀប‌ចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 19:7
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពេល​គាត់​គិត​អំពី​ការ​ទាំង​នេះ​ ស្រាប់តែ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​នៅក្នុង​យល់សប្តិ​ ដោយ​និយាយ​ថា៖​ «យ៉ូសែប​ជា​ពូជពង្ស​ដាវីឌ​អើយ!​ កុំ​ខ្លាច​នឹង​យក​នាង​ម៉ារា​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ​ ដ្បិត​កូន​នៅក្នុង​ផ្ទៃ​របស់​នាង​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​


«នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ស្ដេច​មួយ​អង្គ​ដែល​រៀបចំ​ពិធី​មង្គលការ​ឲ្យ​កូន​របស់​ខ្លួន​


គឺ​អ្នក​រាល់គ្នា​គួរ​បែប​ដូចជា​ពួក​មនុស្ស​កំពុង​រង់ចាំ​ចៅហ្វាយ​របស់​ខ្លួន​ត្រលប់​មក​ពី​ពិធី​មង្គលការ​វិញ​ ដើម្បី​នៅ​ពេល​ណា​គាត់​មក​ដល់​ ហើយ​គោះ​ទ្វារ​ នោះ​ពួកគេ​អាច​បើក​ជូន​គាត់​បាន​ភ្លាម។​


អ្នកណា​រៀប​ការ​នឹង​កូន​ក្រមុំ អ្នក​នោះ​ហើយ​ជា​កូនកំលោះ រីឯ​​មិត្ត​សម្លាញ់​​របស់​កូនកំលោះ​ដែល​ឈរ​ស្តាប់​កូន​កំលោះ នោះ​ក៏​ត្រេក​អរជា​ខ្លាំង​ចំពោះ​សំឡេង​របស់កូន​កំលោះ​​ដែរ ដូច្នេះ អំណរ​របស់​ខ្ញុំ​បរិបូរ​ហើយ​


ដ្បិត​ខ្ញុំ​ប្រច័ណ្ឌ​នឹង​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់គ្នា​ភ្ជាប់​ពាក្យ​នឹង​បុរស​តែ​ម្នាក់​គត់​ ទុក​ជា​ក្រមុំ​បរិសុទ្ធ​សម្រាប់​ថ្វាយ​ដល់​ព្រះគ្រិស្ដ​


ដ្បិត​ប្ដី​ជា​ក្បាល​របស់​ប្រពន្ធ​ដូច​ជា​ព្រះគ្រិស្ដ​ជា​ព្រះសិរ​របស់​ក្រុមជំនុំ​ ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​ជា​ព្រះអង្គ​សង្គ្រោះ​របស់​រូបកាយ​ដែរ។​


សេចក្ដី​អាថ៌កំបាំង​នេះ​ជ្រាល​ជ្រៅ​ណាស់​ ប៉ុន្ដែ​ខ្ញុំ​និយាយ​នេះ​សំដៅ​លើ​ព្រះគ្រិស្ដ​ និង​ក្រុមជំនុំ​ប៉ុណ្ណោះ។​


ដ្បិត​យើង​ទេ​តើ​ ដែល​ជា​ពួកអ្នក​កាត់ស្បែក​ពិត​ប្រាកដ​ ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​វិញ្ញាណ​ ហើយ​អួត​អំពី​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​មិន​ទុក​ចិត្ត​លើ​សាច់ឈាម​ទេ​


នៅ​វេលា​នោះ​ មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​កើត​ឡើង​ ហើយ​មួយ​ភាគ​ដប់​នៃ​ក្រុង​នោះ​បាន​ដួល​រលំ​ មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ការ​រញ្ជួយ​ផែនដី​នោះ​ រីឯ​អ្នក​ដែល​សល់​ពី​ស្លាប់​បាន​ភ័យខ្លាច​ ហើយ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌។​


ទេវតា​ក៏​និយាយ​មក​ខ្ញុំ​ថា៖​ «ចូរ​សរសេរ​ដូច្នេះ​ថា​ មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​មក​ចូល​រួម​ពិធី​ជប់លៀង​មង្គលការ​របស់​កូនចៀម»​ ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា៖​ «សេចក្ដី​ទាំង​នេះ​ជា​ព្រះបន្ទូល​ដ៏​ពិត​របស់​ព្រះជាម្ចាស់»។​


ហើយ​ខ្ញុំ​បាន​ឃើញ​ក្រុង​បរិសុទ្ធ​ ជា​ក្រុង​យេរូសាឡិម​ថ្មី​ចុះ​មក​ពី​ស្ថានសួគ៌​ គឺ​មក​ពី​ព្រះជាម្ចាស់​ ទាំង​បាន​រៀបចំ​រួច​ជា​ស្រេច​ដូច​កូន​ក្រមុំ​តុបតែង​ខ្លួន​ទទួល​ប្ដី។​


បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ពេញ​ដោយ​គ្រោះកាច​ចុង​ក្រោយ​ទាំង​ប្រាំពីរ​ បាន​ចូល​មក​ ហើយ​និយាយ​មក​ខ្ញុំ​ថា៖​ «ចូល​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ​ដែល​ជា​ប្រពន្ធ​របស់​កូនចៀម»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម