បាវបម្រើជាគូកននោះបានក្រាបចុះ អង្វរគាត់ថា សូមមេត្ដាអត់ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្នកវិញ
ម៉ាថាយ 18:26 - Khmer Christian Bible បាវបម្រើនោះក៏ក្រាបថ្វាយបង្គំស្ដេច ទូលថា សូមមេត្ដាអត់ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្វីៗទាំងអស់ដល់ព្រះអង្គវិញ។ ព្រះគម្ពីរខ្មែរសាកល “បាវបម្រើនោះក៏ក្រាបចុះថ្វាយបង្គំស្ដេច ទូលថា: ‘ សូមមេត្តាអត់ធ្មត់នឹងទូលបង្គំផង ទូលបង្គំនឹងសងអ្វីៗទាំងអស់ដល់ទ្រង់’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកបម្រើនោះក៏លុតជង្គង់នៅចំពោះស្ដេច ទូលអង្វរថា "បពិត្រព្រះករុណា សូមទ្រង់មេត្តាពន្យាពេលឲ្យទូលបង្គំសិន ទូលបង្គំនឹងសងព្រះអង្គគ្រប់ចំនួន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថា: “សូមព្រះរាជាមេត្តាអត់ឱន ពន្យារពេលឲ្យទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុដូច្នេះ បាវនោះបានទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំទូលថា បពិត្រព្រះករុណា សូមទ្រង់មេត្តាបង្អង់ឲ្យទូលបង្គំសិន ទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួន អាល់គីតាប អ្នកបម្រើនោះលុតជង្គង់ក្រាបដល់ជើងស្ដេច អង្វរថាៈ “សូមស្តេចមេត្ដាអត់ឱន ពន្យារពេលឲ្យខ្ញុំផង ខ្ញុំនឹងសងស្តេចវិញគ្រប់ចំនួន”។ |
បាវបម្រើជាគូកននោះបានក្រាបចុះ អង្វរគាត់ថា សូមមេត្ដាអត់ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្នកវិញ
ពេលចូលមកក្នុងផ្ទះ ពួកគេក៏ឃើញបុត្រតូចនៅជាមួយនាងម៉ារាជាម្ដាយ ពួកគេក៏ក្រាបថ្វាយបង្គំព្រះអង្គ ព្រមទាំងបើកយកទ្រព្យសម្បត្ដិរបស់ខ្លួនថ្វាយដល់ព្រះអង្គជាតង្វាយ មានមាស កំញ៉ាន និងជ័រក្រអូប។
នោះមានមនុស្សឃ្លង់ម្នាក់បានចូលមកជិត ថ្វាយបង្គំព្រះអង្គ និងទូលថា៖ «លោកម្ចាស់អើយ! លោកអាចធ្វើឲ្យខ្ញុំជាស្អាតបាន ប្រសិនបើលោកចង់ធ្វើ»។
លោកស៊ីម៉ូនក៏ទូលតបថា៖ «ខ្ញុំគិតថា គឺអ្នកដែលគាត់បានលើកលែងច្រើន!» ព្រះអង្គមានបន្ទូលថា៖ «អ្នកវិនិច្ឆ័យត្រូវណាស់»
ព្រោះពួកគេមិនយល់អំពីសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយពួកគេខំធ្វើឲ្យខ្លួនឯងបានសុចរិតដោយមិនបានចុះចូលតាមសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ឡើយ