លោកយ៉ូហានទូលឆ្លើយទៅព្រះអង្គថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់កំពុងបណ្ដេញអារក្សក្នុងនាមរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនមកតាមយើង»
ម៉ាកុស 9:39 - Khmer Christian Bible តែព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់គាត់អី ដ្បិតគ្មានអ្នកណាម្នាក់អាចធ្វើកិច្ចការដ៏មានអំណាចក្នុងនាមខ្ញុំ ហើយនិយាយអាក្រក់ពីខ្ញុំភ្លាមៗបានឡើយ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“កុំឃាត់គាត់ឡើយ ដ្បិតគ្មានអ្នកណាដែលធ្វើការអស្ចារ្យក្នុងនាមរបស់ខ្ញុំ រួចអាចនិយាយអាក្រក់អំពីខ្ញុំភ្លាមបានទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «កុំឃាត់គាត់អី ដ្បិតគ្មានអ្នកណាធ្វើការអស្ចារ្យក្នុងនាមខ្ញុំ អាចនឹងនិយាយអាក្រក់ពីខ្ញុំភា្លមនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលថា កុំឃាត់គេឡើយ ដ្បិតគ្មានអ្នកណាអាចនឹងធ្វើការឫទ្ធិបារមី ដោយនូវឈ្មោះខ្ញុំ រួចនិយាយអាក្រក់ពីខ្ញុំភ្លាម១រំពេចបានទេ អាល់គីតាប អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជាមានប្រសាសន៍អាក្រក់អំពីខ្ញុំភ្លាមនោះឡើយ |
លោកយ៉ូហានទូលឆ្លើយទៅព្រះអង្គថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់កំពុងបណ្ដេញអារក្សក្នុងនាមរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនមកតាមយើង»
ដូច្នេះហើយ ទើបខ្ញុំប្រាប់អ្នករាល់គ្នាឲ្យដឹងថា គ្មានអ្នកណាម្នាក់និយាយដោយនូវព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ថា ព្រះយេស៊ូត្រូវបណ្តាសារ ហើយបើគ្មានព្រះវិញ្ញាណបរិសុទ្ធទេ ក៏គ្មានអ្នកណាម្នាក់អាចនិយាយបានថា ព្រះយេស៊ូជាព្រះអម្ចាស់ដែរ។
ខ្ញុំលត់ដំរូបកាយរបស់ខ្ញុំឲ្យត្រលប់ជាអ្នកបម្រើ ក្រែងលោពេលខ្ញុំប្រកាសដំណឹងល្អដល់អ្នកដទៃនោះ ខ្ញុំខ្លួនឯងបែរជាត្រូវបានបដិសេធចោលទៅវិញ។
តើយ៉ាងដូចម្ដេចដែរ? គឺមិនថាដោយរបៀបណាទេ ទោះបីដោយធ្វើពុត ឬដោយពិតប្រាកដក្ដី ឲ្យតែគេបានប្រកាសអំពីព្រះគ្រិស្ដ នោះខ្ញុំត្រេកអរចំពោះការនេះហើយ រួចខ្ញុំនឹងត្រេកអរតទៅទៀត