Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 17:23 - Khmer Christian Bible

23 គេ​នឹង​សម្លាប់​លោក​ ប៉ុន្ដែ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី»​ ពេល​ពួកគេ​ឮ​ដូច្នេះ​ ក៏​ព្រួយ​ចិត្ដ​ជា​ខ្លាំង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ហើយ​គេ​នឹង​សម្លាប់​លោក បន្ទាប់មក​នៅ​ថ្ងៃ​ទីបី លោក​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ”។ ពួកសិស្ស​ក៏​ព្រួយចិត្ត​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គេ​នឹង​សម្លាប់​លោក ហើយ​នៅ​ថ្ងៃ​ទី​បី លោក​នឹង​រស់​ឡើង​វិញ»។ ពេល​នោះ ពួក​សិស្ស​ព្រួយ​ចិត្ត​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 គេ​នឹង​សម្លាប់​លោក ប៉ុន្តែ នៅ​ថ្ងៃ​ទី​បី លោក​នឹង​មាន​ជីវិត​រស់​ឡើង​វិញ»។ ឮ​ដូច្នោះ ពួក​សិស្ស*​ព្រួយ​ចិត្ត​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គេ​នឹង​សំឡាប់​លោក ហើយ​៣​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ នោះ​ពួក​សិស្ស​កើត​មាន​សេចក្ដី​ព្រួយ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 គេ​នឹង​សម្លាប់​គាត់ ប៉ុន្ដែ នៅ​ថ្ងៃ​ទី​បី​គាត់​នឹង​រស់​ឡើង​វិញ»។ ឮ​ដូច្នោះ ពួក​សិស្ស​ព្រួយ​ចិត្ដ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 17:23
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ចាប់​តាំង​ពី​ពេល​នោះ​មក​ ព្រះយេស៊ូ​ចាប់​ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ ព្រះអង្គ​ត្រូវ​តែ​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ពី​ពួក​ចាស់ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ រួច​ត្រូវ​គេ​សម្លាប់​ ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​


រួច​ព្រះអង្គក៏​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​ថា៖​ «កូន​មនុស្ស​ត្រូវ​តែ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ ត្រូវ​ពួក​ចាស់​ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​ជំទាស់​ ហើយ​សម្លាប់​ ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ»​


ដ្បិត​ចិត្ដ​របស់​អ្នក​រាល់គ្នា​ពេញ​ដោយ​សេចក្ដី​ព្រួយ​ដោយ​សារ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ។​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ​ នោះ​ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ»​


ពេល​ពួកគេ​កំពុង​ចុះ​ពី​ភ្នំ​មក​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​បង្គាប់​ពួកគេ​ថា៖​ «កុំ​ប្រាប់​អ្នកណា​អំពី​ហេតុ​ការណ៍​ ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ​ រហូត​ដល់​កូន​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ»។​


ពួកគេ​នឹង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​គេ​ចំអក​ វាយ​នឹង​ខ្សែតី​ ហើយ​ឆ្កាង​ ប៉ុន្ដែ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី‍»‍។​


ប្រាប់​ថា៖​ «លោកម្ចាស់!​ យើង​នៅ​ចាំ​ថា​ ជន​បោក​ប្រាស់​ម្នាក់​នោះ​បាន​និយាយ​កាល​នៅ​រស់​នៅ​ឡើយ​ថា​ បី​ថ្ងៃ​ក្រោយ​ ខ្ញុំ​នឹង​រស់​ឡើង​វិញ​


ពួកគេ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទី​នោះ​ឆ្លង​កាត់​ស្រុក​កាលីឡេ​ ប៉ុន្ដែ​ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ដឹង​ទេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម