ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 2:11 - Khmer Christian Bible

ពេល​ចូល​មក​ក្នុង​ផ្ទះ​ ពួកគេ​ក៏​ឃើញ​បុត្រ​តូច​នៅ​ជាមួយ​នាង​ម៉ារា​ជា​ម្ដាយ​ ពួកគេ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ ព្រម​ទាំង​បើក​យក​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ថ្វាយ​ដល់​ព្រះអង្គ​ជា​តង្វាយ​ មាន​មាស កំញ៉ាន​ និង​ជ័រ​ក្រអូប។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ចូលទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះកុមារ​នៅ​ជាមួយ​ម៉ារា​ម្ដាយ​របស់​ព្រះអង្គ ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ រួច​ពួកគេ​បើក​ហិប​រតនសម្បត្តិ​របស់​ពួកគេ ថ្វាយ​តង្វាយ​ជា​មាស កំញាន និង​ជ័រល្វីងទេស ដល់​ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច​នៅ​ជា​មួយ​ម៉ារា ជា​មាតា គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​បើក​ប្រអប់​យក​ទ្រព្យ​របស់​ខ្លួន ជា​មាស ជា​កំញាន និង​ជ័រ​ល្វីង​ទេស​ថ្វាយ​ដល់​បុត្រ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះ‌ឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី​ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច នៅ​ជា​មួយ​នឹង​ម៉ារា ជា​មាតា រួច​ក៏​ក្រាប​ថ្វាយ‌បង្គំ ព្រម​ទាំង​បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីង‌ទេស ដល់​បុត្រ​នោះ

សូមមើលជំពូក

អាល់គីតាប

គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ទារក​នៅ​ជា​មួយ​នាង​ម៉ារីយំ​ជា​ម្តាយ គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទារក​នោះ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង​ទេស​មក​ជូន​ទារក​នោះ។

សូមមើលជំពូក



ម៉ាថាយ 2:11
33 ការដាក់ឲ្យឆ្លើយតបគ្នា  

កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ​មាន​ដូច​ត​ទៅ​ នាង​ម៉ារា​ជា​ម្ដាយ​របស់​ព្រះអង្គ​ បាន​ភ្ជាប់​ពាក្យ​នឹង​លោក​យ៉ូសែប​ ហើយ​មុន​ពួកគេ​រួមរស់​ជាមួយ​គ្នា​ នាង​ម៉ារា​មាន​ផ្ទៃពោះ​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ‍។​


កាល​កំពុង​មាន​បន្ទូល​នឹង​បណ្ដាជន​នៅ​ឡើយ​ នោះ​ម្ដាយ​ និង​បងប្អូន​របស់​ព្រះយេស៊ូ​បាន​ឈរ​នៅ​ខាង​ក្រៅ​ ចង់​និយាយ​ជាមួយ​នឹង​ព្រះអង្គ។​


អ្នក​នៅ​លើ​ទូក​បាន​ថ្វាយបង្គំ​ព្រះអង្គ​ទាំង​ទូល​ថា៖​ «ព្រះអង្គ​ពិត​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន‍!»​


កាល​បាន​ឃើញ​ផ្កាយ​នោះ​ ពួកគេ​មាន​សេចក្ដី​ត្រេកអរ​ និង​រីករាយ​ជា​ខ្លាំង​


សួរ​គេ​ថា៖​ «តើ​ព្រះអង្គ​ដែល​ប្រសូត​មក​ជា​ស្ដេច​ជនជាតិ​យូដា​នោះ​ នៅ​ឯណា?​ ដ្បិត​យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ​នៅ​ទិស​ខាង​កើត​ ហើយ​យើង​មក​ដើម្បី​ថ្វាយ​បង្គំ​ព្រះអង្គ»។​


ពួកគេ​ក៏​ធ្វើ​ដំណើរ​ទៅ​ជា​ប្រញាប់​ ហើយ​ឃើញ​នាង​ម៉ារា​ លោក​យ៉ូសែប​ ព្រមទាំង​បុត្រ​តូច​ដែល​គេ​កំពុង​ដាក់​ផ្ដេក​ក្នុង​ស្នូក។​


នៅ​វេលា​នោះ​ គាត់​បាន​មក​ក្បែរ​ ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ និង​បាន​ប្រកាស​ប្រាប់​អំពី​ព្រះអង្គ​ដល់​អស់​អ្នក​ដែល​កំពុង​ទន្ទឹង​រង់ចាំ​សេចក្តី​ប្រោសលោះ​របស់​ក្រុង​យេរូសាឡិម។​


រីឯ​លោក​នីកូដេម​ដែល​បាន​ទៅ​ជួប​ព្រះយេស៊ូ​ទាំង​យប់​កាល​ពីមុន​ក៏​បាន​មក​ជាមួយ​ដែរ​ ហើយ​គាត់​បាន​យក​ល្បាយ​ជ័រ​ក្រអូប​ និង​គ្រឿង​ក្រអូប​ប្រហែល​ហាសិប​គីឡូក្រាម​មក​ជាមួយ។​


ពេល​នោះ​ ខ្ញុំ​ក៏ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​ទេវតា​នោះ​ដើម្បី​ថ្វាយបង្គំ​ ប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​ធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ជា​បាវបម្រើ​រួម​ការងារ​ជាមួយ​អ្នក​ និង​រួម​ជាមួយ​បងប្អូន​របស់​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ដែរ​ ចូរ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ​ ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ ជា​វិញ្ញាណ​នៃ​ការ​ថ្លែង​ព្រះបន្ទូល។​»


ពេល​កូនចៀម​មក​យក​សៀវភៅ​នោះ​ សត្វ​មាន​ជីវិត​ទាំង​បួន​ និង​ពួក​ចាស់ទុំ​ទាំង​ម្ភៃ​បួន​នាក់​ ក៏​ក្រាប​ចុះ​នៅ​ពី​មុខ​កូនចៀម​នោះ​ ម្នាក់ៗ​មាន​កាន់​ពិណ​មួយ​ និង​ពាន​មាស​ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប​ ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ។​