«មើល៍ ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ ប្រសូតបានបុត្រាមួយអង្គ ហើយគេនឹងថ្វាយព្រះនាមព្រះអង្គថា «អេម៉ាញូអែល» ប្រែថា ព្រះជាម្ចាស់គង់ជាមួយយើង»
ម៉ាថាយ 1:24 - Khmer Christian Bible បន្ទាប់ពីលោកយ៉ូសែបក្រោកពីដំណេក គាត់ក៏ធ្វើតាមដូចដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺគាត់បានទទួលយកប្រពន្ធរបស់គាត់វិញ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបក្រោកពីដំណេក ក៏ធ្វើដូចដែលទូតសួគ៌របស់ព្រះអម្ចាស់បានបង្គាប់គាត់ គឺគាត់ទទួលនាងជាប្រពន្ធ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលយ៉ូសែបភ្ញាក់ពីដេកឡើង លោកក៏ធ្វើតាមពាក្យដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺលោកបានយកនាងធ្វើជាប្រពន្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវតា*របស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ អាល់គីតាប លុះយូសុះភ្ញាក់ឡើង គាត់ក៏ធ្វើតាមបង្គាប់ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ គឺគាត់ទទួលនាងម៉ារីយំមកធ្វើជាភរិយា |
«មើល៍ ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ ប្រសូតបានបុត្រាមួយអង្គ ហើយគេនឹងថ្វាយព្រះនាមព្រះអង្គថា «អេម៉ាញូអែល» ប្រែថា ព្រះជាម្ចាស់គង់ជាមួយយើង»
ប៉ុន្ដែគាត់មិនបានរួមដំណេកនឹងនាងទេ រហូតដល់នាងប្រសូតបានបុត្រាមួយអង្គ។ គាត់បានថ្វាយព្រះនាមព្រះអង្គថា៖ «យេស៊ូ»។
ដូច្នេះ បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា នោះអ្នករាល់គ្នាជាមិត្ដសម្លាញ់របស់ខ្ញុំ។
ស្រាប់តែទេវតារបស់ព្រះអម្ចាស់បានចូលមកជិត ហើយពន្លឺបានចែងចាំងនៅក្នុងបន្ទប់ឃុំឃាំង ទេវតានោះបានអង្រួនលោកពេត្រុសពីចំហៀងឲ្យគាត់ភ្ញាក់ឡើងដោយនិយាយថា៖ «ចូរក្រោកឡើងជាប្រញាប់!» ពេលនោះច្រវាក់បានរបូតចេញពីដៃរបស់គាត់។
ប៉ុន្ដែនៅពេលយប់ ទេវតារបស់ព្រះអម្ចាស់បានបើកទ្វារគុក ហើយនាំពួកគេចេញ ទាំងនិយាយថា៖