ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
ម៉ាថាយ 22:5 - Khmer Christian Bible ប៉ុន្ដែពួកភ្ញៀវមិនខ្វល់ទេ ម្នាក់ចេញទៅចម្ការរបស់ខ្លួន ម្នាក់ទៀតទៅប្រកបរបររកស៊ីរបស់ខ្លួន ព្រះគម្ពីរខ្មែរសាកល “ប៉ុន្តែអ្នកទាំងនោះធ្វើព្រងើយ ហើយក៏ចេញទៅ គឺម្នាក់ទៅស្រែចម្ការរបស់ខ្លួន ម្នាក់ទៀតទៅធ្វើជំនួញរបស់ខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេមិនយកចិត្តទុកដាក់ទេ ហើយក៏ចេញទៅ ម្នាក់ទៅចម្ការរបស់ខ្លួន ម្នាក់ទៀតទៅធ្វើជំនួញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចម្ការ អ្នកខ្លះទៅធ្វើជំនួញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកទាំងនោះធ្វេសប្រហែសវិញ ម្នាក់ក៏ទៅឯចំការខ្លួន ម្នាក់ទៀតទៅឯការជំនួញ អាល់គីតាប ប៉ុន្ដែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចម្ការ អ្នកខ្លះទៅធ្វើជំនួញ |
ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
ស្ដេចក៏ចាត់ពួកបាវបម្រើផ្សេងទៀតឲ្យទៅម្ដងទៀត ដោយមានបន្ទូលថា ចូរប្រាប់ភ្ញៀវដែលបានអញ្ជើញថា មើល៍ យើងបានរៀបចំអាហាររបស់យើងរួចហើយ គោ និងសត្វបំប៉នធាត់ៗបានសម្លាប់រួចហើយ អ្វីៗត្រូវបានរៀបចំជាស្រេច សូមអញ្ជើញមកចូលរួមពិធីមង្គលការចុះ។
បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញទៅ កុំយកដំណាក់ព្រះវរបិតារបស់ខ្ញុំធ្វើជាកន្លែងលក់ដូរឲ្យសោះ»
ប៉ុន្ដែនៅពេលលោកប៉ូលកំពុងអធិប្បាយអំពីសេចក្ដីសុចរិត និងការគ្រប់គ្រងចិត្ដ ព្រមទាំងអំពីការជំនុំជម្រះដែលនឹងកើតឡើង លោកភេលីចក៏មានការភ័យខ្លាច ហើយប្រាប់ថា៖ «ឥឡូវនេះ ត្រលប់ទៅសិនចុះ ពេលខ្ញុំមានឱកាស ខ្ញុំនឹងកោះហៅអ្នកមកម្ដងទៀត»។
ឬមួយអ្នកកំពុងមើលងាយសេចក្ដីសប្បុរស សេចក្ដីអត់អោន និងសេចក្ដីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គ ទាំងមិនដឹងថា សេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់នាំអ្នកឲ្យប្រែចិត្តទេឬ?
ព្រោះគំនិតខាងសាច់ឈាមនាំទៅរកសេចក្ដីស្លាប់ ឯគំនិតខាងព្រះវិញ្ញាណនាំទៅរកជីវិត និងសេចក្ដីសុខសាន្ត។
មានចិត្តក្បត់ ឆាប់ច្រឡោត មានចិត្តធំ ស្រឡាញ់ការសប្បាយជាងស្រឡាញ់ព្រះជាម្ចាស់
តើឲ្យយើងរួចខ្លួនបានយ៉ាងដូចម្តេច នៅពេលដែលយើងធ្វេសប្រហែសនឹងសេចក្ដីសង្គ្រោះដ៏ធំនេះ? ដ្បិតព្រះអម្ចាស់បានប្រកាសជាលើកដំបូងអំពីសេចក្ដីសង្គ្រោះនេះ ហើយអស់អ្នកដែលបានឮក៏បានបញ្ជាក់ប្រាប់យើងដែរ
ដោយសារសេចក្ដីលោភលន់របស់ពួកគេ នោះពួកគេនឹងកេងចំណេញពីអ្នករាល់គ្នាដោយប្រើពាក្យបោកបញ្ឆោត រីឯសេចក្ដីជំនុំជម្រះសម្រាប់ពួកគេ ដែលមានយូរមកហើយនោះមិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសសម្រាប់ពួកគេក៏មិនដេកលក់ដែរ។