Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:40 - អាល់គីតាប

40 បទ​បញ្ជា​ទាំង​ពីរ​នេះ ជា​ឫស​គល់​របស់​គីតាប​ហ៊ូកុំ និង​គីតាប​ណាពី​ទាំង​អស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 អស់ទាំង​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​ផ្អែក​លើ​បទបញ្ជា​ទាំង​ពីរ​នេះ​ឯង”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 គម្ពីរ​វិន័យ​ និង​ពាក្យ​របស់​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​ផ្អែក​លើ​បញ្ញត្ដិ​ទាំង​ពីរ​នេះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 គ្រប់​ទាំង​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​មាន​ឫស​គល់​ចេញ​ពី​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ឯង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 បទ‌បញ្ជា​ទាំង​ពីរ​នេះ​ជា​ឫស​គល់​របស់​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី*​ទាំង​អស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 បណ្តា​ក្រិត្យ‌វិន័យ នឹង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សំរេច​នៅ​បទ​បញ្ញត្ត​ទាំង​២​ប្រការ​នេះ​ឯង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:40
9 ការដាក់ឲ្យឆ្លើយតបគ្នា  

«ដូច្នេះ បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ដ​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ដ​ចំពោះ​គេ​បែប​នោះ​ដែរ។ គីតាប​ហ៊ូកុំ និង​គីតាប​ណាពី​មាន​ចែង​ទុក​មក​ដូច្នេះ​ឯង។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា «កុំ​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​មាន​ចិត្ដ​លោភ‌លន់»។


ដ្បិត​ហ៊ូកុំ​ទាំង​មូល​សរុប​មក​ត្រឹម​តែ​ឃ្លា​មួយ​នេះ​ថា «ចូរ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង»។


ហេតុ​ដែល​ខ្ញុំ​ឲ្យ​ហាម​ប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​គេ​មាន​សេចក្ដី​ស្រឡាញ់​ផុស​ចេញ​ពី​ចិត្ដ​បរិសុទ្ធ ពី​មន‌សិការ​ជ្រះ​ថ្លា និង​ពី​ជំនឿ​ឥត​ពុត​ត្បុត។


ប្រសិន​បើ​បង​ប្អូន​ប្រតិបត្ដិ​តាម​ហ៊ូកុំ​របស់​នគរ​នៃ​អុលឡោះ ស្រប​តាម​គីតាប ពោល​គឺ«ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បង​ប្អូន​ពិត​ជា​បាន​សម្រេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម