មនុស្សមានពុតអើយ! លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នានោះត្រឹមត្រូវណាស់ ដែលថា
ម៉ាថាយ 15:8 - Khmer Christian Bible ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់។ ព្រះគម្ពីរខ្មែរសាកល ‘ប្រជាជននេះគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "ប្រជាជននេះគោរពយើងតែបបូរមាត់ ប៉ុន្តែ ចិត្តរបស់គេនៅឆ្ងាយពីយើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ “ប្រជារាស្ត្រនេះគោរពយើងតែបបូរមាត់ រីឯចិត្តគេនៅឆ្ងាយពីយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «បណ្តាជននេះ គេគោរពប្រតិបត្តិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅឆ្ងាយពីអញណាស់ អាល់គីតាប “ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់ រីឯចិត្ដគេនៅឆ្ងាយពីយើង។ |
មនុស្សមានពុតអើយ! លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នានោះត្រឹមត្រូវណាស់ ដែលថា
ព្រះអង្គមានបន្ទូលទៅគេថា៖ «លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នាថាជាមនុស្សមានពុតនោះ គឺត្រឹមត្រូវណាស់ ដូចមានចែងទុកមកថា៖ ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់
ពេលព្រះយេស៊ូឃើញលោកណាថាណែលមកឯព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖ «មើល៍ នោះជាជនជាតិអ៊ីស្រាអែលពិតប្រាកដដែលគ្មានឧបាយកលសោះ»។
ដើម្បីឲ្យមនុស្សគ្រប់គ្នាគោរពព្រះរាជបុត្រា ដូចជាគោរពព្រះវរបិតាដែរ។ អ្នកណាដែលមិនគោរពព្រះរាជបុត្រា នោះក៏មិនគោរពព្រះវរបិតាដែលចាត់ព្រះរាជបុត្រាឲ្យមកដែរ។
ដោយសារតែចិត្ដរបស់អ្នកមិនទៀងត្រង់នៅចំពោះព្រះជាម្ចាស់ នោះអ្នកគ្មានចំណែក ឬភាគណាមួយនៅក្នុងកិច្ចការនេះឡើយ។
បងប្អូនអើយ! ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្តអាក្រក់ និងចិត្តមិនជឿដែលនាំឲ្យបែកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់នោះឡើយ
ដ្បិតអ្នកដែលស្រឡាញ់ជីវិត ហើយចង់ឃើញថ្ងៃល្អ អ្នកនោះត្រូវចេះទប់អណ្ដាតខ្លួន កុំឲ្យនិយាយអាក្រក់ ព្រមទាំងទប់បបូរមាត់ខ្លួន កុំឲ្យពោលពាក្យបោកប្រាស់ឡើយ។