អ្នករាល់គ្នាចង់ឲ្យមនុស្សប្រព្រឹត្ដគ្រប់ការទាំងអស់ចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្ដចំពោះគេយ៉ាងនោះដែរ ដ្បិតនេះជាសេចក្ដីសង្ខេបនៃគម្ពីរវិន័យ និងជាពាក្យរបស់អ្នកនាំព្រះបន្ទូល។
ម៉ាថាយ 22:40 - Khmer Christian Bible គម្ពីរវិន័យ និងពាក្យរបស់អ្នកនាំព្រះបន្ទូលទាំងអស់ផ្អែកលើបញ្ញត្ដិទាំងពីរនេះ»។ ព្រះគម្ពីរខ្មែរសាកល អស់ទាំងក្រឹត្យវិន័យ និងគម្ពីរព្យាការីផ្អែកលើបទបញ្ជាទាំងពីរនេះឯង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាមានឫសគល់ចេញពីបទបញ្ជាទាំងពីរនេះឯង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បទបញ្ជាទាំងពីរនេះជាឫសគល់របស់គម្ពីរវិន័យ និងគម្ពីរព្យាការី*ទាំងអស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បណ្តាក្រិត្យវិន័យ នឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង។ អាល់គីតាប បទបញ្ជាទាំងពីរនេះ ជាឫសគល់របស់គីតាបហ៊ូកុំ និងគីតាបណាពីទាំងអស់»។ |
អ្នករាល់គ្នាចង់ឲ្យមនុស្សប្រព្រឹត្ដគ្រប់ការទាំងអស់ចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្ដចំពោះគេយ៉ាងនោះដែរ ដ្បិតនេះជាសេចក្ដីសង្ខេបនៃគម្ពីរវិន័យ និងជាពាក្យរបស់អ្នកនាំព្រះបន្ទូល។
ដ្បិតគម្ពីរវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតមកតាមរយៈព្រះយេស៊ូគ្រិស្ដ
ព្រោះបញ្ញត្ដិដែលថា កុំផិតក្បត់ កុំសម្លាប់មនុស្ស កុំលួច កុំលោភលន់ ព្រមទាំងបញ្ញត្ដិផ្សេងទៀតបើមាន គឺត្រូវបានសង្ខេបដូចនេះថា ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង។
ដ្បិតគម្ពីរវិន័យទាំងមូលបានសម្រេចនៅក្នុងមួយឃ្លានេះថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង»
គោលបំណងរបស់សេចក្ដីបង្គាប់នេះ គឺឲ្យមានសេចក្ដីស្រឡាញ់ដែលកើតចេញពីចិត្ដបរិសុទ្ធ ពីមនសិការល្អ និងពីជំនឿដ៏ឥតពុតត្បុត
បើអ្នករាល់គ្នាធ្វើតាមក្រឹត្យវិន័យដ៏ប្រសើរ ស្របតាមបទគម្ពីរដែលបានចែងថា ចូរស្រឡាញ់អ្នកជិតខាងរបស់ខ្លួនឲ្យដូចខ្លួនឯង នោះអ្នករាល់គ្នាប្រព្រឹត្ដបានល្អហើយ