Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 6:4 - Khmer Christian Bible

4 នោះ​មាន​សេះ​មួយ​ទៀត​មក​ មាន​សម្បុរ​ក្រហម​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​បាន​ទទួល​អំណាច​ដក​យក​សេចក្ដី​សុខសាន្ដ​ចេញ​ពី​ផែនដី​ និង​ធ្វើ​ឲ្យ​មនុស្ស​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 នោះ​មាន​សេះ​មួយទៀត​មាន​សម្បុរក្រហម បាន​ចេញមក ហើយ​ការ​ដកយក​សន្តិភាព​ពី​ផែនដី​ត្រូវបាន​ប្រគល់​ឲ្យ​អ្នក​ដែល​ជិះ​សេះនោះ ដើម្បីឲ្យ​មនុស្ស​សម្លាប់​គ្នាទៅវិញទៅមក​។ មាន​ដាវ​ដ៏ធំ​មួយ​ប្រទាន​ដល់​អ្នកនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពេល​នោះ ស្រាប់​តែ​មាន​សេះ​មួយ​ទៀត​ចេញ​មក មាន​សម្បុរ​ក្រហម​ដូច​ភ្លើង។ អ្នក​ជិះ​សេះ​នោះ មាន​អំណាច​នឹង​ដក​យក​សេចក្ដី​សុខ​សាន្ត​ចេញ​ពី​ផែនដី ដើម្បី​ឲ្យ​មនុស្ស​លោក​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គេ​ប្រគល់​ដាវ​មួយ​យ៉ាង​ធំ​ឲ្យ​អ្នក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ស្រាប់​តែ​សេះ​មួយ​ទៀត​ចេញ​មក សម្បុរ​ក្រហម​ដូច​ភ្លើង។ អ្នក​ជិះ​សេះ​នោះ​បាន​ទទួល​អំណាច​ដក​សន្តិ‌ភាព​ចេញ​ពី​ផែនដី ដើម្បី​ឲ្យ​មនុស្ស​លោក​ប្រហារ​ជីវិត​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​មាន​សេះ​១​ទៀត​ចេញ​មក មាន​សម្បុរ​ក្រហម ហើយ​គេ​ឲ្យ​អ្នក​ដែល​ជិះ មាន​អំណាច​អាច​នឹង​ដក​យក​សេចក្ដី​សុខ‌សាន្ត​ពី​ផែនដី​ចេញ ឲ្យ​មនុស្ស​លោក​បាន​សំឡាប់​គ្នា គេ​ក៏​ប្រគល់​ដាវ​១​យ៉ាង​ធំ ដល់​អ្នក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ស្រាប់​តែ​សេះ​មួយ​ទៀត​ចេញ​មក សម្បុរ​ក្រហម​ដូច​ភ្លើង។ អ្នក​ជិះ​សេះ​នោះ​បាន​ទទួល​អំណាច​ដក​សន្ដិ‌ភាព​ចេញ​ពី​ផែនដី ដើម្បី​ឲ្យ​មនុស្ស​លោក​ប្រហារ​ជីវិត​គ្នា​ទៅ​វិញ​ទៅ​មក។ គាត់​បាន​ទទួល​ដាវ​មួយ​យ៉ាង​ធំ។

សូមមើលជំពូក ចម្លង




វិវរណៈ 6:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​កុំ​គិត​ថា​ ខ្ញុំ​មក​ដើម្បី​នាំ​យក​ក្ដី​សុខសាន្ដ​មក​ផែនដី​ឡើយ​ ខ្ញុំ​មិន​បាន​មក​ដើម្បី​នាំ​ក្ដី​សុខសាន្ដ​ទេ​ គឺ​នាំ​ដាវ​វិញ​


អ្នក​រាល់គ្នា​នឹង​ឮ​ពី​សង្គ្រាម​ និង​ដំណឹង​អំពី​សង្គ្រាម​ ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ កុំ​ជ្រួល​ច្របល់​អី​ ព្រោះ​ការ​ទាំង​អស់​នេះ​ត្រូវ​តែ​កើត​ឡើង​ ប៉ុន្តែ​មិន​ទាន់​ដល់​ទី​បញ្ចប់​ទេ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​គ្មាន​សិទ្ធិ​អំណាច​លើ​ខ្ញុំ​ឡើយ​ លុះត្រា​តែ​សិទ្ធិ​អំណាច​នោះ​បាន​ប្រទាន​មកពី​ស្ថាន​លើ​ ដូច្នេះ​ហើយ​បាន​ជា​ពួកអ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​ឲ្យ​លោក​ ពួកគេ​មាន​បាប​ធ្ងន់​ជាង»។​


ហើយ​មាន​ទី​សំគាល់​មួយ​ទៀត​លេច​មក​នៅ​លើ​មេឃ​ គឺ​មាន​នាគ​ក្រហម​មួយ​យ៉ាង​ធំ​ មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់​ ហើយ​នៅ​លើ​ក្បាល​របស់​វា​មាន​មកុដ​ប្រាំពីរ​


អ្នកណា​ត្រូវ​ជាប់​ជា​ឈ្លើយ​ អ្នក​នោះ​នឹង​ជាប់​ជា​ឈ្លើយ​ អ្នកណា​ត្រូវ​ស្លាប់​ដោយ​ដាវ​ អ្នក​នោះ​នឹង​ស្លាប់​ដោយ​ដាវ។​ នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។​


ទេវតា​ក៏​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​រហោឋាន​ ពេល​ដែល​ខ្ញុំ​លង់​ក្នុង​វិញ្ញាណ​ ហើយ​ខ្ញុំ​ឃើញ​ស្រ្ដី​ម្នាក់​អង្គុយ​នៅ​លើ​សត្វ​សាហាវ​មួយ​សម្បុរ​ក្រហមទុំ​ វា​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​នៅ​ពាសពេញ​ខ្លួន​ ហើយ​មាន​ក្បាល​ប្រាំពីរ​ និង​ស្នែង​ដប់។​


ខ្ញុំ​ឃើញ​ស្រ្ដី​នោះ​ស្រវឹង​ឈាម​របស់​ពួក​បរិសុទ្ធ​ និង​ឈាម​របស់​ពួក​សាក្សី​របស់​ព្រះយេស៊ូ។​ ពេល​ខ្ញុំ​ឃើញ​នាង​ ខ្ញុំ​ងឿង​ឆ្ងល់​ជា​ខ្លាំង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម