ចូរទុកឲ្យវាដុះឡើងជាមួយគ្នារហូតដល់ខែចម្រូតចុះ នៅពេលច្រូត ខ្ញុំនឹងប្រាប់អ្នកច្រូតឲ្យប្រមូលស្រងែជាមុនចងជាបាច់ ដើម្បីដុតចោល ឯស្រូវវិញ ត្រូវប្រមូលដាក់ក្នុងជង្រុករបស់ខ្ញុំ»។
ម៉ាថាយ 22:11 - Khmer Christian Bible កាលស្ដេចយាងមកជួបភ្ញៀវកំពុងអង្គុយនៅតុអាហារ នោះស្ដេចបានឃើញបុរសម្នាក់ ដែលមិនបានស្លៀកសម្លៀកបំពាក់សម្រាប់ពិធីមង្គលការ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលស្ដេចយាងចូលមកជួបភ្ញៀវ ទ្រង់ទតឃើញបុរសម្នាក់នៅទីនោះដែលមិនបានស្លៀកសម្លៀកបំពាក់មង្គលការទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលស្តេចយាងចូលទៅទតមើលភ្ញៀវ ទ្រង់ឃើញបុរសម្នាក់នៅទីនោះ ដែលមិនបានស្លៀកសម្លៀកបំពាក់សម្រាប់ពិធីមង្គលការ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការ ទតឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចក៏យាងចូលទៅទតមើលពួកភ្ញៀវ ទ្រង់ឃើញមានមនុស្សម្នាក់នៅទីនោះ ដែលមិនបានពាក់អាវផាយ អាល់គីតាប ស្តេចចូលមកមើលភ្ញៀវនៅក្នុងរោងការ ឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ |
ចូរទុកឲ្យវាដុះឡើងជាមួយគ្នារហូតដល់ខែចម្រូតចុះ នៅពេលច្រូត ខ្ញុំនឹងប្រាប់អ្នកច្រូតឲ្យប្រមូលស្រងែជាមុនចងជាបាច់ ដើម្បីដុតចោល ឯស្រូវវិញ ត្រូវប្រមូលដាក់ក្នុងជង្រុករបស់ខ្ញុំ»។
ពួកបាវបម្រើទាំងនោះក៏បានចេញទៅតាមផ្លូវ ប្រមូលមនុស្សគ្រប់គ្នាដែលគេបានជួបទាំងល្អ ទាំងអាក្រក់ ហើយពិធីមង្គលការក៏មានភ្ញៀវពេញ
ព្រះអង្គកាន់ចង្អេរក្នុងព្រះហស្ដ ហើយព្រះអង្គនឹងសំអាតទីលានបោកស្រូវរបស់ព្រះអង្គ ព្រះអង្គនឹងប្រមូលស្រូវដាក់ក្នុងជង្រុក ប៉ុន្ដែព្រះអង្គនឹងដុតអង្កាមចោលដោយភ្លើងដែលមិនចេះរលត់»។
គឺចូរប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រិស្ដវិញ ហើយកុំគិតតែបំពេញចំណង់តណ្ហាខាងសាច់ឈាមឡើយ។
គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ដែលមានដោយសារជំនឿលើព្រះយេស៊ូគ្រិស្ដ ហើយសម្រាប់អស់អ្នកដែលជឿ ដោយមិនខុសប្លែកគ្នាឡើយ។
ដូច្នេះ កុំវិនិច្ឆ័យអ្វីមួយមុនពេលកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់យាងមក ព្រះអង្គនឹងបំភ្លឺអស់ទាំងសេចក្ដីលាក់កំបាំងនៅទីងងឹត ហើយបង្ហាញឲ្យឃើញពីបំណងនៅក្នុងចិត្ដរបស់មនុស្ស បន្ទាប់មក ម្នាក់ៗនឹងបានការសរសើរពីព្រះជាម្ចាស់។
ដ្បិតអស់អ្នកដែលទទួលពិធីជ្រមុជទឹកនៅក្នុងព្រះគ្រិស្ដ នោះបានប្រដាប់ខ្លួនដោយព្រះគ្រិស្ដហើយ។
ទាំងពាក់មនុស្សថ្មីដែលត្រូវបានបង្កើតឡើងដូចព្រះជាម្ចាស់ ដែលមានសេចក្ដីសុចរិត និងសេចក្ដីបរិសុទ្ធរបស់សេចក្ដីពិត។
(«មើល៍ យើងនឹងមកដូចជាចោរ! មានពរហើយអ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួនមិនឲ្យខ្លួនដើរអាក្រាត និងមិនឲ្យគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន»)។
កូនក្រមុំបានទទួលការអនុញ្ញាតឲ្យស្លៀកសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិតយ៉ាងស្អាត ហើយភ្លឺ ដ្បិតសម្លៀកបំពាក់ក្រណាត់ទេសឯកប្រណិតនោះ ជាសេចក្ដីសុចរិតរបស់ពួកបរិសុទ្ធ»។
យើងនឹងសម្លាប់កូនចៅរបស់នាង រីឯក្រុមជំនុំទាំងអស់នឹងដឹងថា យើងនេះហើយដែលឈ្វេងយល់ពីចិត្ដគំនិត ហើយយើងនឹងសងអ្នករាល់គ្នាតាមការប្រព្រឹត្ដិរៀងៗខ្លួន
យើងឲ្យយោបល់អ្នកទិញមាសពីយើង ជាមាសដែលបន្សុទ្ធដោយភ្លើង ដើម្បីឲ្យអ្នកត្រលប់ជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌សមកស្លៀកពាក់ ដើម្បីកុំឲ្យគេឃើញកេរ្ដិ៍ខ្មាសដែលអ្នកនៅអាក្រាតនោះឡើយ ព្រមទាំងទិញថ្នាំដាក់ភ្នែកផង ដើម្បីឲ្យអ្នកមើលឃើញ។