កាលព្រះយេស៊ូជ្រាបពីការនេះ ក៏យាងចេញពីទីនោះ ហើយមានបណ្ដាជនច្រើនកុះករបានដើរតាមព្រះអង្គ។ ព្រះអង្គបានប្រោសពួកគេទាំងអស់គ្នាឲ្យបានជា
ម៉ាកុស 8:17 - Khmer Christian Bible ពេលព្រះអង្គជ្រាប ក៏មានបន្ទូលទៅគេថា៖ «ហេតុអ្វីអ្នករាល់គ្នាសួរដេញដោលគ្នាពីការដែលអ្នករាល់គ្នាគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នានៅតែមិនទាន់ដឹង មិនទាន់យល់ឬ? តើអ្នករាល់គ្នាមានចិត្ដរឹងរូសឬ? ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវបានជ្រាប ក៏សួរពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាជជែកថាគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នាមិនទាន់ភ្លឺ ហើយមិនទាន់យល់ទេឬ? តើចិត្តរបស់អ្នករាល់គ្នានៅតែរឹងរូសឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយជ្រាបពីរឿងនេះ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នានិយាយពីរឿងគ្មាននំបុ័ងដូច្នេះ? តើអ្នករាល់គ្នានៅតែមិនឃើញ ឬមិនយល់ទៀតឬ? តើអ្នករាល់គ្នាមានចិត្តរឹងរូសឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូជ្រាបគំនិតពួកគេ ក៏មានព្រះបន្ទូលថា៖ «ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំប៉័ងដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្ដាប់បាន ពុំទាន់យល់សេចក្ដីទេឬ? ឬមួយអ្នករាល់គ្នាមានចិត្តរឹងរូស? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវបានជ្រាប នោះទ្រង់មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី អាល់គីតាប អ៊ីសាដឹងគំនិតពួកគេ ក៏បានសួរថា៖ «ម្ដេចក៏ជជែកគ្នាអំពីរឿងគ្មាននំបុ័ងដូច្នេះ? តើអ្នករាល់គ្នាពុំទាន់ស្ដាប់បាន ពុំទាន់យល់សេចក្ដីទេឬ? ឬមួយអ្នករាល់គ្នាមានចិត្ដរឹងរូស?។ |
កាលព្រះយេស៊ូជ្រាបពីការនេះ ក៏យាងចេញពីទីនោះ ហើយមានបណ្ដាជនច្រើនកុះករបានដើរតាមព្រះអង្គ។ ព្រះអង្គបានប្រោសពួកគេទាំងអស់គ្នាឲ្យបានជា
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្វីៗទាំងអស់ដែលចូលតាមមាត់ទៅក្នុងពោះ ហើយបញ្ចេញទៅក្នុងបង្គន់ទេឬ?
ក្រោយមក ពេលពួកគេកំពុងអង្គុយនៅតុអាហារ ព្រះអង្គក៏លេចមកឲ្យសាវកទាំងដប់មួយឃើញ ហើយក៏បន្ទោសដល់ភាពគ្មានជំនឿ និងចិត្ដរឹងរូសរបស់ពួកគេ ព្រោះពួកគេមិនបានជឿតាមអ្នកដែលបានជួបព្រះអង្គ កាលព្រះអង្គរស់ឡើងវិញ
ព្រះអង្គឈ្វេងយល់ក្នុងវិញ្ញាណភ្លាមពីគំនិតគេ ព្រះអង្គក៏មានបន្ទូលទៅកាន់គេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាគិតក្នុងចិត្ដដូច្នេះ?
ព្រះអង្គក៏ទតមើលជុំវិញទាំងក្រេវក្រោធ និងសោកសៅចំពោះចិត្ដរឹងរូសរបស់គេ ព្រះអង្គមានបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏លាតដៃ ហើយដៃគាត់ក៏បានជាដូចដៃម្ខាងទៀត
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ឱពួកមនុស្សល្ងីល្ងើ និងមានចិត្តមិនងាយជឿអស់ទាំងសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលបានថ្លែងទុកអើយ!
ហើយឥឡូវនេះ យើងដឹងថា ព្រះអង្គជ្រាបអំពីអ្វីៗទាំងអស់ដោយមិនចាំបាច់មានអ្នកណាម្នាក់សួរព្រះអង្គឡើយ ដូច្នេះហើយយើងជឿថា ព្រះអង្គបានមកពីព្រះជាម្ចាស់មែន»។
ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» លោកពេត្រុសបានព្រួយចិត្ត ព្រោះព្រះអង្គមានបន្ទូលសួរគាត់ដល់ទៅបីដងថា តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ? ដូច្នេះគាត់ទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ព្រះអង្គដឹងគ្រប់ការទាំងអស់ គឺព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីដល់ចៀមរបស់ខ្ញុំផង!
យើងនឹងសម្លាប់កូនចៅរបស់នាង រីឯក្រុមជំនុំទាំងអស់នឹងដឹងថា យើងនេះហើយដែលឈ្វេងយល់ពីចិត្ដគំនិត ហើយយើងនឹងសងអ្នករាល់គ្នាតាមការប្រព្រឹត្ដិរៀងៗខ្លួន