Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:39 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កុំ​ឃាត់​គេ​ឡើយ ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​ឫទ្ធិ‌បារមី ដោយ​នូវ​ឈ្មោះ​ខ្ញុំ រួច​និយាយ​អាក្រក់​ពី​ខ្ញុំ​ភ្លាម​១​រំពេច​បាន​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“កុំ​ឃាត់​គាត់​ឡើយ ដ្បិត​គ្មានអ្នកណា​ដែល​ធ្វើ​ការអស្ចារ្យ​ក្នុង​នាម​របស់ខ្ញុំ រួច​អាច​និយាយអាក្រក់​អំពី​ខ្ញុំ​ភ្លាម​បាន​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 តែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «កុំ​ឃាត់​គាត់​អី​ ដ្បិត​គ្មាន​អ្នក​ណា​ម្នាក់​អាច​ធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​ក្នុង​នាម​ខ្ញុំ​ ហើយ​និយាយ​អាក្រក់​ពីខ្ញុំ​ភ្លាមៗ​បាន​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «កុំ​ឃាត់​គាត់​អី ដ្បិត​គ្មាន​អ្នក​ណា​ធ្វើ​ការ​អស្ចារ្យ​ក្នុង​នាម​ខ្ញុំ អាច​នឹង​និយាយ​អាក្រក់​ពី​ខ្ញុំ​ភា្លម​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឃាត់​គេ​អី ពុំ​ដែល​មាន​នរណា​អាច​ធ្វើ​ការ‌អស្ចារ្យ​ក្នុង​នាម​ខ្ញុំ រួច​បែរ​ជា​និយាយ​អាក្រក់​អំពី​ខ្ញុំ​ភ្លាម​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កុំ​ឃាត់​គេ​អី ពុំ​ដែល​មាន​នរណា​អាច​ធ្វើ​ការ‌អស្ចារ្យ​ក្នុង​នាម​ខ្ញុំ រួច​បែរ​ជា​មាន​ប្រសាសន៍​អាក្រក់​អំពី​ខ្ញុំ​ភ្លាម​នោះ​ឡើយ

សូមមើលជំពូក ចម្លង




ម៉ាកុស 9:39
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ហើយ​ជា​រង្វាន់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ដល់​ពួក​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ ហើយ​ដល់​អស់​អ្នក​ដែល​និយាយ​បង្កាច់​ដល់​ព្រលឹង នៃ​ទូលបង្គំ​ដែរ


យ៉ូហាន​ក៏​ទូល​ទ្រង់​ថា លោក​គ្រូ យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​ម្នាក់ ដែល​មិន​ដើរ​តាម​យើង​ខ្ញុំ គេ​កំពុង​តែ​ដេញ​អារក្ស ដោយ​នូវ​ឈ្មោះ​លោក ហើយ​យើង​ខ្ញុំ​បាន​ហាម​ឃាត់​គេ ពី​ព្រោះ​គេ​មិន​ដើរ​ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ


ដ្បិត​អ្នក​ណា​ដែល​មិន​ទាស់​នឹង​យើង នោះ​កាន់​ខាង​យើង​វិញ


ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មិន​ដែល​មាន​អ្នក​ណា​និយាយ ដោយ​នូវ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ថា ព្រះ‌យេស៊ូវ​ត្រូវ​បណ្តាសា​នោះ​ឡើយ ក៏​គ្មាន​អ្នក​ណា​អាច​នឹង​ថា ព្រះ‌យេស៊ូវ​ទ្រង់​ជា​ព្រះ‌អម្ចាស់​ដែរ លើក​តែ​ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ។


គឺ​ខ្ញុំ​វាយ‌ដំ​រូប‌កាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល ក្រែង​ក្រោយ​ដែល​ខ្ញុំ​បាន​ប្រដៅ​មនុស្ស​ឯ​ទៀត​ហើយ នោះ​ខ្លួន​ខ្ញុំ​ត្រូវ​ចោល​ចេញ​វិញ។


ចុះ​តើ​អំពល់​អ្វី ទោះ‌បើ​យ៉ាង​ណា​ក៏​ដោយ ទោះ​ដោយ​ពើ ឬ​ដោយ​សេចក្ដី​ស្មោះ​ក្តី គង់​តែ​គេ​សំដែង​ពី​ព្រះ‌គ្រីស្ទ​ដែរ ដូច្នេះ ខ្ញុំ​មាន​សេចក្ដី​អំណរ​ណាស់ ក៏​នឹង​ចេះ​តែ​មាន​អំណរ​ត​ទៅ​មុខ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម