ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 10:34 - Khmer Christian Bible

ចូរ​កុំ​គិត​ថា​ ខ្ញុំ​មក​ដើម្បី​នាំ​យក​ក្ដី​សុខសាន្ដ​មក​ផែនដី​ឡើយ​ ខ្ញុំ​មិន​បាន​មក​ដើម្បី​នាំ​ក្ដី​សុខសាន្ដ​ទេ​ គឺ​នាំ​ដាវ​វិញ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“កុំ​គិត​ថា ខ្ញុំ​បាន​មក​ដើម្បី​នាំ​សេចក្ដីសុខសាន្ត​មក​លើ​ផែនដី​ឡើយ​។ ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​នាំ​សេចក្ដីសុខសាន្ត​មក​ទេ គឺ​ដើម្បី​នាំ​ដាវ​មក​ទេតើ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«កុំ​គិត​ថា ខ្ញុំ​មក​ដើម្បី​នាំ​សេចក្ដី​សុខ‌សាន្ត​មក​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក​ដើម្បី​នាំ​សេចក្តី​សុខ‌សាន្ត​មក​ទេ តែ​ខ្ញុំ​នាំ​ដាវ​មក​ទេ​តើ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​នេះ ដើម្បី​នាំ​យក​សន្តិ‌ភាព​មក​ឲ្យ​ផែនដី​ឡើយ។ ខ្ញុំ​មិន​មែន​នាំ​សន្តិ‌ភាព​មក​ទេ តែ​ខ្ញុំ​មក​បំបែក​មនុស្ស​ចេញ​ពី​គ្នា ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​មក​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​នៅ​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក ដើម្បី​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​ទេ គឺ​ឲ្យ​មាន​ដាវ​វិញ

សូមមើលជំពូក

អាល់គីតាប

«កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​នេះ ដើម្បី​នាំ​យក​សន្ដិភាព​មក​ឲ្យ​ផែនដី​ឡើយ។ ខ្ញុំ​មិន​មែន​នាំ​សន្ដិភាព​មក​ទេ តែ​ខ្ញុំ​មក​បំបែក​មនុស្ស​ចេញ​ពី​គ្នា។

សូមមើលជំពូក



ម៉ាថាយ 10:34
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​ដែល​មិន​ព្រម​ជឿ​បាន​ញុះញង់​ពួក​សាសន៍​ដទៃ​ឲ្យ​មាន​គំនិត​អាក្រក់​នឹង​ពួក​បងប្អូន។​


ដូច្នេះ​ហើយ​ បណ្ដាជន​នៅ​ក្រុង​នោះ​បាន​បែកបាក់​គ្នា​ អ្នក​ខ្លះ​នៅ​ខាង​ជនជាតិ​យូដា​ អ្នក​ខ្លះ​ទៀត​នៅ​ខាង​ពួក​សាវក។​


[ពេល​លោក​ប៉ូល​និយាយ​សេចក្ដី​នេះ​រួច​ ពួក​ជនជាតិ​យូដា​ក៏​ចេញ​ទៅ​ ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង]។​


នោះ​មាន​សេះ​មួយ​ទៀត​មក​ មាន​សម្បុរ​ក្រហម​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​បាន​ទទួល​អំណាច​ដក​យក​សេចក្ដី​សុខសាន្ដ​ចេញ​ពី​ផែនដី​ និង​ធ្វើ​ឲ្យ​មនុស្ស​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។​