ម៉ាថាយ 15:1 - Khmer Christian Bible ពេលនោះ ពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យមកពីក្រុងយេរូសាឡិម បានចូលមកជិតព្រះយេស៊ូ ទូលថា៖ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានពួកផារិស៊ី និងពួកគ្រូវិន័យពីយេរូសាឡិមចូលមកជិតព្រះយេស៊ូវ ទូលថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពួកផារិស៊ី និងពួកអាចារ្យមកពីក្រុងយេរូសាឡិមបានចូលមកជិតព្រះយេស៊ូវទូលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពួកខាងគណៈផារីស៊ី និងពួកអាចារ្យពីក្រុងយេរូសាឡឹម ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ពួកអាចារ្យ នឹងពួកផារិស៊ី ដែលនៅក្រុងយេរូសាឡិម គេក៏មកឯព្រះយេស៊ូវទូលថា អាល់គីតាប មានពួកខាងគណៈផារីស៊ី និងពួក តួនពីក្រុងយេរូសាឡឹម ចូលមកជួបអ៊ីសាហើយសួរថា៖ |
ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នា មិនលើសសេចក្ដីសុចរិតរបស់ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីទេ នោះអ្នករាល់គ្នាមិនអាចចូលនគរស្ថានសួគ៌បានឡើយ។
រីឯគ្រូវិន័យដែលចុះមកពីក្រុងយេរូសាឡិមបាននិយាយថា «អ្នកនេះមានអារក្សបេលសេប៊ូលចូល ហើយអ្នកនេះបណ្ដេញអារក្សដោយសារមេអារក្ស»
នៅថ្ងៃមួយ កាលព្រះអង្គកំពុងបង្រៀនបណ្ដាជន មានពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យដែលបានមកពីគ្រប់ក្រុងនៃស្រុកកាលីឡេ និងស្រុកយូដា ព្រមទាំងពីក្រុងយេរូសាឡិមបានអង្គុយនៅទីនោះ ហើយអំណាចព្រះអម្ចាស់បាននៅក្នុងព្រះអង្គដើម្បីប្រោសឲ្យជា
ឯពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីបានចាប់ផ្ដើមគិតថា៖ «តើមនុស្សនេះជានរណា បានជានិយាយប្រមាថព្រះជាម្ចាស់ដូច្នេះ? តើអ្នកណាអាចលើកលែងទោសបាបបានក្រៅពីព្រះជាម្ចាស់ប៉ុណ្ណោះ?»
ដូច្នេះពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យរបស់គេ ក៏រអ៊ូដាក់ពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាស៊ីផឹកជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?»
កាលពួកជនជាតិយូដាបានចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិមឲ្យមកសួរលោកយ៉ូហានថា៖ «តើអ្នកជានរណា?» គាត់បានធ្វើបន្ទាល់ដូចតទៅ
ពេលនោះ ក៏មានសំឡេងទ្រហឹងអឺងអ័ព្ទ ហើយមានពួកគ្រូវិន័យខាងគណៈផារិស៊ីខ្លះ បានក្រោកតវ៉ាយ៉ាងខ្លាំងថា៖ «យើងឃើញថា បុរសនេះគ្មានកំហុសឡើយ ប៉ុន្ដែប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយនិយាយមកគាត់ទេដឹង?»
ពេលលោកប៉ូលមកដល់ ពួកជនជាតិយូដាដែលមកពីក្រុងយេរូសាឡិម ក៏ឈរព័ទ្ធជុំវិញលោកប៉ូល ទាំងធ្វើការចោទប្រកាន់ធ្ងន់ៗច្រើនករណីទាស់នឹងគាត់ ដែលពួកគេមិនអាចបង្ហាញភស្ដុតាងបានឡើយ