បើអារក្សសាតាំងបណ្ដេញអារក្សសាតាំង នោះពួកវាបែកបាក់គ្នាហើយ តើនគររបស់ពួកវានៅស្ថិតស្ថេរយ៉ាងដូចម្ដេចទៅ?
ម៉ាថាយ 13:19 - Khmer Christian Bible អស់អ្នកដែលឮព្រះបន្ទូលអំពីនគរព្រះជាម្ចាស់ ប៉ុន្ដែមិនយល់ អារក្សក៏មកឆក់យកសេចក្ដីដែលបានព្រោះក្នុងចិត្ដអ្នកនោះទៅ នេះជាអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលឮព្រះបន្ទូលនៃអាណាចក្ររបស់ព្រះ ហើយមិនយល់ មេអាក្រក់ក៏មកកញ្ឆក់យកអ្វីដែលត្រូវបានសាបព្រោះក្នុងចិត្តរបស់អ្នកនោះ។ នេះជាគ្រាប់ពូជដែលត្រូវបានសាបព្រោះនៅក្បែរផ្លូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនរណាម្នាក់ឮព្រះបន្ទូលអំពីព្រះរាជ្យ ហើយមិនយល់ អាកំណាចចូលមកឆក់យកសេចក្តីដែលបានព្រោះនៅក្នុងចិត្តអ្នកនោះទៅ។ នេះហើយជាពូជដែលបានធ្លាក់លើផ្លូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលបានឮព្រះបន្ទូលអំពីព្រះរាជ្យ* តែមិនយល់ ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតមារកំណាចមកឆក់យកព្រះបន្ទូល ដែលបានធ្លាក់ក្នុងចិត្តគេនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺកាលណាបើអ្នកណាស្តាប់ព្រះបន្ទូលពីនគរ តែមិនយល់ នោះអាកំណាចក៏មកឆក់យកសេចក្ដី ដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់ នេះគឺជាអ្នកដែលបានទទួលពូជតាមផ្លូវ អាល់គីតាប អ្នកដែលបានឮបន្ទូលអំពីនគរ នៃអុលឡោះតែមិនយល់ប្រៀបបាននឹងអ្នកដែលទទួលគ្រាប់ពូជនៅតាមផ្លូវ ដ្បិតអ៊ីព្លេសមកឆក់យកបន្ទូលនៃអុលឡោះដែលបានធ្លាក់ក្នុងចិត្ដគេនោះទៅ។ |
បើអារក្សសាតាំងបណ្ដេញអារក្សសាតាំង នោះពួកវាបែកបាក់គ្នាហើយ តើនគររបស់ពួកវានៅស្ថិតស្ថេរយ៉ាងដូចម្ដេចទៅ?
អ្នកដែលទទួលគ្រាប់ពូជនៅកន្លែងមានថ្ម គឺជាអ្នកដែលឮព្រះបន្ទូល ហើយទទួលយកភ្លាមទាំងអំណរ
ឯស្រែគឺជាពិភពលោក ហើយពូជល្អទាំងនេះជាកូននៃនគរព្រះជាម្ចាស់ ឯស្រងែវិញជាកូននៃអារក្សសាតាំង។
ព្រះអង្គបានយាងទៅពាសពេញស្រុកកាលីឡេ បង្រៀននៅក្នុងសាលាប្រជុំនានារបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីនគរ និងបានប្រោសជំងឺរោគាគ្រប់បែបយ៉ាងក្នុងចំណោមប្រជាជនឲ្យបានជាផង។
ចូរឲ្យពាក្យអ្នករាល់គ្នា មែនគឺមែន ទេគឺទេ ប៉ុន្ដែលើសពីសេចក្ដីទាំងនេះ គឺមកពីអារក្សសាតាំងទេ។
អ្នកខ្លះប្រៀបបាននឹងគ្រាប់ពូជដែលនៅតាមផ្លូវ ជាកន្លែងដែលគ្រាប់ពូជព្រោះចុះទៅ ពេលគេឮព្រះបន្ទូលភ្លាម អារក្សសាតាំងក៏មក ហើយឆក់យកព្រះបន្ទូលដែលបានព្រោះនៅក្នុងគេនោះទៅ
ហើយចូរប្រោសពួកអ្នកជំងឺនៅក្រុងនោះឲ្យបានជាចុះ ព្រមទាំងប្រាប់ពួកគេថា នគរព្រះជាម្ចាស់បានមកជិតអ្នករាល់គ្នាហើយ។
ហើយព្រះអង្គក៏ចាត់ពួកគេឲ្យចេញទៅប្រកាសអំពីនគរព្រះជាម្ចាស់ និងប្រោសពួកអ្នកជំងឺឲ្យបានជា។
លោកពីឡាត់ទូលសួរព្រះអង្គថា៖ «តើសេចក្ដីពិតជាអ្វី?» ពេលទូលដូច្នោះហើយ លោកពីឡាត់ក៏ចេញទៅជួបពួកជនជាតិយូដាម្តងទៀត ហើយនិយាយថា៖ «ខ្ញុំឃើញថា អ្នកនេះគ្មានទោសអ្វីឡើយ
ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យសំដីរបស់ខ្ញុំ? នេះមកពីអ្នករាល់គ្នាមិនអាចស្តាប់ពាក្យរបស់ខ្ញុំបាន
នៅពេលពួកគេឮអំពីការរស់ពីស្លាប់ឡើងវិញ អ្នកខ្លះក៏ចំអកឲ្យ ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «យើងចង់ស្ដាប់អ្នកនិយាយអំពីរឿងនេះម្ដងទៀត»។
ប៉ុន្ដែបើជាទំនាស់អំពីពាក្យសំដី ឬឈ្មោះ ឬវិន័យរបស់អ្នករាល់គ្នាវិញ ចូរដោះស្រាយដោយខ្លួនឯងទៅ ខ្ញុំមិនចង់ធ្វើជាអ្នកកាត់ក្ដីរឿងបែបនេះទេ»។
ពេលនេះខ្ញុំដឹងថា អ្នករាល់គ្នានឹងលែងឃើញមុខខ្ញុំដែលបានប្រកាសប្រាប់អំពីនគរព្រះជាម្ចាស់នៅក្នុងចំណោមអ្នករាល់គ្នាទៀតហើយ
ពេលដល់ថ្ងៃណាត់ជួបលោកប៉ូល ពួកគេជាច្រើនបានមកជួបគាត់នៅផ្ទះសំណាក់ គាត់បានពន្យល់ដល់អ្នកទាំងនោះ ដោយធ្វើបន្ទាល់ប្រាប់អំពីនគរព្រះជាម្ចាស់តាំងពីព្រឹករហូតដល់ល្ងាច ហើយបានពន្យល់ប្រាប់ពួកគេអំពីព្រះយេស៊ូចាប់ពីគម្ពីរវិន័យរបស់លោកម៉ូសេ រហូតដល់គម្ពីរអ្នកនាំព្រះបន្ទូល។
ដោយព្រោះពួកគេមិនព្រមទទួលស្គាល់ព្រះជាម្ចាស់សោះ ព្រះអង្គក៏បណ្ដោយពួកគេឲ្យទៅតាមគំនិតខុសឆ្គង គឺឲ្យប្រព្រឹត្ដមិនគួរគប្បី
ដ្បិតនគររបស់ព្រះជាម្ចាស់មិនមែនជាការបរិភោគ និងការផឹកឡើយ គឺជាសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅក្នុងព្រះវិញ្ញាណបរិសុទ្ធ។
រីឯអស់អ្នកដែលមានចិត្ដអាត្មានិយម មិនស្ដាប់តាមសេចក្ដីពិត តែបែរជាស្ដាប់តាមសេចក្ដីទុច្ចរិត នោះនឹងបានសេចក្ដីក្រោធ និងការដាក់ទោសវិញ។
ព្រះអង្គបានប្រទានព្រះគុណនេះឲ្យខ្ញុំ ដែលជាអ្នកតូចតាចបំផុតនៅក្នុងចំណោមពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អប្រាប់ពួកសាសន៍ដទៃអំពីភាពបរិបូររបស់ព្រះគ្រិស្ដដែលវាស់ស្ទង់មិនបាន
និងដើម្បីឲ្យអស់អ្នកដែលមិនជឿលើសេចក្ដីពិត ប៉ុន្តែពេញចិត្តនឹងសេចក្ដីទុច្ចរិតត្រូវទទួលទោស។
ហេតុនេះហើយបានជាយើងត្រូវយកចិត្ដទុកដាក់ឲ្យកាន់តែខ្លាំងថែមទៀតចំពោះសេចក្ដីដែលយើងបានឮ ក្រែងលោយើងត្រូវរសាត់ចេញ។
មិនមែនដូចជាកាអ៊ីនដែលមកពីអារក្សសាតាំង ហើយបានសម្លាប់ប្អូនគាត់នោះទេ។ តើហេតុអ្វីបានជាគាត់សម្លាប់ប្អូនគាត់ដូច្នេះ? ព្រោះការប្រព្រឹត្ដិរបស់គាត់អាក្រក់ ហើយការប្រព្រឹត្ដិរបស់ប្អូនគាត់សុចរិត។
យើងដឹងថា អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្ដបាបឡើយ ព្រោះព្រះអង្គដែលប្រសូតពីព្រះជាម្ចាស់បានការពារអ្នកនោះ ហើយអារក្សសាតាំងមិនប៉ះពាល់អ្នកនោះឡើយ។
ហើយយើងក៏ដឹងថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទាំងបានប្រទានប្រាជ្ញាដល់យើង ដើម្បីឲ្យស្គាល់ព្រះដ៏ពិត ហើយយើងជាអ្នកនៅក្នុងព្រះដ៏ពិតនោះ គឺនៅក្នុងព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះរាជបុត្រានេះហើយជាព្រះដ៏ពិត និងជាជីវិតអស់កល្បជានិច្ច។