ហើយនិយាយថា ប្រសិនបើយើងបាននៅជំនាន់ដូនតារបស់យើង នោះយើងមិនរួមគំនិតជាមួយពួកគាត់ សម្លាប់ពួកអ្នកនាំព្រះបន្ទូលទេ
ម៉ាថាយ 23:31 - Khmer Christian Bible ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងហើយថា អ្នករាល់គ្នាជាកូនចៅពួកអ្នកដែលបានសម្លាប់ពួកអ្នកនាំព្រះបន្ទូល ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នករាល់គ្នាកំពុងធ្វើបន្ទាល់ដោយខ្លួនឯងថា អ្នករាល់គ្នាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់បណ្ដាព្យាការី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ដោយខ្លួនឯងថា អ្នករាល់គ្នាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ហោរាទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯង ថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ព្យាការី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អ្នករាល់គ្នាធ្វើជាបន្ទាល់ទាស់នឹងខ្លួនថា អ្នករាល់គ្នាជាកូនរបស់ពួកអ្នកដែលបានសំឡាប់ហោរាទាំងនោះ អាល់គីតាប អ្នករាល់គ្នាពោលដូច្នេះបានសេចក្ដីថា អ្នករាល់គ្នាចោទខ្លួនឯងថាជាពូជពង្សរបស់ពួកអ្នកដែលបានសម្លាប់ណាពី។ |
ហើយនិយាយថា ប្រសិនបើយើងបាននៅជំនាន់ដូនតារបស់យើង នោះយើងមិនរួមគំនិតជាមួយពួកគាត់ សម្លាប់ពួកអ្នកនាំព្រះបន្ទូលទេ
ហេតុនេះហើយ ខ្ញុំចាត់ពួកអ្នកនាំព្រះបន្ទូល ពួកអ្នកមានប្រាជ្ញា និងពួកគ្រូវិន័យឲ្យមកឯអ្នករាល់គ្នា ប៉ុន្ដែអ្នកខ្លះត្រូវអ្នករាល់គ្នាសម្លាប់ និងឆ្កាង ហើយអ្នកខ្លះទៀតត្រូវអ្នករាល់គ្នាវាយនឹងខ្សែតីនៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ព្រមទាំងបៀតបៀនពួកគេ ពីក្រុងមួយដល់ក្រុងមួយ។
ឱក្រុងយេរូសាឡិម ក្រុងយេរូសាឡិមដែលបានសម្លាប់អ្នកនាំព្រះបន្ទូល និងបានគប់ដុំថ្មទៅលើពួកអ្នកដែលបានចាត់ឲ្យមកឯអ្នកអើយ! ខ្ញុំចង់ប្រមូលកូនចៅរបស់អ្នកប៉ុន្មានដងមកហើយ គឺដូចជាមេមាន់ប្រមូលកូនរបស់វាមកក្រុងនៅក្រោមស្លាប ប៉ុន្ដែអ្នកមិនចង់ទេ
គាត់ក៏ប្រាប់បាវបម្រើនោះថា បាវបម្រើដ៏អាក្រក់អើយ! ខ្ញុំនឹងជំនុំជម្រះអ្នកដោយសារសំដីរបស់អ្នក បើអ្នកដឹងថា ខ្ញុំជាមនុស្សម្នាក់តឹងរឹង ដកយកអ្វីដែលមិនបានទុក ហើយច្រូតអ្វីដែលមិនបានសាបព្រោះដែរ