Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 18:29 - Khmer Christian Bible

29 បាវបម្រើ​ជា​គូ​កន​នោះ​បាន​ក្រាប​ចុះ​ អង្វរ​គាត់​ថា​ សូម​មេត្ដា​អត់​ឱន​ឲ្យ​ខ្ញុំ​ផង​ ខ្ញុំ​នឹង​សង​អ្នក​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 “បាវបម្រើជាគ្នា​គាត់​នោះ​ក៏​ក្រាបចុះ ​អង្វរ​គាត់​ថា​: ‘សូម​អត់ធ្មត់​នឹង​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដូច្នេះ គូកន​របស់​អ្នក​នោះ​ក៏​ក្រាប​ចុះ ហើយ​អង្វរ​គាត់​ថា "សូម​មេត្តា​ពន្យា​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 គូ‌កន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 អ្នក​នោះ​ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​នៅ​ទៀប​ជើង សូម​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក

សូមមើលជំពូក ចម្លង

អាល់គីតាប

29 គូកន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ​អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 18:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បាវបម្រើ​នោះ​ក៏​ក្រាប​ថ្វាយបង្គំ​ស្ដេច​ ទូល​ថា​ សូម​មេត្ដា​អត់ឱន​ឲ្យ​ខ្ញុំ​ផង​ ខ្ញុំ​នឹង​សង​អ្វីៗ​ទាំង​អស់​ដល់​ព្រះអង្គ​វិញ។​


ពេល​បាវបម្រើ​នោះ​ចេញទៅ​ ក៏​ជួប​នឹង​បាវបម្រើ​ម្នាក់​ជា​គូកន​ ដែល​បាន​ជំពាក់​គាត់​មួយ​រយ​ឌេណារី​ គាត់​បាន​ចាប់​ច្របាច់​ក​អ្នក​នោះ​ ទាំង​និយាយ​ថា​ សង​អ្វី​ដែល​ឯង​ជំពាក់​អញ​មក!​


ប៉ុន្ដែ​គាត់​មិន​ព្រម​ទេ​ បែរ​ជា​យក​អ្នក​នោះ​ទៅ​ដាក់​គុក​ រហូត​ដល់​សង​អ្វីៗ​ដែល​ជំពាក់​នោះ​អស់‍។​


តើ​អ្នក​ក៏​មិន​គួរ​មេត្ដា​ដល់​បាវបម្រើ​ជា​គូកន​របស់​អ្នក​ ដូច​ជា​យើង​បាន​មេត្ដា​ដល់​អ្នក​ដែរ​ទេ​ឬ?​


សូម​លើក​លែង​ទោស​កំហុស​យើង​ខ្ញុំ​ ដូច​ជា​យើង​ខ្ញុំ​បាន​លើក​លែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។​


ដូច​ដែល​អ្នក​រាល់គ្នា​បាន​រៀន​ពី​លោក​អេប៉ាប្រាស​ ជា​បាវបម្រើ​រួម​ការងារ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ស្រាប់​ហើយ​ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ព្រះគ្រិស្ដ​សម្រាប់​អ្នក​រាល់គ្នា​


លោក​ទីឃីកុស​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​ ជា​អ្នក​ជំនួយ​ដ៏​ស្មោះត្រង់​ ហើយ​ជា​បាវបម្រើ​រួម​ការងារ​ក្នុង​ព្រះអម្ចាស់​ គាត់​នឹង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​គ្រប់​ការ​ទាំង​អស់​អំពី​ខ្ញុំ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម