ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 15:2 - Khmer Christian Bible

«ហេតុអ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​បំពាន​ទំនៀម​ទម្លាប់​ចាស់​បុរាណ​ដូច្នេះ?​ ដ្បិត​នៅ​ពេល​បរិភោគ​អាហារ​ ពួកគេ​មិន​លាង​ដៃ​ទេ»​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ហេតុអ្វីបានជា​ពួក​សិស្ស​របស់លោក​បំពាន​ទំនៀមទម្លាប់​របស់​ចាស់បុរាណ​ដូច្នេះ​? ដ្បិត​ពួកគេ​មិន​លាង​ដៃ​របស់​ខ្លួន​នៅពេល​ហូប​នំប៉័ង​ទេ​!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​ប្រព្រឹត្ត​ល្មើស​នឹង​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ​ដូច្នេះ? ដ្បិត​ពេល​គេ​បរិ‌ភោគ គេ​មិន​លាង​ដៃ​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក មិន​គោរព​តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ គឺ​មិន​ធ្វើ​ពិធី​លាង​ដៃ​មុន​ពេល​បរិភោគ​ដូច្នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​លោក​ធ្វើ​ខុស​នឹង​ទំនៀម‌ទំលាប់ ដែល​ពួក​ចាស់‌ទុំ​បាន​តាំង​ទុក​ពី​បុរាណ​មក​ដូច្នេះ ដ្បិត​កាល​ណា​បរិភោគ នោះ​គេ​មិន​លាង​ដៃ​សោះ

សូមមើលជំពូក

អាល់គីតាប

«ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក មិន​គោរព​តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ គឺ​មិន​ធ្វើ​ពិធី​លាង​ដៃ​មុន​ពេល​បរិភោគ​ដូច្នេះ?»។

សូមមើលជំពូក



ម៉ាថាយ 15:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​បំពាន​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ ដោយសារ​តែទំនៀម​ទម្លាប់​របស់​អ្នក​រាល់គ្នា?​


និង​បាន​ឃើញ​សិស្ស​ព្រះអង្គ​មួយ​ចំនួន​កំពុង​បរិភោគ​អាហារ​ទាំង​ដៃ​មិន​ស្អាត​ គឺ​មិន​បាន​លាង​ដៃ​


ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​ទូល​សួរ​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​ក៏​ពួក​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម​ទម្លាប់​ពី​បុរាណ​ដូច្នេះ​ គឺ​បរិភោគ​អាហារ​ទាំង​ដៃ​មិន​ស្អាត?»​


ពេល​អ្នក​ខាង​គណៈ​ផារិស៊ី​នោះ​ឃើញ​ដូច្នេះ​ គាត់​ក៏​ងឿង​ឆ្ងល់​ដែល​ព្រះអង្គ​មិន​បាន​ធ្វើ​ពិធី​លាង​សំអាត​នៅ​មុន​ពេល​បរិភោគ​អាហារ។​


ខ្ញុំ​បាន​ចម្រើន​ឡើង​ខាង​ឯ​សាសនា​យូដា​លើស​ជាង​ពួកអ្នក​ដែល​មាន​អាយុ​ស្រករ​ខ្ញុំ​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ជន​រួម​ជាតិ​របស់​ខ្ញុំ​ ហើយ​កាន់​តែ​ប្ដូរផ្ដាច់​ខ្លាំង​បំផុត​ចំពោះ​ទំនៀម​ទម្លាប់​ដូនតា​របស់​ខ្ញុំ។​


ចូរ​ប្រយ័ត្ន​ ក្រែង​លោ​មាន​អ្នកណា​ម្នាក់​ចាប់​អ្នក​រាល់គ្នា​ជា​ឈ្លើយ​ដោយ​ប្រើ​ទស្សនវិជ្ជា​ និង​ពាក្យ​បញ្ឆោត​ឥត​ប្រយោជន៍​ដែល​ស្រប​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​ និង​គោលការណ៍​បឋម​របស់​លោកិយ​នេះ​ ដែល​មិន​ស្រប​តាម​ព្រះគ្រិស្ដ​


ទាំង​ដឹង​ថា​ អ្នក​រាល់គ្នា​បាន​ទទួល​ការ​លោះ​ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍​ដែល​បន្ដ​ពី​ដូនតា​របស់​អ្នក​រាល់គ្នា​នោះ​ មិន​មែន​ដោយ​របស់​ដែល​ត្រូវ​ពុករលួយ​ដូច​ជា​មាស​ ឬ​ប្រាក់​ឡើយ​