ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីដ៏ធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
ម៉ាថាយ 20:19 - Khmer Christian Bible ពួកគេនឹងប្រគល់លោកទៅឲ្យសាសន៍ដទៃ ដើម្បីឲ្យគេចំអក វាយនឹងខ្សែតី ហើយឆ្កាង ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី»។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងប្រគល់លោកទៅឲ្យសាសន៍ដទៃចំអកឡកឡឺយ វាយនឹងខ្សែតី ហើយឆ្កាងលោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគេនឹងបញ្ជូនលោកទៅឲ្យពួកសាសន៍ដទៃចំអកមើលងាយ វាយនឹងរំពាត់ ហើយឆ្កាង តែនៅថ្ងៃទីបី លោកនឹងរស់ឡើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីឲ្យពួកនោះចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាងសម្លាប់លោកទៀតផង ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនឹងបញ្ជូនទៅដល់ពួកសាសន៍ដទៃ ឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងលោក ក្រោយ៣ថ្ងៃមក លោកនឹងមានជីវិតរស់ឡើងវិញ។ អាល់គីតាប គេនឹងបញ្ជូនគាត់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីឲ្យពួកនោះចំអកដាក់គាត់ យករំពាត់វាយគាត់ ព្រមទាំងឆ្កាងសម្លាប់គាត់ទៀតផង ប៉ុន្ដែ បីថ្ងៃក្រោយមក គាត់នឹងរស់ឡើងវិញ»។ |
ដ្បិតលោកយ៉ូណាសបាននៅក្នុងពោះត្រីដ៏ធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
ចាប់តាំងពីពេលនោះមក ព្រះយេស៊ូចាប់ផ្ដើមបង្ហាញដល់ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គត្រូវតែទៅក្រុងយេរូសាឡិម ហើយទទួលរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យ រួចត្រូវគេសម្លាប់ ហើយរស់ឡើងវិញនៅថ្ងៃទីបី
គេនឹងសម្លាប់លោក ប៉ុន្ដែលោកនឹងរស់ឡើងវិញនៅថ្ងៃទីបី» ពេលពួកគេឮដូច្នេះ ក៏ព្រួយចិត្ដជាខ្លាំង។
បន្ទាប់មក លោកពីឡាត់ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ ឯព្រះយេស៊ូវិញ គាត់ឲ្យគេវាយនឹងខ្សែតី ហើយប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។
ប្រាប់ថា៖ «លោកម្ចាស់! យើងនៅចាំថា ជនបោកប្រាស់ម្នាក់នោះបាននិយាយកាលនៅរស់នៅឡើយថា បីថ្ងៃក្រោយ ខ្ញុំនឹងរស់ឡើងវិញ
អ្នកខ្លះចាប់ផ្ដើមស្ដោះទឹកមាត់ដាក់ព្រះអង្គ បិទមុខព្រះអង្គ ហើយដាល់ព្រះអង្គ រួចនិយាយថា៖ «ទាយទៅមើល៍!» ពួកកងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង
លុះព្រលឹមឡើងភ្លាម កាលពួកសម្ដេចសង្ឃ ពួកចាស់ទុំ ពួកគ្រូវិន័យបានពិគ្រោះគ្នាជាមួយនឹងក្រុមប្រឹក្សាកំពូលទាំងមូលរួចហើយ ក៏ចងព្រះយេស៊ូនាំទៅប្រគល់ឲ្យលោកពីឡាត់
ដូច្នេះលោកពីឡាត់ចង់ផ្គាប់ចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ ឯព្រះយេស៊ូវិញ លោកឲ្យគេវាយនឹងខ្សែតី ហើយប្រគល់ព្រះអង្គឲ្យគេឆ្កាង។
ដ្បិតពួកគេនឹងប្រគល់លោកឲ្យពួកសាសន៍ដទៃដើម្បីឲ្យពួកគេចំអក ធ្វើបាប ស្ដោះទឹកមាត់ដាក់
កាលស្ដេចហេរ៉ូឌ និងពួកទាហានរបស់ស្ដេចចំអកមើលងាយព្រះអង្គរួច ក៏ពាក់អាវភ្លឺរលោងឲ្យព្រះអង្គ ហើយក៏បញ្ជូនព្រះអង្គទៅឲ្យលោកពីឡាត់វិញ។
ដោយមានបន្ទូលទៅពួកគេថា៖ «គឺមានសេចក្ដីចែងទុកដូច្នេះថា ព្រះគ្រិស្ដត្រូវរងទុក្ខវេទនា ហើយរស់ឡើងវិញនៅថ្ងៃទីបី
ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានបញ្ជូនមកតាមគោលបំណង និងព្រះតម្រិះជាមុនរបស់ព្រះអង្គដែលបានកំណត់ទុក រីឯអ្នករាល់គ្នាបានឆ្កាងសម្លាប់ព្រះអង្គដោយដៃរបស់ពួកមនុស្សមិនគោរពក្រឹត្យវិន័យ
ពេលមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់លោកប៉ូល មកចងជើងដៃខ្លួនឯង ហើយនិយាយថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ដូច្នេះថា ជនជាតិយូដានៅក្រុងយេរូសាឡិម នឹងចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះដែរ ហើយប្រគល់ទៅក្នុងដៃរបស់សាសន៍ដទៃ»។
ហើយនេះជាការពិត ដ្បិតនៅក្នុងក្រុងនេះ ស្ដេចហេរ៉ូឌ លោកប៉ុនទាសពីឡាត់ សាសន៍ដទៃ ព្រមទាំងប្រជាជនអ៊ីស្រាអែលបានរួមគ្នាទាស់នឹងព្រះយេស៊ូជាអ្នកបម្រើដ៏បរិសុទ្ធរបស់ព្រះអង្គដែលព្រះអង្គបានជ្រើសតាំង